ស្វែងរកពួកយើង:

Loading Ad...

ព័ត៌មានថ្មីទម្លាយថា Xiaomi 15 Series នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅខែកញ្ញាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

25 មករា 2024 02:16 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ យោងតាមការទម្លាយរបស់ DigitalChatStation ដែលជាប្រភពជឿជាក់បាននោះ បានញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានធ្វើតេស្តទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 ហើយ។ បន្ទះឈីបដែលអភិវឌ្ឍដោយក្រុមហ៊ុន Qualcomm ថ្មីនេះ គឺមានការបំពាក់មុខងារថ្មីៗជាច្រើនសម្រាប់ Xiaomi 15 series។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Qualcomm បានអោយដឹងថា Snapdragon 8 Gen 4 នេះ គឺមានការឌីស្សាញយ៉ាងពិសេស និងមានការពង្រឹងសមត្ថភាពកាន់ខ្លាំងជាងមុនថែមទៀតផង។
បើតាមការអ្នកទម្លាយខាងលើនេះ បានបន្តថា Xiaomi 15 series នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅខែកញ្ញាខាងមុខនេះ។ ហើយសម្រាប់ការសម្ពោធជាផ្លូវការស្មាតហ្វូន Xiaomi 15 series នេះវិញ គឺអាចនឹងធ្វើឡើងនៅចុងត្រីមាសទី 4 ឆ្នាំនេះ ដែលអាចនឹងប្រារព្ធឡើងនៅចន្លោះខែវិច្ឋិកា ឬធ្នូ។ សម្រាប់បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 នេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានលឿនជាងឆ្នាំមុន ដូច្នេះសម្រាប់ការសម្ពោធជាផ្លូវការ Xiaomi 15 series នឹងធ្វើឡើងលឿនជាងមុនដូចគ្នា។
Article image
សូមជំរាបថា កាលពីពេលមុននេះ មានការទម្លាយថា Xiaomi 15 នឹងមានការប្រើប្រាស់អេក្រង់ទំហំ 6.36-អ៊ីង ដូចគ្នាជាមួយនិងទំហំអេក្រង់របស់ស្មាតហ្វូន Xiaomi 13 និង Xiaomi 14 អញ្ចឹងដែរ។ សម្រាប់ស្មាតហ្វូន Xiaomi 15 Pro គឺមានអេក្រង់កម្រិត 2K និងគែមកោង ហើយនិងមានគែមអេក្រង់ទំហំត្រឹមតែ 0.6mm ប៉ុណ្ណោះ ប្រៀបធៀបជាមួយនិង Xiaomi 14 Pro មានគែមអេក្រង់ទំហំ 0.9mm។ អេក្រង់ស្មាតហ្វូននេះ គឺមានកម្រិត peak brightness 1400 nits និងមានសមត្ថភាពរត់បានល្បឿន 1Hz ដល់ 120Hz LTPO refresh rate ព្រមទាំងអាចសន្សំសំចៃថាមពលថ្មីបាន 15%-20%។