no-alternative title
no-alternative title

Subaru Trailseeker 2026 បងប្អូនជាមួយ Toyota bZ4X នឹងចេញលក់ផ្លូវការណ៍នៅត្រីមាសទី 2 ឆ្នាំនេះហើយ

Subaru Trailseeker ឆ្នាំ 2026 ដែលជាបងប្អូនជាប់សាច់ឈាមជាមួយនឹង Toyota bZ4X ត្រូវបានគេរំពឹងថា នឹងប្រកាសចេញលក់នៅទីផ្សារអូស្ត្រាលីជាផ្លូវការណ៍នៅត្រីមាសទីពីរ (ខែមេសា និងមិថុនា) ឆ្នាំ 2026 នេះ។ Trailseeker ឆ្នាំ 2026 ត្រូវបានក្រុមហ៊ុន Subaru អះអាងថា នឹងទទួលបានប្រជាប្រិយភាពខ្លាំងជាងម៉ូដែល Solterra នៅទីផ្សារអូស្ត្រាលី។ Trailseeker 2026 ត្រូវបានគេស្គាល់ឈ្មោះផ្លូវការណ៍ថា “e-Outback” នៅទីផ្សារអឺរ៉ុប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីប្រភេទ SUV ជំនាន់ថ្មីនេះឆ្នាំ 2026 នេះ គឺស្ថិតនៅចន្លោះកណ្តាលនៃការឌីស្សាញរវាងម៉ូដែល Subaru Solterra និង Toyota bZ4x។ Subaru Trailseeker 2026 ត្រូវបានគេបញ្ជាក់ទៀតថា នឹងចូលទីផ្សារអូស្ត្រាលីដំណាល់គ្នានេះ Toyota bZ4X Touring ដោយរថយន្តអគ្គិសនីស៊េរីថ្មីទាំងពីរម៉ូដែលនេះ គឺត្រូវបានផលិតនៅក្នុងរោងចក្រក្រុមហ៊ុន Toyota ក្នុងប្រទេសជប៉ុន និងជារោងចក្រដែលផលិតម៉ូដែល Solterra និង bZ4X ផងដែរ។ ទោះជាយ៉ាងណាសម្រាប់តម្លៃផ្លូវការណ៍ និងលក្ខណៈសម្បត្តិលម្អិតរបស់ Trailseeker 2026 មិនទាន់ត្រូវបានក្រុមហ៊ុន Subaru Australia ធ្វើការបញ្ជាក់នៅឡើយទេ គ្រាន់តែដឹងថា ឡានអគ្គិសនី SUV ថ្មីនេះ មានតម្លៃថ្លៃជាង និងកម្លាំងខ្លាំងជាង Solterra ជាមួយអនុភាពកម្លាំងម៉ូទ័រដល់ 280kW។

Subaru Trailseeker 2026 ក៏នឹងពង្រីកគម្លាតផ្នែកខាងក្រោយវែងជាងម៉ូដែលមុនប្រមាណ 140mm ដែលធ្វើឲ្យឃ្លប់ក្រោយមានភាពទូលាយជាងមុន មានកម្ពស់ខ្ពស់ជាង និងដំបូលធំជាងផងដែរ។ សម្រាប់ទំហំកញ្ចប់ថ្មវិញ គឺមានទំហំ 74.7kWh ដូចគ្នានឹង Subaru Solterra ជំនាន់ទីពីរឆ្នាំ 2026 ដែរ គ្រាន់តែមានរយះចម្ងាយបើកបរបានជិតជាងជាមួយចម្ងាយប្រមាណ 533km នៅពេលសាកភ្លើងពេញម្តង និងអាចអូសសណ្តោងទំងន់បាន 1,500kg។ បើនិយាយពីម៉ូដែល Solterra ជំនាន់ទីពីរ ឆ្នាំ2026 ដែលបានចេញលក់នៅក្នុងខែវិច្ឆិកា ឆ្នាំ 2025 កន្លងទៅ គឺមានការបង្កើនសមត្ថភាព និងការឌីស្សាញល្អប្រសើរជាងជំនាន់មុនរបស់វា។ 

ដោយ Solterra 2026 បានបំពាក់កញ្ចប់ថ្មទំហំ 74.7kWh ធំជាងជំនាន់ដំបូងដែលមានទំហំ 71kWh ដែលបានបង្កើនរយះចម្ងាយបើកបរបានឆ្ងាយជាងមុនពី 414km ឡើងទៅ 566km។ Solterra 2026 ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (AWD) មានកម្លាំងសរុប 252kW ធៀបនឹងម៉ូដែលមុនអាចផលិតបានត្រឹម 160kW ដែលធ្វើឲ្យ Solterra ជំនាន់ទីពីរឆ្នាំ 2026 ក្លាយជាម៉ូដែលឡានអគ្គិសនីមានអនុភាពខ្លាំងបំផុតរបស់ Subaru នៅទីផ្សារអូស្ត្រាលី។

 

ជាមួយគ្នានេះ Subaru ជំនាន់ទីពីរ ក៏មានការកែប្រែការឌីស្សាញផ្នែកកាប៊ីនខាងក្នុងផងដែរ ដូចជាបានបំពាក់អេក្រង់កម្សាន្តទំហំធំឡើងដល់ 14-inch touchscreen, កន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែពីរកន្លែង និងចំនុចផ្លាស់ប្តូរសំខាន់ៗជាច្រើនផ្សេងទៀង។

Subaru Solterra 2026 ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារអូស្ត្រាលីក្នុងតម្លៃ $63,990 (មិនបូកពន្ធ) សម្រាប់ម៉ូដែលស្តង់ដារធ្លាក់ថ្លៃជាងមុន $6,000 និងតម្លៃ $69,990 សម្រាប់ម៉ូដែល AWD Touring ធ្លាក់ថ្លៃជាងមុន $7,000៕

 

 

ព័ត៌មានពាណិជ្ជកម្ម