no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន iQOO បានប្រកាសថា iQOO 13 បំបែកំណត់ត្រាថ្មីសម្រាប់ថ្ងៃលក់ដំបូង

កាលពីម្សិលមិញនេះ ក្រុមហ៊ុន iQOO បានប្រកាសសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី iQOO 13 ម៉ូដែល Flagship របស់ខ្លួននៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូននេះ គឺជាស្មាតហ្វូនថ្មីមួយស្ថិតនៅក្នុងចំណោមស្មាតហ្វូនដែលដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះក៏បានប្រកាសដាក់លក់ភ្លាមៗផងដែរ។ យោងតាមការបញ្ជាក់ពី iQOO នៅពេលនេះ បានអោយដឹងថា ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតនេះ គឺបានបានបំបែកកំណត់ត្រាថ្មីសម្រាប់ការលក់ថ្ងៃដំបូង ដែលមានចំនួនលើសពីម៉ូដែលមុនៗដែលដាក់លក់កន្លងមក។ 

ខណៈពេលនេះ ក្រុមហ៊ុន iQOO នៅមិនទាន់មានការប្រកាសចេញនូវចំនួនស្មាតហ្វូនដែលបានដាក់លក់នៅថ្ងៃដំបូងនេះទេ ដោយគ្រាន់តែបញ្ជាក់ពីតម្លៃ និងការទទួលបាននូវភាពជោគជ័យនេះតែប៉ុណ្ណោះ។ ស្មាតហ្វូន iQOO 13 ត្រូវបានក្រុមហ៊ុននេះ ដាក់លក់នៅក្នុងតម្លៃ 3999 យ៉ន់ ដែលប្រហាក់ប្រហែល $561 សម្រាប់ស្មាតហ្វូនដែលមានទំហំ 12GB+256GB។ តម្លៃនេះគឺដូចគ្នាទៅនឹងតម្លៃស្មាតហ្វូន iQOO 12 ដែលចេញលក់កន្លងមកអញ្ចឹង។

គួរបញ្ជាក់ថា កន្លងមក មានការទម្លាយថា ស្មាតហ្វូនប្រណិតៗដែលមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite គឺនឹងមានតម្លៃកើនឡើងចន្លោះពី 25%-30% ប្រៀបធៀបជាមួយនិងតម្លៃជំនាន់មុនៗ។ សូម្បីតែស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះ ក៏ត្រូវបានគេរាយការណ៌ថា នឹងមានតម្លៃកើនឡើងប្រមាណជា 500 យ៉ន់ប្រហែលជាង $70 ផងដែរ។ ការរក្សាតម្លៃនៅដដែលនេះ ក៏អាចជាផ្នែកមួយនៃការលក់ស្មាតហ្វូននេះបំបែកកំណត់ត្រាថ្មីនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍