
កាលពីប៉ុន្មានថ្ងៃមុននេះ Honor Magic V6 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ កន្លងមក ត្រូវបានគេប្រទះឃើញនៅក្នុងដៃរបស់កីឡាករ Nicholas Tse នោះ នៅក្នុងពេកនេះ គឺបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌កីឡា Olympics រដូវរងារ នាប្រទេសអូស្រ្តាលីហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេប្រម៉ាញ់រូបភាព ដោយមានការកាន់នៅក្នុងដៃរបស់ Xu Mengtao ដែលជាម្ចាស់មេដាយមាសលើផ្នែកកីឡាជិះស្គីទឹកកក។
នាង ត្រូវបានគេប្រើប្រាស់នូវស្មាតហ្វូនថ្មីនេះក្នុងព្រឹត្តិការណ៌កីឡា Olympics នេះ នៅមុនការប្រកាសចេកជាផ្លូវការណ៌ចូលមកដល់។ តាមការបញ្ជាក់កន្លងមក គឺបានអោយដឹងថា Honor បានចាប់ដៃគ្នាជាមួយនិងកីឡាការនីរូបនេះ ដោយបានជ្រើសតាំងកីឡាការនីរូបនេះ គឺជា Ambassador សម្រាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះថែមទៀតផង។

Honor Magic V6 ត្រូវបានគេព្យាករណ៌ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite Gen 5 SoC និងមានកាមេរ៉ាគោលទំហំ 200MP ហើយនិងមានថាមពលថ្មទំហំ 7,150mAh គាំទ្រដោយកម្លាំងសាក 120W wired charging។ ស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានគេបញ្ជាក់ច្បាស់ថា នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅក្នុងព្រឹត្តិការណ៌ Honor MWC នៅក្នុងទីក្រុងទីក្រុងបាសេឡូណានាថ្ងៃទី 1 ខែមីនាខាងមុខនេះហើយ។





