ស្វែងរកពួកយើង:

Loading Ad...

Nubia Z60 Ultra Dragon Limited Edition ដាក់លក់នៅចិនតម្លៃ 890 ដុល្លារ

ដោយ

Koun Jab Luffy

24 មករា 2024 07:05 យប់

អាន 2 នាទី

Article image
កាលពីដើមសប្តាហ៌នេះ ក្រុមហ៊ុន Nubia ប្រកាសចេញនូវម៉ូដែលពិសេសទៅលើស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅក្នុងប្រទេសចិន ប៉ុន្តែមិនទាន់មានតម្លៃនោះទេ។ ស្មាតហ្វូនថ្មីនេះ មានការឌីស្សាញឡើងសម្រាប់អបអរសាទរទៅដល់ឱកាសបុណ្យចូលឆ្នាំចិនដែលនឹងមកដល់នាពេកខាងមុខនេះ។ សម្រាប់ម៉ូដែលពិសេសនេះ គឺធ្វើឡើងសម្រាប់ស្មាតហ្វូន Nubia Z60 Ultra ដែលមានឈ្មោះថា Dragon Limited Edition។ ស្មាតហ្វូននេះ ដាក់លក់នៅចិនក្នុងតម្លៃ ¥6,299 យ៉ន់ (~$890)។
ជាមួយនិងការដាក់ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺស្មាតហ្វូនមួយទំហំ 24GB+1TB និងមានមកជានូវ accessories ផងដែរ។ ប្រៀបធៀបជាមួយនិងម៉ូដែលស្តង់ដារ ដែលមានទំហំដូចគ្នានេះ គឺមានតម្លៃត្រឹមតែ (~$850) ប៉ុណ្ណោះ។ ដូច្នេះសម្រាប់តម្លៃខាងលើនេ គឺក្រុមហ៊ុនបូកថែមតែ ¥300 (~$40) ប៉ុណ្ណោះសម្រាប់ម៉ូដែលពិសេសនេះ។ ស្មាតហ្វូននេះ មានពណ៌ខ្មៅ លាយជាមួយពណ៌មាស។ ស្មាតហ្វូនម៉ូដែលពិសេសនេះ ក៏មានស្រោម magnetic case និងខ្សែរសាកពណ៌ក្រហមផងដែរ។ នៅក្នុងប្រអប់ស្មាតហ្វូនខាងលើនេះ មានឆ្នាំងសាក magnetic stand និង SIM ejector pin។ ប្រអប់នេះ គឺមានឌីស្សាញរូបនាគ។
សម្រាប់លក្ខណៈសម្បត្តិទូទៅនៅលើស្មាតហ្វូននេះ គឺដូចគ្នាជាមួយនិងម៉ូដែលស្តង់ដារអញ្ចឹងដែរ ដោយ Nubia Z60 Ultra គឺដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC រ៉េម LPDDR5x RAM និង អង្គចងចាំ UFS 4.0។ ស្មាតហ្វូននេះមានអេក្រង់ 6.8-អ៊ីង រាបស្មើរ កញ្ចក់ OLED display និងបង្ហាញចេញបានទំហំ 2480x1116 pixels ហើយនិងមានល្បឿន 120Hz refresh rate។
Article image
ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរ 50MP ultrawide unit និងមួយគ្រាប់ទៀតជាឡែន 3.2x periscope telephoto shooter។ សម្រាប់កាមេរ៉ាមុខមានទំហំ 16MP ដែលជាកាមេរ៉ាស្ថិតនៅក្រោមអេក្រង់។ នៅលើស្មាតហ្វូននេះក៏មានបច្ចេកវិទ្យាការពារទឹក និងធូលី IP68-rated រួមនិងថ្មទំហំ 6,000mAh គាំទ្រកម្លាំងសាក 80W wired charging។
Nubia Z60 Ultra Dragon Limited Edition ដាក់លក់នៅចិនតម្លៃ 890 ដុល្លារ