
យោងតាមការសិក្សាស្រាវជ្រាវដោយក្រុមហ៊ុន Daily Interactive កាលពីពេលថ្មីៗនេះ បានបញ្ចេញនូវរបាយការណ៌ថ្មីស្តីពីការនាំចេញនូវស្មាតហ្វូនប្រភេទ 5G នៅក្នុងទីផ្សារប្រទេសចិនសម្រាប់ឆ្នាំ 2023 ហើយ។ យោងតាមទិន្នន័យខាងលើនេះបានបង្ហាញថា ទីផ្សារស្មាតហ្វូនប្រភេទនេះ គឺមានការកើនឡើងខ្ពស់។ សម្រាប់ទីផ្សារនាំចេញស្មាតហ្វូន 5G នៅប្រទេសចិន គឺមានចំនួន 52.85%។ ក្រុមហ៊ុន Apple គ្រប់គ្រងទីផ្សារបាន 34.66% មានការកើនឡើង 11.86%។
សម្រាប់ក្រុមហ៊ុន vivo គឺឈរនៅលើលេខរៀងទី 2 មានចំណែកទីផ្សារ 14.4%។ ក្រុមហ៊ុន Oppo, Huawei, និង Honor ក៏បានឈរនៅក្នុងចំណោមកំពូលស្មាតហ្វូន 5G ទាំង 5 ផងដែរ ដោយមានចំណែកទីផ្សារ 13.35%, 12.12% និង 10.37%។

ក្រឡេកទៅមើលស្មាតហ្វូន 5G ដែលលក់ដាច់ខ្លាំងជាងនៅលើទីផ្សារប្រទេសចិន មានដូចជា iPhone 13 និង iPhone 12 និងមានការតាមពីក្រោយដោយ Huawei P40 Pro។
