
ថ្មីៗនេះក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S24 series និងមានការបំពាក់នូវមុខងារថ្មីៗហើយនិងមានការអាប់ដែតទៅលើបច្ចេកវិទ្យាជាច្រើនប្រៀបធៀបជាមួយនិងជំនាន់មុន ប៉ុន្តែសម្រាប់ការឌីស្សាញរូបរាង និងការប្រើប្រាស់គ្រឿងផលិតទៅលើម៉ូដែលថ្មីៗនេះទាំងនេះ គឺដូចគ្នាជាមួយនិងម៉ូដែលមុនដដែល។ ជាមួយនិងការមកដល់នូវស្មាតហ្វូនថ្មីៗនេះ ក្រុមហ៊ុន Samsung បានតម្លើងនូវអេក្រង់មានពន្លឺខ្ពស់ជាងមុន ហើយក៏មានការកែប្រែទៅលើផ្នែកខ្លះៗ ជាពិសេសគឺទៅលើថាមពលថ្ម និងកាមេរ៉ា។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Samsung បានអោយដឹងថា Galaxy S24 មានសមត្ថភាពអាចថតរូបភាពបែប Portrait បានល្អបំផុត ដោយផ្តល់នូវរូបភាពមានគុណភាពខ្ពស់ និងមានពណ៌ធម្មជាតិពិតៗតែម្តង។ នៅលើស្មាតហ្វូនថ្មីៗទាំងនេះ ក៏មានការប្រើប្រាស់នូវមុខងារ AI សម្រាប់ជាជំនួយដល់ការថតរូបភាពបានកាន់តែស្រស់ស្អាត ហើយជាពិសេស គឺផ្តល់នូវរូបភាពព្រាលៗផ្ទៃខាងក្រោយបានយ៉ាងល្អ។

ជាមួយនិងការបង្ហាញរូបភាពនៅលើ Samsung Galaxy S24 នេះ ត្រូវបានក្រុមវិស្វកររបស់ក្រុមហ៊ុន Samsung បញ្ជាក់ចេញកាលពីពេលថ្មីៗនេះ នៅលើ Community Forum website តាមរយៈនៃការប្រើប្រាស់នូវបច្ចេកវិទ្យា AI ដំណើរការទៅលើការលុបចំណុចមួយចំនួនដែលមាននៅលើរូបភាពដែលពួកគេផលិតចេញ ហើយមុខងារ AI នេះ ក៏បានជួយបន្ថែមទៅលើរូបភាពព្រាលៗផ្ទៃខាងក្រោយបានយ៉ាងល្អថែមទៀតផង។ សម្រាប់ blur effect ក៏បានធ្វើការកែប្រែ និងជួយទៅលើរូបភាពខាងលើមានភាពរស់រវើកផងដែរ។ សម្រាប់ការច្របាច់បញ្ចូលគ្នានូវមុខងារ និងបច្ចេកវិទ្យាថ្មីៗទាំងនេះ មើលរូបភាពដែលថតដោយស្មាតហ្វូននេះ គឺដូចគ្នាជាមួយនិងរូបភាពដែលថតដោយកាមេរ៉ា DSLR អញ្ចឹង។
បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះនៅលើមុខងារថតវិដេអូសម្រាប់ស្មាតហ្វូន Galaxy S24 ផងដែរ។ សម្រាប់វីដេអូដែលមានការអាប់ដែតជាមួយនិងបច្ចេកវិទ្យា AI នេះ គឺមានគុណភាពខ្ពស់ ហើយនិងជួយដល់មុខងារទប់លំនឹង Stabilization ហើយនិងមុខងារ Zoom ទៀតផង។ សូមជំរាបថា កាលពីឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន Samsung ក៏បានបង្កើនូវទំហំ resolution នៃមុខងារ portrait videos ឡើងដល់កម្រិត 4K ល្បឿន 30fps ផងដែរ។ ក្រុមហ៊ុន Samsung បានសម្រេចប្រើប្រាស់កាមេរ៉ា 2 គ្រាប់នៅលើ Galaxy S24 Ultra សម្រាប់ការផលិតរូបភាពពីរផ្សេងគ្នាដើម្បីបង្កើតជារូបភាពព្រាលផ្ទៃខាងក្រោយ blur effects។ មួយវិញទៀតនៅលើ Galaxy S24 ក៏នឹងមានការប្រើប្រាស់នូវមុខងារ zoom នៅពេលថតវីដេអូ portrait videos បានថែមទៀតផង។

Samsung Galaxy S24 series មាន 3 ម៉ូដែល រួមមានដូចជា Galaxy S24, Galaxy S24+ និង Galaxy S24 Ultra។ ស្មាតហ្វូន Galaxy S24 Series ត្រូវបានគេរាយការណ៌ នឹងមានការ pre-order បានច្រើនជាងជំនាន់មុន។ ក្រុមហ៊ុននេះមានគោលដៅនាំចេញស្មាតហ្វូនថ្មីនេះអោយបាន 36 លានគ្រឿងនៅត្រឹមដំណាច់ឆ្នាំ 2024។
