no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Pura 70 Ultra Red & Black Edition បង្ហាញខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិន

 

Huawei ទើបតែបង្ហាញនូវម៉ូដែល Pura 70 Ultra Red Edition ដើម្បីអបអរនៅក្នុងឱកាសពិធិបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ជាមួយនឹងស្មាតហ្វូន Red Edition នេះ ក៏មានការប្រកាសបង្ហាញនូវស្មាតហ្វូន Black Edition ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ នឹងប្រើប្រាស់នូវស្បែក Leather នៅខាងក្រោយ ហើយនឹងមានភាពប្រណិត និងស្តើងបំផុតក្នុងការប្រើប្រាស់។

អតិថិជនអាចរកទិញស្មាតហ្វូន Pura 70 Ultra នេះបាននៅលើ VMall ហើយសម្រាប់អតិថិជន 30 នាក់ដំបូងដែលទិញស្មាតហ្វូននេះនឹងទទួលបាននូវកាសស្តាប់ FreeBuds 5i ដែលមានតម្លៃ 599 យ៉ន់ រួមជាមួយនឹងកាបូប Pura 70 Fashion Handbag ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់វត្តមានស្មាតហ្វូននេះ គឺមានភាពខុសគ្នាទៅលើពណ៌ និងការឌីស្សាញ ខណៈពេលដែលលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ គឺដូចគ្នាទៅនឹងម៉ូដែល Pura 70 Ultra ដដែលរបស់វា។ ស្មាតហ្វូន Pura 70 Ultra នេះនឹងមានអេក្រង់ទំហំ 6.8-អ៊ីង Quad-Curved OLED ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (2844x1260 pixels), P3 wide color gamut ល្បឿន 120Hz refresh rate, 1440Hz high-frequency PWM dimming និងកម្រិត 460 PPI ។ ស្មាតហ្វូននេះដំណើរការនូវ HarmonyOS 4.2 ដែលនឹងអាប់ដេតទៅកាន់  HarmonyOS NEXT ផងដែរ។

 

ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50MP, 40MP ultrawide-angle lens និង  50MP macro telephoto lens ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13MP ultrawide sensor ជាមួយនឹង modes ជាច្រើនក្នុងការថតរូបភាពថែមទៀត។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើ  satellite communication, smart payment និង AI photo-editing tools ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូន Pura 70 Ultra នេះក៏មានថាមពលថ្មទំហំ 5200mAh ដែលទ្រទ្រង់នូវ 100W wired charging, 80W wireless charging, 18W wired reverse charging និង  20W wireless reverse charging និង  IP68 និងរន្ធសាកថ្ម USB Type-C port ។ 

ក្រុមហ៊ុនHuawei ក៏ត្រៀមខ្លួនបង្ហាញនូវស្មាតហ្វូនបត់បាន Pocket 3 foldable នៅក្នុងពិធីបុណ្យនិទាឃរដូវរបស់ចិនខាងមុខនេះ (ចាប់ពីថ្ងៃទី 29 ខែមករា ដល់ថ្ងៃទី 12 ខែកុម្ភៈ)។ សម្រាប់ក្រុមហ៊ុន  Xiaomi, Oppo ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន flagship របស់ខ្លួនផងដែរដូចជា Xiaomi 15 Ultra និងOppo Find X8 Ultra នៅក្នុងខែកុម្ភៈឆ្នាំ 2025 ខាងមុខនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម