ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា ទទួលបាននូវចំណាត់ថ្នាក់លេខរៀងទី 6 នៅក្នុងបញ្ជីក្រុមហ៊ុន 2024 Global Top 100 R&D បើទោះបីជាមកដល់ថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នៅតែបន្តមានការប្រឈមមុខទៅនឹងការដាក់គំនាបជាច្រើនពីបរទេសក៏ដោយ ក្រុមហ៊ុននេះ ត្រូវបានគេបញ្ជាក់ថា បានស្ថិតនៅក្នុងបញ្ជីនៃក្រុមហ៊ុន Top 10 Global R&D ជាមួយក្រុមហ៊ុនធំៗជាច្រើនទៀត ដូចជាក្រុមហ៊ុន Google, Meta ជាដើម។
R&D (Research & Develop) គឺសំដៅទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍ ដែលមានការឆ្លុះបញ្ចាំងអំពីដំណើរការនៃការបង្កើតនូវផលិតផលថ្មី សេវាកម្មថ្មី និងបច្ចេកវិទ្យាថ្មី។ វិស័យនេះ គឺមានការផ្តោតទៅលើការពង្រឹងនូវបច្ចេកវិទ្យាដែលមានស្រាប់។ នេះគឺជាផ្នែកមួយដ៏សំខាន់របស់ក្រុមហ៊ុននេះ ហើយវាក៏អាចរក្សានូវការប្រកួតប្រជែងបាននៅក្នុងបច្ចេកវិទ្យានេះ។ គណៈកម្មាធិកាសហភាពអ៊ឺរ៉ុបថ្មីៗនេះទើបតែបញ្ចេញនូវបញ្ជីក្រុមហ៊ុន Global Top 100 R&D សម្រាប់ឆ្នាំ 2024 នេះដែលបង្ហាញអំពីក្រុមហ៊ុនធំៗជាច្រើនបានផ្តោតទៅលើការស្រាវជ្រាវទៅលើបច្ចេកវិទ្យាថ្មីៗកាលពីឆ្នាំមុននេះ។
សូមជំរាបថា នៅលើបញ្ជីនេះ គឺមានឈ្មោះក្រុមហ៊ុនជាច្រើនដូចជា Meta, Samsung និងជាច្រើនទៀតផងដែរ។ ជាមួយនិងការជាប់ចំណាត់ថ្នាក់លេខ 6 នៅក្នុងបញ្ជីក្រុមហ៊ុន Global Top 100 R&D នៅក្នុងឆ្នាំ 2024 នេះ ក្រុមហ៊ុន Huawei បានវិនិយោគទឹកប្រាក់ចំនួន 19 ពាន់លានអ៊ឺរ៉ូនៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍកាលពីឆ្នាំមុននេះ។ ក្រុមហ៊ុននេះ ក៏បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតដែលអាចប្រជែងសមត្ថភាពបានជាមួយនឹងក្រុមហ៊ុនជាច្រើនដូចជា Samsung, Intel និង Qualcomm។
ក្រុមហ៊ុន Top 10 នេះមាន Alphabet, Meta, Apple, Microsoft, Volkswagen, Huawei, Samsung, Intel, Roche និង Johnson & Johnson ។ ការវិនិយោគរបស់ក្រុមហ៊ុនទាំងអស់នេះមានចំនួន 1.257 ទ្រីលានអ៊ឹរ៉ូ និងមានចំនួន 85% នៃការស្រាវជ្រាវ និងការអភិវឌ្ឍសម្រាប់ពាណិជ្ជកម្មសកល។ សម្រាប់ក្រុមហ៊ុន Top 50 គឹមានចំនួន 40% នៃការស្រាវជ្រាវ និងអភិវឌ្ឍសម្រាប់ទីផ្សារសកលផងដែរ៕