
យោងតាមការបញ្ជាក់ព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា OPPO Reno 11 5G អាចរកជាវបាននៅលើទីផ្សារប្រទេសឥណ្ឌាហើយ បន្ទាប់ក្រុមហ៊ុននេះប្រកាសសម្ពោធជាផ្លូវការកាលពីប៉ុន្មានសប្តាហ៌មុននេះ។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុននេះ ប្រកាសដាក់លក់ជាមួយតម្លៃ ₹29,999 សម្រាប់ទំហំ 8GB+128GB ខណៈដែលស្មាតហ្វូនដែលមានទំហំ 8GB+256GB មានតម្លៃ ₹31,999។
សូមជំរាបថា Reno 11 5G គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន OPPO ដែលមានការឌីស្សាញរូបរាងស្មាត និងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗបំផុត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7-អ៊ីង FHD+ ល្បឿន 120Hz AMOLED និងមានគែមអេក្រង់កោង ហើយនិងមានការទ្រទ្រង់ជាមួយនិងកម្រិត 10-bit color, HDR support ព្រមទាំងមានកម្រិត peak brightness 950nits។
ស្មាតហ្វូនដំណើរការនៅលើបន្ទះឈីប Dimensity 7050 SoC និងមានរ៉េម 8GB of LPDDR4X RAM ហើយនិងមានអង្គចងចាំទំហំ 128GB ឬ 256GB។ នៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវ Android 14 ផ្អែកលើស្បែក ColorOS 14 ហើយព្រមទាំងមានការអាប់ដែតប្រព័ន្ធប្រតិបត្តិការដល់ទៅ 3 ឆ្នាំ និងប្រព័ន្ធសុវត្ថិភាពដល់ទៅ 4 ឆ្នាំងថែមទៀតផង។
Reno 11 មានកាមេរ៉ាគោលទំហំ 50MP Sony LYT600 គាំទ្រដោយ ƒ/1.8 aperture និងមុខងារទប់លំនឹង OIS stabilization ខណៈដែលគ្រាប់ទីពីរមានទំហំ 8MP Sony IMX355 ultra-wide មួយគ្រាប់ចុងក្រោយមានទំហំ 32MP Sony IMX709 telephoto camera ហ៊្សូមបាន 2X optical zoom ដែលផ្តល់នូវអត្ថប្រយោជន៌ដល់ការថតបែប human portrait shots។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32MP។

ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ infrared sensor, និង 5G, Wi-Fi 802.11 ac, Bluetooth 5.2, USB Type-C រួមនិង NFC ទៀតផង។ ស្មាតហ្វូននេះមានថ្មទំហំ 5000mAh និងមានកម្លាំងសាក 67W SuperVOOC fast charging technology ហើយនិងមានទំហំខ្លួន 162.4×74.3×7.99~8.04mm រួមនិងទំងន់ 182g។
