no-alternative title
no-alternative title
no-alternative title
no-alternative title

Apple ត្រូវគេរាយការណ៍ថា អាចនឹងលុបចោលគម្រោងអភិវឌ្ឍទៅលើវ៉ែនតា AR Glasses

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញពី Mark Gurman ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Apple នឹងលុបចោលទៅលើការអភិវឌ្ឍវ៉ែនតា AR Glasses។ សម្រាប់វ៉ែនតានេះ អាចប្រើប្រាស់បានជាមួយនឹង Macs ប៉ុន្តែមិនអាចដំណើរការដាច់តែឯងដូចជា Vision Pro headset នោះទេ។ តាមដំណឹងចុងក្រោយនិយាយថា ក្រុមហ៊ុននេះ នឹងបិទចោលនូវគម្រោងនេះ នៅក្នុងសប្តាហ៍នេះ។ សម្រាប់វ៉ែនតានេះ គឺមានរូបរាងមើលទៅដូចទៅនឹងវ៉ែនតាធម្មតាផងដេរ ប៉ុន្តែ មានការភ្ជាប់មកជាមួយនឹង Projectors ដែលអាចធ្វើការបង្ហាញនូវព័ត៌មាន រូបភាព និងវីដេអូបានតាមរយៈ FoV នៃភ្នែកបាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន Apple ក៏បានធ្វើការនៅលើ Lenses ដែលអាចធ្វើការផ្លាស់ប្តូរទៅលើរបៀបដែលអ្នកប្រើប្រាស់កំពុងតែធ្វើដូចជាស្ថានភាពនៃ Setting នៅក្នុងកម្មវិធីឆាតថែមទៀត។ គម្រោងនេះ គឺជាផ្លូវសម្រាប់ឆ្ពោះទៅមុខរបស់ក្រុមហ៊ុន Apple បន្ទាប់ពីការលក់ទៅលើ Vision Pro មានការធ្លាក់ចុះក៏ដោយ។ វ៉ែនតានេះ គឺអាចនឹងមានចក្ខុវិស័យខុសពី Vision Pro ហើយវាក៏មានភាពស្មុគស្មាញផងដែរ ដែលនេះជាហេតុផលដែលក្រុមហ៊ុននេះសម្រេចចិត្តបោះបង់ចោលទៅលើគម្រោងនេះ។

គួរបញ្ជាក់ថា កាលពីដំបូង ក្រុមហ៊ុន Apple ចង់អោយវ៉ែនតារបស់ខ្លួនអាចប្រើប្រាស់បានជាមួយនឹង iPhone ប៉ុន្តែមិនអាចដំណើរការទៅបានរលូននោះទេ ព្រោះថា ការដាក់អោយប្រើប្រាស់ជាមួយគ្នានេះ គឺធ្វើអោយថ្មរបស់ iPhone ឆាប់អស់លឿនពេក។ នេះគឺជាហេតុផលដែលក្រុមហ៊ុន Apple ងាកទៅភ្ជាប់ប្រើប្រាស់ជាមួយនឹង Mac វិញ ប៉ុន្តែលទ្ធផលដែលទទួលបានគឺមិនដូចអ្វីតាមការចង់បានរបស់ក្រុមហ៊ុននោះទេ ដែលនេះ គឺជាហេតុផលដែលក្រុមហ៊ុននៅតែបន្តក្នុងការផ្លាស់ប្តូរជាបន្តទៀត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម