no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រាហ្វិកកាត Nvidia RTX 5080 និង RTX 5090 អស់ស្តុក ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ!

នៅពេលនេះ ក្រាហ្វិកកាតថ្មី RTX 5080 និង RTX 5090 របស់ក្រុមហ៊ុន Nvidia ដែលទើបតែបង្ហាញខ្លួនកាលពីសប្តាហ៍មុននេះ ត្រូវបានក្រុមហ៊ុនប្រកាសថា បានលក់អស់ស្តុកហើយដោយប្រើប្រាស់ពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ដូច្នេះសម្រាប់អ្នកមានគម្រោងក្នុងការទិញយកនូវក្រាហ្វិកកាតថ្មីនេះ នឹងត្រូវរង់ចាំនៅពេលប្រកាសលក់ជាលើកទីពីរ។ បើតាមព័ត៌មានខាងលើនេះនិយាយថា ការក្រាហ្វិកកាតទាំងពីរនេះ នៅក្នុងសហរដ្ឋអាមេរិក លក់អស់រលីងមិនដល់មួយម៉ោងផង ខណៈដែលនៅហាងលក់រាយជាច្រើន ក៏មិនមានស្តុកដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា នៅមុនពេលនៃការលក់ជាផ្លូវការនោះ លោក Tim Adams ដែលជាប្រធានទីផ្សារសកលរបស់ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា ក្រាហ្វិកាត RTX 5080 និង 5090 នឹងមានតម្រូវការខ្ពស់នៅលើទីផ្សារ ហើយអាចនឹងពិបាកក្នុងការស្វែងរកទិញថែមទៀតផង។ ប៉ុន្តែពាក្យថាពិបាកក្នុងការរកទិញនោះ ក៏អាចក្លាយជា មិនអាចរកទិញបាននៅក្នុងពេលមួយរយៈផងដែរ។ ជាមួយគ្នានេះហាង Newegg (Electronics Store) ក៏បានបញ្ជាក់ដែរថា ដោយសារតែមានតម្រូវការខ្ពស់លើសលប់ ក្រាហ្វិកកាតនេះ គឺលក់អស់រលីងនៅក្នុងពេលប៉ុន្មាននាទីប៉ុណ្ណោះ ។

 

ទន្ទឹមនឹងនេះផងដែរ YouTuber Gamers Nexus បានបញ្ជាក់ដូចគ្នាថា បើមើលទៅលើការលក់ទៅលើក្រាហ្វិកកាត  RTX 5090 នោះ គឺមានចំនួនតិចជាងអ្វីដែលត្រូវការនៅលើទីផ្សារ។ ហាងខ្លះលក់ចេញនូវក្រាហ្វិកកាតចំនួន 20 គ្រឿង នៅក្នុងពេលតែ 2 នាទីប៉ុណ្នោះ។ នៅពេលនេះ ហាងលក់រាយជាច្រើន ក៏បានចាប់ផ្តើមដណ្តើមគ្នាក្នុងការរក្សាទុកនូវស្តុកឡើងវិញ។ Micro Center ក៏បង្ហោះនៅលើវេបសាយប្រាប់អតិថិជនអោយធ្វើការរង់ចាំចន្លោះ 2 ទៅ 6 សប្តាហ៍សម្រាប់ក្រាហ្វិកកាត RTX 5080 និងរយៈពេល 3 ទៅ 16 សប្តាហ៍សម្រាប់ក្រាហ្វិកកាត RTX 5090 ផងដែរ។

គួរបញ្ជាក់ផងដែរថា ដោយសារតែការពន្យារពេលនៃការផលិតនោះ បានធ្វើអោយតម្លៃរបស់ក្រាហ្វិកកាត RTX 5090 មានការកើនឡើងដល់ទៅ $6000 ឯណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម