no-alternative title
no-alternative title

Xiaomi 15 Ultra នឹងបង្ហាញវត្តមាននៅថ្ងៃទី 26 កុម្ភៈ ស្របពេលមានការលេចធ្លាយរូបភាពប៉ះផ្ទាល់

Xiaomi ត្រូវបានគេរាយការណ៌ថា នឹងមានការបញ្ចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Xiaomi 15 Ultra របស់ខ្លួននៅចុងខែនេះហើយ។ យោងតាមការបែកធ្លាយថ្មីនៅលើ Weibo នាពេលនេះ បានបង្ហាញចេញនូវរូបភាពផ្សព្វផ្សាយថ្មីទៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Xiaomi 15 Ultra នេះហើយថែមទាំងមានការបញ្ជាក់ពីថ្ងៃនៃការប្រកាសចេញនៅលើទីផ្សារប្រទេសចិនថែមទៀតផង។ បន្ថែមពីនេះអ្នកទម្លាយរូបនេះក៏បានបញ្ចេញនូវរូបភាព hands-on video ដែលបញ្ជាក់ពីការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើរូបភាពដែលបានចែកចាយខាងលើនេះ គឺបង្ហាញថា ស្មាតហ្វូន Xiaomi 15 Ultra នឹងមានការសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 26 ខែកុម្ភៈវេលាម៉ោង 7pm (ម៉ោងនៅប្រទេសចិន)។ ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានគេទម្លាយថា នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៌ MWC 2025 សម្រាប់ទីផ្សារសកលើងដែរ។ សម្រាប់ព្រឹត្តិការណ៌ MWC 2025 ខាងមុខនេះ គឺនឹងអាចធ្វើឡើងចាប់ពីថ្ងៃទី 3 ខែមីនា ដល់ថ្ងៃទី 6 ខែមីនា នៅក្នុងទីក្រុងបាសេឡូណា នាប្រទេសអេស្ប៉ាញ។ នៅក្នុងវីដេអូនេះ គឺមានការបង្ហាញពីការ ឌីស្សាញរូបរាងទាំងស្រុងរបស់ស្មាតហ្វូន Xiaomi 15 Ultra នេះ។ ស្មាតហ្វូននេះមានកាមេរ៉ា 4 គ្រាប់ និងមានការគាំទ្រដោយបច្ចេកវិទ្យាកាមេរ៉ា Leica ហើយនិងមានការអមដោយ Pill-Shaped LED flash ផងដែរ

 

យោងតាមរបាយការណ៌មុននេះបាននិយាយថា Xiaomi 15 Ultra នឹងមានការប្រើប្រាស់សិនស័រគោលទំហំ 1 អ៊ីង គាំទ្រដោយកាមេរ៉ាទំហំ 50-Megapixel LYT-900 មានមុខងារ OIS។ ជាមួយគ្នានេះក៏នូវមានគ្រាប់ទីពីរទំហំ 50-megapixel Samsung JN5 ultra-wide lens និងគ្រាប់ទីបីមានទំហំ 50-megapixel Sony IMX858 telephoto ហ៊្សូមបាន 3x optical zoom ហើយនិងអាចថត macro shooting ទៀតផង។ សម្រាប់គ្រាប់ទីបួនមានទំហំ 200-Megapixel Samsung HP9 ជាប្រភេទ periscope telephoto ហ៊្សូមបាន 4.3x optical។ ចំពោះកាមេរ៉ាមុខទំហំ 32-Megapixel OmniVision OV32B។ 

Xiaomi 15 Ultra ទំនងជានឹងមានការបំពាក់នូវអេក្រង់ទំហំ 6.8-អ៊ីង AMOLED LTPO panel ឌីស្សាញជាមួយគែម micro-quad-curved design ហើយអាចនឹងមានកម្រិត 2K resolution ល្បឿន 120Hz refresh rate, រួមជាមួយនិងការគាំទ្រដោយសិនស័រស្កែនម្រាមដៃ ultrasonic ផងដែរ។ ស្មាតហ្វូននេះ នឹងរត់នៅលើឈីបជំនាន់ថ្មី Snapdragon 8 Elite ហើយនិងស្បែក HyperOS 2.0 ផ្អែកលើ Android 15។ ខណៈលើទីផ្សារប្រទេសចិនប្រើរ៉េម 16GB LPDDR5x និងអង្គចងចាំ 1TB UFS 4.0 នោះ សម្រាប់ទីផ្សារសកលអាចនឹងមានម៉ូដែលទំហំ 16GB+512GB តែប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងមានថ្មទំហំ 6,000mAh គាំទ្រដោយកម្លាំងសាក 90W wired និង 50W wireless charging។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន