ស្វែងរកពួកយើង:

Loading Ad...

Samsung 990 EVO SSD ពង្រឹងលើកម្លាំងម៉ាស៊ីន និងប្រសិទ្ធិភាពថ្មកាន់តែអស្ចារ្យ!

ដោយ

Koun Jab Luffy

25 មករា 2024 09:22 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung បានបង្ហាញនូវ 990 EVO SSD ដែលនេះជាថាសផ្ទុកឯកសារ solid-state drive កម្រិតខ្ពស់ដែលមានការពង្រឹងច្រើនជាងមុន បើប្រៀបធៀបជាមួយនឹងម៉ូដែលជំនាន់មុន 970 EVO Plus។ សម្រាប់ SSD ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុនSamsung នេះ គឺមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីន។ ថាសផ្ទុកឯកសារ 990 EVO SSD នេះគឺជាជម្រើសដ៏ល្អ និងប្រសិទ្ធិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់មួយចំនួនដូចជាការលេងហ្គេម ការងារអាជីព និងការកែប្រែវីដេអូ និងរូបភាព។
990 EVO SSD នេះ គឺជាថាសផ្ទុកឯកសារដែលមានការទ្រទ្រង់ទៅលើ PCIe 4.0 x4 និងស្តង់ដារ PCIe 5.0 x2 standards ដែលអាចប្រើប្រាស់បានសម្រាប់ផលិតផលជាច្រើនក្នុងពេលបច្ចុប្បន្ន និងទៅពេលខាងមុខបានថែមទៀតផង។ សម្រាប់ M.2 2280 form factor និង V-NAND TLC flash memory នេះ ដែលមាននៅលើថាសផ្ទុកឯកសារ គឺផ្តល់នូវកម្លាំងម៉ាស៊ីនខ្ពស់ក្នុងការប្រើប្រាស់។ SSD ថាសផ្ទុកឯកសារថ្មីនេះ មានល្បឿន read/write នៅក្នុងល្បឿន 5000MB/s និង 4200MB/s ហើយសម្រាប់ random read/write speeds របស់ថាសផ្ទុកឯកសារនេះ គឺ 700k/800k IOPS ។ មុខងារនេះ គឺធានាទៅលើការ load time បានលឿននៅពេលដែលចូលទៅកាន់ files ធំនោះ។
Article image
បើនិយាយអំពីសុវត្ថិភាពនោះ នៅលើ SSD នេះ ក៏មានបំពាក់នូវ AES 256-bit encryption ដែលធានាបានយ៉ាងល្អទៅលើសុវត្ថិភាពទិន្នន័យឋ។ បន្ថែមពីនេះ ថាសផ្ទុកឯកសារនេះ ក៏មានការប្រើប្រាស់នូវ controller chip ដែលអភិវឌ្ឍដោយក្រុមហ៊ុន Samsung ប្រភេទ S4LY022 ដែលអាចបង្កើនល្បឿនបានលឿនជាងមុន 70% បើធៀបជាមួយនឹង  970 EVO Plus ហើយក៏អាចថែរក្សានូវថាមពលថ្មបានយ៉ាងមានប្រសិទ្ធិភាពថែមទៀតផង។ ជាមួយគ្នានេះ ថាសផ្ទុកឯកសារ SSD នេះ ក៏នូវមានទ្រទ្រង់នូវ  “new standby” ផងដែរ។
ចំពោះតម្លៃ និងកាលបរិច្ឆេទនៃការលក់ថាសផ្ទុកឯកសារ SSD នេះ គឺសម្រាប់ទំហំ 1TB មានតម្លៃ 679 យ៉ន់ ឬ  $124.99 ខណៈពេលដែល 2TB មានតម្លៃ $209.99។ ក្រុមហ៊ុន Samsung ក៏មានការផ្តល់នូវការអាប់ដេត software suite, Samsung Magician, data migration, drive health monitoring និង  firmware updates ។ សម្រាប់ 990 EVO SSD នេះមានការធានារយៈពេល 5 ឆ្នាំ៕