no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find N5 មានជម្រើសពណ៌ស នឹងបង្ហាញវត្តមានជាមួយនាឡិកាឆា្លតវៃ Watch X2

ក្រោយពីមានការទន្ទឹងរង់ចាំអស់ជាច្រើនខែរួចមកនៅពេលនេះមានការទម្លាយព័ត៌មានថា OPPO បានត្រៀមខ្លួននៅក្នុងការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់ម៉ូដែល Find N5 នៅខែកុម្ភៈ ឬខែមីនាខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះត្រូវគេរំពឹងថា នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានមានកម្រ៉ាស់ស្តើងជាងគេបំផុតនៅលើពិភពលោក ដែលមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite។ ស្មាតហ្វូននេះ ក៏ជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេ ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ  IPX6, IPX8 និង IPX9 rating សម្រាប់ការពារទឹក និងធូលី ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះលោក Zhou Yibai ដែលជាប្រធានផ្នែកផលិតផល OPPO Find series បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Find N5 នឹងមានការបង្ហាញវត្តមានជាមួយបនិងជម្រើសពណ៌ស។ ព័ត៌មាននេះ គឺមានការបង្ហាញនៅលើការបញ្ចេញមតិនៅលើបណ្តាញសង្គម Weibo របស់លោក។  របាយការណ៌ខាងលើនេះ បន្តថា ស្មាតហ្វូននេះក៏មានជម្រើសពណ៌ខ្មៅផងដែរ។ លោក Zhou ក៏បានបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់បាន Find N5 នឹងមានការប្រកាសចេញជាមួយនិងនាឡិកាឆ្លាតវៃ OPPO Watch X2 ផងដែរ។

 

ប្រភពខាងលើនេះ បន្តថា នាឡិកានេះក៏អាចនឹងមានការប្រើប្រាស់នូវបំពាក់នូវមុខងារវាស់កម្រិតឈាម និងមានការឌីស្សាញមុខរាងមូលផងដែរ នេះបើតាមការបញ្ជាក់ពី TENAA certification។ សូមជំរាបថា OPPO Find N5 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ហើយអាចនឹងមានការប្រើប្រាស់នូវឈីប 7-Core។ បើតាមការញ្ជាក់នៅលើបញ្ជី Geekbench បង្ហាញថា ឈីបនេះមានពិន្ទុ 3083 ទៅលើ Single-Core និង 8865 ទៅលើ Multi-Core។

បើទោះបីជាស្ថិតនៅក្នុងនាមជាស្មាតហ្វូនអេក្រង់បត់មានកម្រ៉ាស់ស្តើងជាងគេនៅលើពិភពលោកក៏ដោយ Find N5 ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវថាមពលថ្មទំហំ 5,700mAh គាំទ្រនូវកម្លាំងសាក 80W wired និង 50W wireless fast charging ហើយទំហំថ្មនេះ គឺធំជាងម៉ូដែលមុនត្រឹមតែ 4,805mAh ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានទម្ងន់ 239 grams។ ស្មាតហ្វូនអេក្រង់បត់បាន Find N5 ត្រូវបានគេនិយាថា នឹងមានកាមេរ៉ា 3 គ្រាប់ ដែលក្នុងនោះ ក៏មានការតម្លើងនូវឡែន Periscope telephoto សម្រាប់ថតហ៊្សូមផងដែរ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម