no-alternative title
no-alternative title

Samsung Galaxy A37 និង A57 ត្រូវគេទម្លាយជាថ្មីថា នឹងមានការពន្យាពេលបង្ហាញខ្លួនទៅខែក្រោយ

យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បាននិយាយថា Samsung Galaxy A37 និង A57 នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើខែកុម្ភៈនេះហើយ។ គិតមកដល់ថ្ងៃនេះ ពេលវេលាហាក់បីដូចជាសល់ពេលតិចហើយសម្រាប់ខែកុម្ភៈ ខណៈដែលស្មាតហ្វូននេះ ក៏នៅមិនទាន់មានការបង្ហាញចេញដូចគ្នា។ នៅពេលនេះ តាមការទម្លាយនៅលើបណ្តាញសង្គម X បានបង្ហើបថា ក្រុមហ៊ុន Samsung បានពន្យាពេលបង្ហាញចេញស្មាតហ្វូននេះ នៅខែក្រោយវិញហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series របស់ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 25 ខែកុម្ភៈនេះ ដូច្នេះហើយ ក្រុមហ៊ុននេះ អាចនឹងមិនទាន់មានការផ្តោតខ្លាំងទៅលើការបង្ហាញចេញនូវស្មាតហ្វូន Galaxy A-series នោះទេ គឺរង់ចាំដល់តែស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតថ្មីនេះ មានការដាក់លក់នៅលើទីផ្សាររួចរាល់ជាស្ថាពរសិន។

ផ្អែកតាមប្រភពខាងលើនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy A37 គឺនឹងមានអេក្រង់ទំហំ 6.7 អ៊ីងបង្ហាញចេញបានកម្រិត FHD+ គាំទ្រដោយកញ្ចក់ AMOLED screen ជាមួយនិងល្បឿន 120Hz refresh rate ហើយនិងដំណើរការនៅលើឈីប Exynos 1480 SoC។ ស្មាតហ្វូននេះមានកាមេរ៉ាគោល 50MP គាំទ្រដោយសិនស័រ 1/1.56 អ៊ីង និងគ្រាប់ទីពីរទំហំ 8MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 5MP macro camera។ ទៅលើកាមេរ៉ាមុខមានទំហំ 12MP selfie។ ស្មាតហ្វូននេះ មានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 45W wired charging ហើយនិងមាន IP67 rated សម្រាប់ការពារទឹក និងធូលីទៀតផង។

ចំពោះម៉ូដែល Galaxy A57 វិញ នឹងមានអេក្រង់រាបស្មើរទំហំ 6.6 អ៊ីងគាំទ្រដោយកញ្ចក់ AMOLED screen ល្បឿន 120Hz refresh rate និងបំពាក់នូវបន្ទះឈីប Exynos 1680 SoC រួមនិងអង្គចងចាំ UFS 3.1 storage។ ស្មាតហ្វូននេះក៏មានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយមុខងារ OIS និងកាមេរ៉ាទីពីរទំហំ 12MP ultrawide ហើយនិងទីបី មានទំហំ 5MP macro camera ស្របពេលដែលកាមេរ៉ាមុខមានទំហំ 12MP។ ទៅលើថាមពលវិញ ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ មានថ្មទំហំ 5,000mAh មានកម្លាំងសាក 45W wired charging។ Galaxy A57 គាំទ្រដោយបច្ចេកវិទ្យា IP68 rated សម្រាប់ការពារទឹក និងធូលី ហើយនិងមានតួខ្លួនកម្រ៉ាស់ 6.9mm និងទម្ងន់ 182g។

 

ព័ត៌មានពាណិជ្ជកម្ម