
តាមការបញ្ជាក់របស់ @digitalchatstation នៅពេលថ្មីៗនេះ បានបង្ហាញថា iPhone 16 Pro Max នឹងមានសិនស័រកាមេរ៉ាគោល Sony IMX903 ទំហំ 48MP កម្រិត 1/1.14 អ៊ីង ហើយនិងមានគាំទ្រជាមួយនិងបច្ចេកវិទ្យា Double-Layer Transistor Technology ថែមទៀតផង។ ប្រភពខាងលើនេះបន្តថា ក្រៅពីសិនស័រនេះ កាមេរ៉ាស្មាតហ្វូននេះ ក៏នឹងមានគាំទ្រជាមួយនិងការទ្រទ្រង់ទៅលើ 14Bit ADC និង DCG ផងដែរ។ ជាមួយនិងការអាប់ដែត កាមេរ៉ានេះ គឺនឹងមានការពង្រឹងទៅលើគុណភាពរូបភាពកាន់តែប្រសើរ ប្រៀបធៀជាជាមួយ iPhone 15 Pro Max។
នៅក្នុងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើការថតរូបភាពកម្រិតខ្ពស់នោះ iPhone 16 Pro Max នេះ ត្រូវគេរាយការណ៌ថា ក៏នឹងមានប្រើប្រាស់នូវ Periscope Telephoto Lens។ សម្រាប់របកគំហើញនៃបច្ចេកវិទ្យានេះ ក៏នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញផងដែរ ខណៈពេលដែលកម្រិតកោងនៃអេក្រង់ស្មាតហ្វូននេះនេះ ក៏អាចនឹងមានការកើនឡើងថែមទៀតផង។ បន្ថែមពីនេះទៀតនោះ អ្នកទម្លាយ Ming-Chi Kuo ក៏បាននិយាយដែរថា iPhone 16 Pro series ក៏មានការប្រើប្រាស់នូវឡែន 1MG+7P Molded Glass-Plastic Hybrid Lens Modules ផងដែរ។ iPhone 16 Pro នឹងមានអេក្រង់ទំហំ 6.3-អ៊ីងខណៈដែលម៉ូដែល Pro Max គឺមានអេក្រង់ទំហំ 6.9-អ៊ីង។

លោក Ming-Chi Kuo បានបន្ថែមទៀតថា iPhone 16 Pro នឹងមានការបំពាក់នូវ Dual 48MP Sensors និងមួយគ្រាប់ទៀតទំហំ 12MP Telephoto Lens។ ស្មាតហ្វូន iPhone 16 Pro នឹងមានកាមេរ៉ា 120mm Tetra-Prism Telephoto Lens ដូចទៅនឹង iPhone 15 Pro Max ផងដែរ។ iPhone 16 Pro និង iPhone 16 Pro Max នឹងមានការប្រើប្រាស់នូវសម្បកប្រភេទ 5 titanium (Ti-6Al-4V) ដែលដូចគ្នាជាមួយ iPhone 15 Pro ដែលមានរូបរាងស្តើង និងធន់ក្នុងការប្រើប្រាស់បំផុត។

អ្នកទម្លាយរូបនេះ បន្តថា ក្រុមហ៊ុន Apple ក៏អាចនឹងផ្តល់នូវ 2 ពណ៌ក្នុងការប្រើប្រាស់ថែមទៀតផង។ បើនិយាយអំពីសមត្ថភាពរបស់ស្មាតហ្វូននេះ លោក Ming-Chi Kuo និង Jeff Pu បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប A18 Pro, Wi-Fi 7 និង Qualcomm Snapdragon X75 modem ដែលធានាទៅលើការដោនឡូតកម្រិត 5G នៅក្នុងល្បឿន 7.5 Gbps ថែមទៀត។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវថាមពលថ្មប្រភេទ Graphene-Based ជាមួយនឹងថ្មទំហំ 3355mAh និងបច្ចេកវិទ្យាសាកថ្មលឿនល្បឿន 40W wired charging៕
