no-alternative title
no-alternative title
no-alternative title
no-alternative title

ការលក់រថយន្តអគ្គិសនី Ford Mustang Mach-E នៅអាមេរិកកាលពីខែមករានេះ បានបំបែកំណត់ត្រាថ្មី !

ក្រុមហ៊ុន Ford Motor នៅថ្ងៃនេះ បានធ្វើការបង្ហោះសារថ្មីមួយដែលបង្ហាញនូវភាពភ្ញាក់ផ្អើលមួយទៅលើការលក់រថយន្តអគ្គិសនីរបស់ខ្លួនសម្រាប់ខែមករាឆ្នាំ 2025។ បើមើលនៅក្នុងរបាយការណ៌របស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតអាមេរិកាំងមួយនេះ បានបញ្ជាក់ថា ការលក់រថយន្តអគ្គិសនី Ford Mustang Mach-E កាលពីខែមករាកន្លងទៅនេះ គឺបានបំបែកំណត់ត្រាថ្មី ប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីខែមករានេះ ក្រុមហ៊ុន Ford បានលក់ការលក់រថយន្តអគ្គិសនី Ford Mustang Mach-E ថ្មីនេះ បានចំនួន 5,666 EVs គ្រឿននៅក្នុងេហរដ្ឋអាមេរិក ដែលមានការកើនឡើងចំនូន 21.2% ប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រថយន្ត Mustang Mach-E បានក្លាយជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅក្នុងខែមករានេះ ជាមួយនិងការដឹកជញ្ជូនទៅអោយអតិថិជនចំនួន 3,529 គ្រឿង ដែលតួរលេខនេះ បញ្ជាក់ថា មានការកើនឡើង 173% ប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មកដល់ពេលនេះ ការលក់ Ford Mustang Mach-E ដែលជារថយន្តអគ្គិសនី SUV ថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេលំដាប់លេខ 2 នៅលើទីផ្សារសហរដ្ឋអាមេរិកបន្ទាប់ពីរថយន្តអគ្គិសនី Tesla Model Y។

ប៉ុន្តែបើទោះបីជាការលូតលាស់លឿនបែបនេះក៏ដោយការលក់រថយន្តអគ្គិសនី Ford Mustang Mach-E នៅតែមានគម្លាតឆ្ងាយនៅឡើយប្រៀបធៀបជាមួយ Model Y។ សូមជំរាបថា មកដល់ពេលនេះ Ford បានលក់រថយន្តអគ្គិសនីថ្មីនេះបានចំនួន 52,000 គ្រឿង ប្រៀបធៀបជាមួយនិង Model Y គឺលក់បានដល់ទៅ 372,000 គ្រឿងឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម