
ស្ងាត់ៗ ក្រុមហ៊ុន Tecno បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Camon 50 និង Camon 50 Pro នៅក្នុងទីផ្សារមួយចំនួននៅទី្វប អាហ្វ្រិក។ ការប្រកាសបង្ហាញស្មាតហ្វូននេះ គឺធ្វើឡើងនៅមុនព្រឹត្តិការណ៍ MWC 2026។ មើលទៅលើស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ មានការប្រើប្រាស់នូវលក្ខណៈសម្បត្តិមួយចំនួនដូចគ្នា ក្នុងនោះមានដូចជាបន្ទះឈីប ទំហំថាមពលថ្ម អេក្រង់ដូចគ្នា ខុសគ្នាតែកាមេរ៉ាប៉ុណ្ណោះ ដោយនៅលើម៉ូដែលPro គឺមានការបន្ថែមនូវកាមេរ៉ា 3x Periscope telephoto ។
តាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូន Tecno Camon 50 និង Tecno Camon 50 Pro មានការប្រើប្រាស់នូវបន្ទះឈីប MediaTek’s Helio G200 គាំទ្រជាមួយនឹងរ៉េមទំហំ 8GB។ សម្រាប់ទំហំ Storage វិញ នៅលើស្មាតហ្វូនម៉ូដែល Pro មានទំហំ 256GB ខណៈម៉ូដែលស្តង់ដារ មានទំហំ 128GB ហើយស្មាតហ្វូនថ្មីនេះ គឺមានថាមពលថ្មទំហំ 6,150mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 45W wired charging។
.jpg)
ស្មាតាហ្វូន Tecno Camon 50 និង Camon 50 Pro ទាំងពីរនេះ មានអេក្រង់ទំហំ 6.78 អ៊ីង ជាប្រភេទកញ្ចក់ AMOLED display ទ្រទ្រង់ជាមួយនឹងកម្រិតល្បឿន 144Hz refresh rate ហើយនិងមានកម្រិតភាពច្បាស់ Full HD+ resolution។ នៅលើអេក្រង់នេះ ក៏មានគាំទ្រនូវសិនស័រស្កែនម្រាមដៃ និងមានកាមេរ៉ា 32-megapixel selfie ។ ភាពខុសគ្នារបស់ស្មាតហ្វូននេះ គឺម៉ូដែល Pro ប្រើប្រាស់នូវអេក្រង់គែមកោង ខណៈស្មាតហ្វូន Camon 50 គឺប្រើប្រាស់នូវអេក្រង់រាបស្មើ។
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីទាំងពីរនេះ មានកាមេរ៉ាគោលទំហំ 50MP Sony LYT700C អមដោយគ្រាប់ទីពីរជាប្រភេទ Ultrawide lens មានទំហំ 8MP។ សម្រាប់ស្មាតហ្វូន Camon 50 Pro ក៏មានការបន្ថែមនូវសិនស័រ 50MP ហ៊្សូម 3x periscope telephoto ដែលមកជាមួយនឹងមុខងារ optical image stabilization (OIS) ផងដែរ។
.jpg)
ស្មាតហ្វូនទាំងពីរនេះ ដំណើរការនៅលើ HiOS 16 របសស់ក្រុមហ៊ុន TECNO ហើយក៏ភ្ជាប់មកជាមួយនឹង IP68/69/69K សម្រាប់ការពារទឹក និងធូលីផងដែរ។ ក្រុមហ៊ុន Tecno ក៏មានបន្ថែមនូវ One-Tap AI Key និង stereo speakers ជាមួយនឹងការទ្រទ្រង់នូវ Dolby Atmos ទៀតផង។ សូមជំរាបថា ក្រុមហ៊ុន Tecno មិនទាន់បង្ហាញនូវម៉ូដែល 5G នៅឡើយទេ ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ MWC 2026 ខាងមុខនេះ អាចនឹងមានការបង្ហាញស្មាតហ្វូនថ្មីៗជាច្រើនទៀតផងដែរ៕





