ស្វែងរកពួកយើង:

Loading Ad...

Galaxy A55 ត្រូវបានគេទម្លាយជាថ្មី និងមានការបង្ហាញពីបច្ចេកវិទ្យាសាកល្បឿនលឿនផងដែរ

ដោយ

Koun Jab Luffy

24 មករា 2024 04:47 ល្ងាច

អាន 3 នាទី

Article image
កាលពីមុននេះ ក្រុមហ៊ុន Samsung តែងតែប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាល Galaxy A Series របស់ខ្លួនមុនស្មាតហ្វូនថ្នាក់ប្រណិតម៉ូដែល Galaxy S Series ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននេះ បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនហើយ ដោយបានធ្វើការបង្ហាញវត្តមានកំពូលស្មាតហ្វូន Galaxy S24 Series មុនការប្រកាសចេញស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនវិញម្តង។ ផ្អែកលើរបាយការណ៌ថ្មីនៅពេលនេះ បានបញ្ជាក់ថា Galaxy A35 និង Galaxy A55 នឹងមានប្រកាសចេញឆប់ៗនេះហើយ។ សូមជំរាបថា កាលពីប៉ុន្មានខែមុននេះ ការឌីស្សាញរូបរាងត្រូវបានគេទម្លាយចេញរួចមកហើយ។ សម្រាប់ពេលនេះ គឺមានការបញ្ចេញនូវព័ត៌មានកម្លាំងសាក និងបច្ចេកវិទ្យាប្លូធូសរបស់ Galaxy A55។
យោងតាមការបញ្ជាក់នៅពេលេនះ បាននិយាយថា Galaxy A55 គឺទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រថ្មីៗដូចជា Bluetooth SIG និង TUV Rheinland certifications ជាដើម។ នៅលើបញ្ជីនេះបង្ហាញពី Bluetooth version និងបច្ចេកវិទ្យាសាក fast charging នៅលើស្មាតហ្វូនថ្មីនេះហើយ។ បើតាមបញ្ជី Bluetooth SIG បានបង្ហាញថា Galaxy A55 នឹងមានលេខម៉ូដែល SM-A556B, SM-A556E និង SM-A556E_DS។ សម្រាប់លេខម៉ូដែល SM-A556B អាចនឹងបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុប ខណៈដែលលេខម៉ូដែលផ្សេងទៀត ទំនងជានឹងបង្ហាញខ្លួននៅលើទីផ្សារមួយចំនួនរបស់អាស៊ាន។ ស្មាតហ្វូននេះប្រើប្រាស់ Bluetooth 5.3 connectivity។
Article image
ចំណែកឯនៅលើបញ្ជី TUV Rheinland database គឺមានការបង្ហាញថា ស្មាតហ្វូននេះមានថ្ម ដែលនឹងទ្រទ្រង់បានជាមួយឆ្នាំងសាកដែលមានកម្លាំងសាក 9V និង 2.55A charging ដែលស្មើរនឹងល្បឿន 25W fast charging។ កម្លាំងសាកនេះ គឺដូចគ្នាទៅនឹងការបង្ហាញនៅលើបញ្ជី CCC កាលពី 2 ឆ្នាំមុនដែរ។ ដូច្នេះផ្អែកលើការបង្ហាញនេះ យើងអាចសន្និដ្ឋានថា ក្រុមហ៊ុន Samsung នៅមិនទាន់សម្រេចផ្លាស់ប្តូរបច្ចេកវិទ្យាសាកសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននៅឡើយទេ ខណៈដែលម៉ូដែលស្តង់ដារ Galaxy S24 នៅតែប្រើប្រាស់កម្លាំង 25W fast charging។
គួរបញ្ជាក់ថា Galaxy A55 ត្រូវបានគេទម្លាយរួចមកហើយ គឺនឹងមានការប្រើប្រាស់អេក្រង់ទំហំ 6.5-អ៊ីង Dynamic AMOLED 2x screen កម្រិត Full HD+ resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32MP selfie ដែលធំជាង Galaxy S23 FE ដែលមានទំហំ 10MP ប៉ុណ្ណោះ។ សម្រាប់កាមេរ៉ាក្រោយ គឺមានទំហំ 50MP និង 12MP ultrawide ហើយនិងទំហំ 5MP macro។ ស្មាតហ្វូននេះ នឹងប្រើប្រាស់ស៊ុមលោហៈ ហើយក៏ជាស្មាតហ្វូនដំបូងគេផងដែរសម្រាប់ Galaxy A series ដែលប្រើស៊ុមថ្មីនេះ។
Article image
ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Exynos 1480 និងមាន AMD RDNA2-powered Xclipse 540 GPU. ហើយនិងអាចប្រើប្រាស់រ៉េម 8GB និងអង្គចងចាំទំហំ 128GB ហើយ 256GB ព្រមទាំងអាចបន្ថែមអង្គចងចាំបានផងដែរ។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងមានប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ ហើយនិងបច្ចេកវិទ្យាការពារទឹក និងធូលី IP67 rating រួមនិង stereo speakers ផងដែរ។