no-alternative title
no-alternative title

ការឌីស្សាញផ្នែកខាងក្នុង BYD Racco EV ត្រូវបានទម្លាយចេញផ្លូវការណ៍មុនការប្រកាសចេញឆាប់ៗនេះ

BYD បានត្រៀមធ្វើការប្រកាសចេញឡានអគ្គិសនីប្រភេទ Kei Car (K-Car) ដំបូងរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសជប៉ុនក្នុងពេលឆាប់ៗខាងមុខនេះ។ ឡានអគ្គិសនីប្រភេទ Kei Car របស់ BYD ត្រូវបានគេស្គាល់ឈ្មោះថា BYD Racco EV។ ឡានអគ្គិសនីស៊េរីថ្មីនេះ នឹងត្រូវប្រកាសចេញលក់នៅទីផ្សារប្រទេសជប៉ុនក្នុងឆ្នាំនេះ ជាមួយតម្លៃប៉ាន់ប្រមាណ គឺខ្ទង់ 2.5 លានយ៉េន ឬប្រហែល $16,340។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ BYD Racco EV ត្រូវបានប្រភេទជាច្រើនបានធ្វើការទម្លាយចេញផ្លូវការណ៍រួចមកហើយ ដោយការឌីស្សាញ គឺមិនសូវជាខុសពីឡាន Kei Car ដែលកំពុងមានវត្តមាននៅលើទីផ្សារជប៉ុននោះទេ ដោយវាមានការឌីស្សាញបែបជាប្រអប់ជ្រុង ឬ Boxy Design។ ដោយឡែកក្នុងពេលនេះ មានការទម្លាយពីការឌីស្សាញផ្នែកខាងក្នុងរបស់ Racco EV ជាផ្លូវការណ៍វិញម្តង។ បើតាមរូបភាពបានបង្ហាញថា ផ្នែកកាប៊ីនរបស់ BYD Racco EV មានបំពាក់នូវអេក្រង់កម្សាន្ត Floating Touchscreen និងអេក្រង់បង្ហាញព័ត៌មាន LCD Instrument Cluster។ 

ដៃចង្កូតឌីស្សាញដោយមានកាំបី ឬ Three-spoke steering wheel, បណ្តុំប៊ូតុង Physical សម្រាប់គ្រប់គ្រង់ម៉ាស៊ីនត្រជាក់, រន្ធដោតភ្លើងកម្លាំង 12V, USB និង USB-C សម្រាប់ដោតសាកភ្លើងឧបករណ៍អេឡិចត្រូនិចផ្សេងៗជាដើម។ ផ្នែកស្នូកកណ្តាលមានកន្លែងសម្រាប់ទុកដាក់របស់របរ និង Glovebox ផងដែរ។

ដូចគ្នានឹង Kei Car ម៉ាកផ្សេងទៀតដែល ដោយកញ្ចក់ដំបូលមុខខ្ពស់ផ្តល់ភាពងាយស្រួលក្នុងការមើលទៅខាងមុខ កញ្ចក់មានរីដូការពារពន្លឺថ្ងៃ, ទ្វារដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច, កញ្ចក់មើលក្រោយអាចសេរេបាន និងកៅអីខាងមុខមានមុខងារកម្តៅ។ កៅអីស្រោបដោយស្បែកពណ៌ស និងមានប្រអប់ដាកវ៉ែនតានៅជាប់ដំបូលខាងលើអ្នកបើកផងដែរ។ BYD Racco EV ក៏នឹងបំពាក់ទ្វារខាងក្រោយជាប្រភេទ Sliding-door ដូចឡាន Kei Car ផ្សេងៗទៀតដែរ។

BYD Racco EV ជាប្រភេទ Compact urban EV ដែលមានតួរខ្លួនប្រវែង 3,395mm/ ទទឹង 1,475mm/ កម្ពស់ 1,800mm។ ឡាន Kei Car EV ស៊េរីថ្មីនេះ នឹងបំពាក់ម៉ូទ័រអគ្គិសនីមួយស្ថិតនៅខាងក្រោយមានកម្លាំង 20kW ទទួលថាមពលដំណើរការពីកញ្ចប់ថ្មប្រភេទ LFP Battery ផលិតដោយក្រុមហ៊ុន FinDream។

យោងតាមរបាយការណ៍ Racco EV អាចបើកបានចម្ងាយផ្លូវ 180km នៅពេលសាកភ្លើងពេញម្តង ក្រោមស្តង់ដារ WLTC និងគាំទ្រការសាកភ្លើងតាមរយះរន្ធ DC Charging កម្លាំងដល់ 100kW។ BYD Racco EV ទំនងជានឹងចេញលក់នៅទីផ្សារប្រទេសជប៉ុននារដូវក្តៅ ឬរដូវស្លឹកឈើជ្រុះ ឆ្នាំ 2026 ក្នុងតម្លៃប្រហែល 2,5 លានយ៉េន ឬប្រហែល $16,340។ ក្នុងឆ្នាំ 2025 ឡានប្រភេទ Kei Car ចំនួន1,667,360 គ្រឿងត្រូវបានលក់នៅក្នុងប្រទេសជប៉ុន ដែលក្នុងនោះម៉ាក Honda N-Box ជាម៉ូដែលលក់ដាច់បំផុត៕

 

 

ព័ត៌មានពាណិជ្ជកម្ម