no-alternative title
no-alternative title
no-alternative title
no-alternative title

សេវាកម្ម Robotaxi របស់ Tesla អាចនឹងដាក់អោយដំណើរការនៅរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ានៅឆ្នាំ 2025

ថ្មីៗនេះ ក្រុមហ៊ុន Tesla ត្រូវបានគេមើលឃើញថា កំពុងតែបោះជំហានដ៏ធំថ្មីមួយទៀតដើម្បីឆ្ពោះទៅរកការផ្តល់សេវាកម្មរថយន្តតាក់ស៊ីគ្មានមនុស្សបើក ឬ Robotaxi របស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏មានសក្តានុពលបំផុតរបស់ពិភពលោករបស់អាមេរិកមួយនេះ ត្រូវបានគេរាយការណ៍ថា បានផ្តួចផ្តើមកិច្ចការពិភាក្សាបឋមជាមួយមន្ត្រីនៅទីក្រុង Austin រដ្ឋតិចសាស់ សម្រាប់ការចាប់ផ្តើមប្រតិបត្តិការរថយន្តតាក់ស៊ីគ្មានមនុស្សបើកជាលើកដំបូងរបស់ខ្លួននៅក្នុងទីក្រុងមួយ។ ដែលនេះ គឺស្របជាមួយនឹងការប្រកាសពីពេលមុនរបស់ Tesla អំពីផែនការដាក់ឱ្យប្រើប្រាស់សេវាកម្ម Robotaxi នៅរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ានៅដើមឆ្នាំ 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កិច្ចពិភាក្សានេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ។ សម្រាប់ចក្ខុវិស័យយានជំនិះបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla មានលក្ខណៈខុសពីប្រព័ន្ធបច្ចេកវិទ្យាបើកបរដោយខ្លួនឯង (Full Self-Driving system) ដែលបំពាក់នូវលើរថយន្ត Tesla ក្នុងពេលបច្ចុប្បន្ន។

 

ប្រព័ន្ធ FSD អនុញ្ញាតឱ្យមានការបើកបរពាក់កណ្តាលស្វយ័ត គឺមានន័យថា វាទាមទារឲ្យមានការយកចិត្តទុកដាក់ និងការត្រួតពិនិត្យពីអ្នកបើកបរ។ ដោយឡែកសម្រាប់រថយន្តបើកបរស្វ័យប្រវត្តិថ្មីរបស់ Tesla ដែលមានឈ្មោះថា Cybercab គឺវាត្រូវបានដាក់ឲ្យដំណើរការដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់បំផុត ព្រោះថាវាមិនមានកិច្ចអន្តរាគមន៍ណាមួយពីមនុស្សនោះទេ ដោយគ្រប់យ៉ាងទាំងអស់របស់ Cybercab ទាំងការបើកទ្វារ ការប្រតិបត្តិការបើកបរ គឺដំណើរការទៅដោយស័្វយប្រវត្តិតែម្តង។

 

បច្ចុប្បន្នរថយន្តតាក់ស៊ី ដែលគ្មានមនុស្សបើកកំពុងដាក់ប្រតិបត្តិការនៅក្នុងរដ្ឋជាច្រើនក្នុងទឹកដីអាមេរិក គឺជាក្រុមហ៊ុន Waymo។ យ៉ាងណាមិញសម្រាប់ Cybercab ដែលជារថយន្តតាក់ស៊ីដំណើរការបើកបរស្វ័យប្រវត្តិរបស់ Tesla មិនទាន់ត្រូវបានច្បាប់អនុម័តឲ្យធ្វើប្រតិបត្តិការណ៍នៅឡើយទេ ប៉ុន្តែ មានការរំពឹងខ្ពស់ថា រថយន្តមួយនេះ អាចនឹងដំណើរការផ្លូវការណ៍នៅឆ្នាំ 2025 ខាងមុខនេះ។ Tesla Cybercab គឺជារថយន្តដំបូងគេក្នុងលោកដែលមានគ្មានប្រើដៃចង្កូត ឈ្នាន់ហ្វ្រាំ ឬហ្គ៊ែរ ហើយសូម្បីតែដៃទ្វារ និងរន្ធសាកភ្លើងក៏គ្មានដែរ ដោយក្នុងរថយន្តមានតែកៅអីសម្រាប់អ្នកដំណើរការអង្គុយចំនួនពីរ និងអេក្រង់ថាច់ស្រ្គីនសម្រាប់បង្ហាញព័ត៌មានធំមួយតែប៉ុណ្ណោះ។ 

Tesla Cybercab ត្រូវបានរចនាឡើងបែបរថយន្តនាពេលអនាគត ជាមួយទ្វារសងខាងបើកឡើងទៅលើ ប៉ុន្តែ មានការរចនាផ្នែកខាងមុខ និងខាងក្រោយយកលំនាំរចនាបថបងប្រុសរបស់វា គឺ Cybertruck។ រថយន្ត robotaxi Cybercab ត្រូវបានគេដឹងថា មានតម្លៃតែ $25,000 ប៉ុណ្ណោះ។ លោក Elon Musk ដែលជាមេធំរបស់ Tesla បានបង្ហើបថា សម្រាប់ពេលអនាគត Tesla មានគម្រោងក្នុងការផលិត Cybercab ចំនួន 2 ទៅ 4 លានគ្រឿងនៅក្នុងមួយឆ្នាំ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម