no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi SU7 Ultra បង្ហាញខ្លួនផ្លូវការនៅក្នុងហាងលក់ទូទាំងប្រទេសចិន មុនការប្រកាសចេញនៅខែមីនាខាងមុខនេះ

កាលពីម្សិលមិញកំពូលរថយន្ត Supercar របស់ Xiaomi គឺ SU7 Ultra ត្រូវបានគេប្រទះឃើញជាផ្លូវការណ៍នៅក្នុងរោងចក្រផលិតរបស់ Xiaomi នៅក្នុងទីក្រុងប៉េកាំង ហើយនៅថ្ងៃនេះ រថយន្តអគ្គិសនី Sedan ស៊េរីថ្មីនេះ ត្រូវបាននាំចេញទៅដាក់តាំងបង្ហាញនៅក្នុងហាងលក់ (Showroom) របស់ Xiaomi នៅទូទាំងប្រទេសចិន នៅមុនការបង្ហាញវត្តមានផ្លូវការណ៍ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី 05 ខែមីនា ខាងមុខ នេះបើតាមការបង្ហោះនៅលើគណនី Weibo ផ្លូវការណ៍របស់ Xiaomi។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi SU7 នឹងមាននៅក្នុង Showroom របស់ក្រុមហ៊ុន Xiaomi ទាំង 112 ហាង នៅទូទាំង 42 ក្រុងរបស់ប្រទេសចិន។ SU7 Ultra គឺជារថយន្តអគ្គិសនី sedan កំពូលកំលាំងរបស់ Xiaomi ដែលនឹងត្រូវចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅក្នុងរោងចក្ររបស់ Xiaomi EV ក្នុងទីក្រុងប៉េកាំង ហើយរថយន្ត Supercar EV នេះ នឹងត្រូវប្រកាសចេញផ្លូវការណ៍ក្នុងខែមីនា ខាងមុខនេះ។

SU7 Ultra គឺជាកំពូលរថយន្តកំពូលកំលាំងរបស់ Xiaomi ដោយរថយន្តនេះបានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ជាប្រភេទ V8s Super Motor ដែលមានរង្វិលជុំ 27,200rpm អាចផលិតកំលាំងសរុបបានដល់ 1,526 សេះ និងកំលាំងរមូល 1,770Nm ហើយអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 1.98 វិនាទី ប៉ុណ្ណោះ និងអាចជាន់ល្បឿនកប់ដល់ 350km/h។ 

Xiaomi SU7 Ultra បំបាក់នូវប្រព័ន្ធហ្វ្រាំងពិសេសដែលអាចចាប់បន្ថយល្បឿនមកត្រឹម 30.8 ម៉ែត្រ នៅពេលរថយន្តបើកក្នុងល្បឿន 100km/h។ រថយន្ត Supercar EV នេះ ប្រើប្រាស់កញ្ចប់ថ្ម Qilin II របស់ CATL ទំហំ 93.7kWh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកម្រិត 5.2C DC Fast Charging ដែលសាកពី 10 ទៅ 80% ប្រើពេលប្រមាណ 11 នាទីប៉ុណ្ណោះ ហើយសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវដល់ 620km។ Xiaomi បានបើកទទួលការបញ្ជាទិញមុនសម្រាប់ SU7 Ultra កាលពីថ្ងៃទី 29 ខែតុលា ឆ្នាំ 2024 ជាមួយតម្លៃខ្ទង់ប្រហែល $113,300 នៅទីផ្សារប្រទេសចិន ហើយ SU7 Ultra បានទទួលការបញ្ជាទិញមុនចំនួន 3,680 គ្រឿង ត្រឹមរយះពេលប្រមាណតែ 10 នាទីប៉ុណ្ណោះ។ ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម