no-alternative title
no-alternative title

Denza B8 Hybrid 4WD ឬ Fang Cheng Bao 8 ទទួលបានពិន្ទុផ្កាយ 5 ពីស្ថានប័ន ANCAP

ថ្មីៗនេះ ស្ថាប័នតេស្តសុវត្ថិភាពយានយន្តលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសអូស្ត្រាលី “Australasian New Car Assessment Program” ហៅកាត់ថា “ANCAP” បានចុះបញ្ចីរថយន្តថ្មីពីរម៉ូដែលក្នុងបញ្ចីរថយន្តដែលមានសុវត្ថិភាពខ្ពស់កម្រិតផ្កាយ 5 “Five-Star” ជារថយន្តដែលមានសុវត្ថិភាពបំផុតសម្រាប់ការប្រើប្រាស់។ រថយន្តថ្មីដែលស្ថិតក្នុងបញ្ចី Five-Star របស់ ANCAP គឺជា BYD Denza B8 ដែលជារថយន្ត Hybrid ដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ ឬ 4WD។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ANCAP បានធ្វើការវាយតម្លៃពីការពារសុវត្ថិភាពអ្នកថ្មើរជើងនៅខាងមុខ សម្រាប់ Denza B8 គឺមានសុវត្ថិភាព 75% ខ្ពស់ជាងម៉ូដែល Denza B5 ដែលទទួលបាន 74%។   ANCAP បានធ្វើការវាយតម្លៃពីការប៉ះពារផ្នែកខាងមុខខ្លាំងសម្រាប់ Denza B8 ដោយបានវាយតម្លៃថា ការការពារសុវត្ថិភាពមនុស្សពេញវ័យ “Adult Occupant Protection” ទទួលបានពិន្ទុ 86%, ការពារសុវត្ថិភាពកុមារ “Child Occupant Protection” ទទួលបានពិន្ទុ 95%, ការពារសុវត្ថិភាពអ្នកថ្មើរជើង ឬអ្នកប្រើប្រាស់ផ្លូវ “Vulnerable Road User Protection” ទទួលបានពិន្ទុ 75% និងប្រព័ន្ធបច្ចេកវិទ្យាជំនួយការសុវត្ថិភាពបើក “Safety Assist Technology” ទទួលបានពិន្ទុ 78%។ Denza B8 បានជាប់ជារថយន្តដែលមានទំងន់ក្រោម 3.5 តោន ដំបូងគេដែលទទួលបានចំណាត់ថ្នាក់ពិន្ទុខ្ពស់លំដាប់ផ្កាយប្រាំ “Five-Star” ពីស្ថាប័ន ANCAP។

សូមជំរាបថា Denza គឺជាជាម៉ាកយីហោឡានប្រណិតស្ថិតក្រោមដំបូល BYD មានក្តីរំពឹងយ៉ាងមុតមាំថា ម៉ាករថយន្តរបស់ខ្លួនអាចនឹងទាក់ទាញក្រសែភ្នែករបស់អ្នកទិញដែលកំពុងសំឡឹងទៅរកម៉ាករថយន្តប្រណិតល្បីៗដូចជា Land Rover, BMW, Lexus ឬ Audi ជាដើម ជាមួយនឹងវត្តមានរបស់ Denza B8 ស៊េរីឆ្នាំ 2026 ដែលជាឡាន upper-large off-road plug-in-hybrid SUV របស់ខ្លួននៅទឹកដីប្រទេសអូស្ត្រាលី។

 Denza B8 2026 ឬ Fang cheng bao 8 (ឈ្មោះហៅនៅចិន) ត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងប្រភេទ ladder-frame chassis ដូចគ្នានឹង BYD Shark និង Denza B5 ដែរ។ B8 មានប្រវែងដងខ្លួន 5,180mm/ ទទឹង 1,994mm/ កំពស់ 1,905mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,900mm។ Denza B8 2026 មានទំហំធំជាង Toyota LandCruiser បន្តិច ជាមួយជម្រើសម៉ូដែល 7-កៅអី និង 6-កៅអី។ រថយន្ត SUV នេះមានទំងន់សរុប 3,290kg, អាចអូសសណ្តោងទំងន់បាន 3,500kg និង 700kg សម្រាប់បន្ទុកឃ្លប់គូទក្រោយ។ សម្រាប់ប្រព័ន្ធបើកបរលើផ្លូវ off-road វិញ Denza B8 2026 មានភ្ជាប់មកជាមួយប្រព័ន្ធចាក់ប៉ុងមុខក្រោយ  front and rear locking differential ជាមួយប្រព័ន្ធទប់លំនឹងជើងក្រោម  adaptive suspension។

Denza B8 2026 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានទំហំធំដល់ 2.0-Liters ជាប្រភេទម៉ាស៊ីនសាំង។ គូបផ្សំជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ និងដំណើរការដោយប្រព័ន្ធ All-wheel-drive អាចផលិតកម្លាំងសរុបបាន 450kW និងកម្លាំងរមួល 760Nm។ ចំពោះកញ្ចប់ថ្មីវិញ Denza B8 2026 គឺមានទំហំ 36.8kWh ដែលសាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ 90km ហើយបើប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តងអាចបើកបានចម្ងាយ 905km តាមការបញ្ជាក់ស្តង់ដារពី WLTC។

សម្រាប់លក្ខណៈពិសេសផ្សេងៗទៀត មានដូចជា អេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch, Speaker ចំនួន 16 គ្រាប់, ខាងក្នុងពាសដោយស្បែក Nappa leather, កញ្ចក់បង្អួចប្រភេទ Double-glazed  windows, ប្រភេទទ្វារបឺត, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ រួមនឹងអេក្រង់កម្សាន្តធំទំហំដល់ 17.3-inch អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto៕

 

 

ព័ត៌មានពាណិជ្ជកម្ម