no-alternative title
no-alternative title
no-alternative title
no-alternative title

ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

BYD បានលក់រថយន្តប្រភេទដឹកអ្នកដំណើរដំណើរការដោយថាមពលអគ្គិសនីសុទ្ធចំនួន បានចំនួន 500,526 គ្រឿងក្នុងខែតុលា កើនឡើង 66% ពីចំនួន 301,095 ដែលលក់បានក្នុងពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង 20% ពីចំនួនលក់បាន 417,603 គ្រឿងកាលពីខែមុន (កញ្ញា)។ បើគិតពីខែមករា ដល់ខែតុលា ឆ្នាំ 2024 ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីចំនួន 3,236,927 គ្រឿង កើនឡើង 36% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ BYD បានកំណត់គោលដៅក្នុងការចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនឲ្យបានចំនួន 3.6 លានគ្រឿងក្នុងឆ្នាំ 2024 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ទិន្នន័យលក់ដែលបានចេញផ្សាយ បានបង្ហាញពីរថយន្តដំណើរការដោយថាមពលថ្មី ឬ New Energy Vehicle (NEVs) ដែលរួមមានប្រភេទរថយន្តដំណើរការដោយថាមពលថ្មអគ្គិសនីសុទ្ធ ឬ Battery Electric Vehicle (BEVs) និងរថយន្តកូនកាត់ Plug-in-hybrid (PHEVs)។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលរបស់ប្រទេសចិន BYD បានបញ្ឈប់ការលក់រថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុង (ICE) ទាំងស្រុងកាលពីខែមេសា ឆ្នាំ 2022។

ការលក់សរុបសម្រាប់រថយន្តដំណើរការដោយថាមពលថ្មី (NEV) រួមទាំងរថយន្តប្រភេទពាណិជ្ជកម្មមានចំនួន 502,657 គ្រឿង។ សម្រាប់សង្វាក់ផលិតកម្មដែលមានចំនួន 536,134 គ្រឿង ហើយសង្វាក់ផលិតកម្មបានកើនឡើងនៅឆ្នាំ 2024 (ចាប់ខែមករា ដល់ខែតុលា) បានឈានដល់ចំនួន 3,283,439 គ្រឿង។

 

ការលក់រថយន្តដឹកអ្នកដំណើរដែលប្រើប្រាស់ប្រភពថាមពលថ្មីនៅទីផ្សារសកលរបស់ BYD បានកើនឡើងដល់ 31,192 គ្រឿង ហើយក្រុមហ៊ុនអះអាងថា 28.012 គ្រឿងត្រូវបាននាំចេញរួចរាល់ហើយ។ BYD បានលក់រថយន្តដឹកអ្នកដំណើរដំណើរការដោយថាមពលអគ្គិសនីទាំងអស់បានចំនួន 189,614 គ្រឿង ដែលស្មើនឹង 37.9% នៃការលក់នៅក្នុងខែតុលា ធ្លាក់ចុះ 1.6% ពីទិន្នន័យ 39.5% កាលពីខែកញ្ញា។

 

សម្រាប់ការលក់រថយន្តប្រភេទ PHEV មានចំនួន 310,912 គ្រឿង ដែលរួមចំណែក 62.1% នៃចំនួនលក់បានសរុប និងកើនឡើង 2.1% ពី 60.0% កាលពីខែកញ្ញា។ កាលពីខែតុលា ឆ្នាំ 2023 ចំណែកនៃការលក់រថយន្ត PHEV របស់ BYD មានត្រឹមតែ 45% ហើយបានថយចុះមកត្រឹម 43.5% នៅក្នុងខែវិច្ឆិកា។

ចាប់តាំងពីចំនួននៃការលក់ PHEV ដែលលើសពីការលក់រថយន្តប្រភេទ BEV នៅក្នុងត្រកូលរថយន្តរបស់ BYD នៅក្នុងខែកុម្ភៈឆ្នាំ 2024 នេះ រថយន្តប្រភេទ PHEVs គឺបានបន្តបង្កើតចំណែកនៃការលក់ខ្ពស់សម្រាប់ចំនួននៃការលក់សរុបរបស់ក្រុមហ៊ុន។ នៅក្នុងខែតុលាដដែល ការដំឡើងប្រភពថាមពថ្មរបស់ BYD មានចំនួនសរុបប្រមាណ 21.018GWh ដែលនាំឱ្យសមត្ថភាពដំឡើងបានកើនឡើងនៅឆ្នាំ 2024 ដល់ប្រហែល 148.738 GWh៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍