no-alternative title
no-alternative title
no-alternative title
no-alternative title

ត្រឹមរយះពេល5 ថ្ងៃ! Tesla Model Y ស៊េរីថ្មី មានការបញ្ជាទិញមុនប្រមាណ 70,000 គ្រឿង

ក្រុមហ៊ុនផលិតអគ្គិសនីរបស់អាមេរិក Tesla បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីម៉ូដែល Y របស់ខ្លួនកាលពីដើមខែមករាកន្លងទៅ ជាមួយការផ្លាស់ប្តូរការរចនារូបរាងបែបថ្មីខុសពីស៊េរីមុន ហើយរថយន្ត Facelift Tesla Model Y ថ្មីនេះ ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនជាផ្លូវការណ៍សម្រាប់ទីផ្សារប្រទេសចិន អឺរ៉ុប និងអាមេរិចខាងជើង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Tesla Model Y ស៊េរីថ្មីឆ្នាំ 2025 ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងផ្លាស់ប្តូរការរចនារូបរាងថ្មីជាលើកដំបូង បើតាមការបញ្ជាក់ពី Tesla បានឲ្យដឹងថា Model Y Facelift ទទួលបានការបញ្ជាទិញមុននៅក្នុងប្រទេសចិនចំនួន 50,000 គ្រឿងត្រឹមរយះពេលតែមួយថ្ងៃនៃការបើកទទួលការបញ្ជាទិញ។

 

ហើយនៅពេលនេះតាមរបាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ត្រឹមតែរយះពេល 5 ថ្ងៃប៉ុណ្ណោះ ការបញ្ជាទិញ Tesla Model Y Facelift 2025 មានចំនួនដល់ទៅ 70,000 គ្រឿង ដែលធ្វើឲ្យរថយន្តអគ្គិសនីរបស់អាមេរិកមួយនេះក្លាយជារថយន្តអគ្គិសនីបើកឆាកដំបូងគេក្នុងឆ្នាំ 2025 ដែលទទួលបានការបញ្ជាទិញក្នុងចំនួនច្រើនត្រឹមរយះពេលខ្លីមិនដល់មួយអាទិត្យ។ Tesla Model Y ស៊េរីថ្មីនេះ នឹងជាកូនសោមាសក្នុងការជម្រុញការលក់រថយន្តអគ្គិសនីរបស់ Tesla មានការកើនឡើងខ្ពស់នៅក្នុងទីផ្សារប្រទេសចិនក្នុងឆ្នាំនេះ។ 

Tesla Model Y ស៊េរីថ្មីឆ្នាំ 2025 មានជម្រើសពីរម៉ូដែលនៅទីផ្សារប្រទេសចិនដោយក្នុងនោះមាននូវម៉ូដែលដំណើរការដោយប្រព័ន្ធ rear-wheel-drive (RWD) មានតម្លៃខ្ទង់ប្រហែល $33,474 និងម៉ូដែល LR-AWD ឬ Long-range all-wheel-drive មានតម្លៃខ្ទង់ប្រហែលជាង $38,695។

 

Tesla Model Y ស៊េរីថ្មីនេះ មានការរចនារូបរាងលក្ខណៈមូលជាងស៊េរីមុនទាំងខាងមុខនេះខាងក្រោយ ហើយនៅផ្នែកខាងមុខមានការរចនាចង្កៀងស្រដៀងគ្នានឹងត្រកូល Cybertruck ដែរ។ បើតាមប្រភពរបាយការណ៍បាននិយាយថា Tesla Model Y ថ្មីនេះ ត្រូវបានសហការផលិតរួមគ្នាដោយក្រុមវិស្វកររបស់ Tesla ក្នុងប្រទេសចិន និងអាមេរិក ដោយបានធ្វើការកែប្រែថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង រួមនជាមួយការផ្តោតសំខាន់ទៅលើប្រព័ន្ធ Software ដែលប្រើក្នុងរថយន្តស៊េរីថ្មីនេះផងដែរ។

 

សម្រាប់ Tesla Model Y RWD បានបំពាក់មកជាមួយកញ្ចប់ថ្មទំហំ 62.5 kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 593km តាមការបញ្ជាក់ពីស្ថាប័ន CLTC ដែលបើកបានឆ្ងាយជាងស៊េរីមុនប្រមាណ 39km។ ម៉ូដែលនេះប្រើនូវម៉ូទ័រអគ្គិសនីកំលាំង 220kW បំពាក់នៅខាងក្រោយដែលផ្តល់នូវអនុភាពក្នុងការជាន់សន្ទុះល្បឿនពី 0-100km/h ប្រើពេលប្រមាណ 5.3 វិនាទី លឿនជាងមុនប្រមាណ 0.6 វិនាទី។

 

ចំនែកម៉ូដែល Long-range all-wheel-drive វិញ បំពាក់កញ្ចប់ថ្មទំហំ 78.4kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 719km ឆ្ងាយជាងម៉ូដែលមុនប្រមាណ 31km។ ម៉ូដែល LR-AWD នេះបំពាក់ម៉ូទ័រអគ្គិសនីពីរមានកំលាំងសរុប 331kWh ដែលអាចជាន់សន្ទុះល្បឿនពី 0-100km ប្រើពេលប្រមាណ 4.3 វិនាទី។

ទាំងពីរម៉ូដែល RWD និង LR-AWD Tesla Model Y Facelift អាចជាន់ល្បឿនលឿនបំផុតដល់ 201km/h។ នៅលើម៉ូដែល RWD គាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 170kW DC Charging ខណៈម៉ូដែល LR-AWD គាំទ្រកំលាំងសាកភ្លើង 250kW DC Charging។ តាមការអះអាងពី Tesla ការសាកភ្លើង 15 នាទីអាចបើកបានចម្ងាយផ្លូវដល់ 250km។ រថយន្ត Crossover របស់ Tesla មួយនេះមានប្រវែងបណ្តោយ 4,797mm/ ទទឹង 1,920mm/ កម្ពស់ 1,624mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,890mm។ ហើយម៉ូដែល RWD មានទំងន់សរុប 1,921kg ចំនែកម៉ូដែល LR-AWD មានទំងន់ 1,992kg៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម