មិនឲ្យដៃគូជិះសេះលែងដៃនោះទេ!.. ដោយក្រុមហ៊ុនផលិតរថយន្ត Great Wall Motor ដែលគេស្គាល់ថា GWM ត្រូវបានគេដឹងថា ត្រៀមបញ្ចេញរថយន្ត Luxury sedan ថ្នាក់ប្រណិតលំដាប់ថ្នាក់អភិជន ដោយប្រើស្លាកយីហោរថយន្តដំណើរការថាមពលថ្មីឈ្មោះថា “Confidence Auto” របស់ខ្លួន។
សម្រាប់ម៉ាករថយន្តស៊េរីថ្មីមួយនេះ នឹងក្លាយជាម៉ូដែលរថយន្តថ្នាក់ប្រណិតបំផុតដាច់គេរបស់ GWM ធៀបនឹងម៉ាករថយន្តមានស្រាប់ដូចជា Haval, WEY, Tank និង Ora ហើយក៏ជារថយន្តម៉ាកថ្មីមួយនេះដែលបង្កើតឡើងយផ្តោតសំខាន់ដើម្បីប្រកូតប្រជែងជាមួយរថយន្តម៉ាក Yangwang របស់ BYD តែម្តង។
ថយន្តម៉ាករ Confidence Auto ត្រូវបាន GWM ដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជសញ្ញាកាលពីខែឧសភា ឆ្នាំ 2022។ ហើយតាមការប្រកាសផ្លូវការណ៍របស់ GWM បានបញ្ជាក់ថា Confidence Auto គឺបង្កើតឡើងក្នុងគោលបំណងផលិតនូវប្រព័ន្ធផលិតកកម្មរថយន្ត ឬ Ceiling Products សម្រាប់ឧស្សាហកម្មរថយន្ត”។
GWM ក៏បានបញ្ជាក់ទៀតថា Confidence Auto គឺជាម៉ាកយីហោរថយន្តដែលមានប្រណិតភាពខ្លាំងបំផុត ហើយក៏នឹងមានតម្លៃប្រមាណ 1 លានយាន់ ឬប្រហែល $137,900។ បើផ្អែកតាមរយៈគំរូនៃការរចនា Logo រថយន្តម៉ាកថ្មីមួយនេះ បានបង្ហាញថា វាមានលក្ខណៈស្រដៀងគ្នានឹង flying goddess Logo របស់រថយន្ត Rolls-Royce ដែរ។
រថយន្តថ្មីដែលជាប្រភេទ High-end Luxury Sedan ប្រណិតរបស់ GWM អាចនឹងប្រើប្រាស់នូវប្រព័ន្ធម៉ាស៊ីន Hybrid ទំហំ 4.0T V8 Engine ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន GWM ផ្ទាល់តែម្តង។ ហើយរថយន្តម៉ូដែលដំបូងដែលចេញពីក្រុមហ៊ុន Confidence Auto អាចនឹងបង្ហាញខ្លួននៅក្នុងខែមេសា ឬខែឧសភា ហើយអាចនឹងចេញលក់នៅលើទីផ្សារក្នុងត្រីមាសទី 4 ឆ្នាំនេះ។
បន្ថែមពីនេះតាមប្រភពបញ្ជាក់ថា រថយន្ត Sedan ប្រណិតកម្រិតអភិជនស៊េរីថ្មីរបស់ GWM ក៏នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើក បរកម្រិតខ្ពស់ advanced driving assistance ថែមទៀតផង។ ដូចនេះ រងចាំមើលថា តើម៉ាកConfidence Auto នឹងទទួលបានជោគជ័យដើម្បីសម្រេចបាននូវមហិច្ឆតារបស់ GWM ក្នុងការដណ្តើមទីផ្សាររថយន្តថ្នាក់ប្រណីតលំដាប់ខ្ពស់ High-end luxury sedan បានដែរ ឬទេ?