no-alternative title

Mercedes-AMG C63 ឆ្នាំ 2019 នឹងមានការពង្រឹងផ្នែកខាងក្រៅ និងកម្លាំងម៉ាស៊ីនកាន់តែខ្លាំងជាងម៉ូដែល 2018

យោងតាមសេចក្តីប្រកាសថ្មីនេះ បានបង្ហាញថា ក្រុមហ៊ុន Mercedes-Benz នឹងធ្វើការ Update ទៅលើរថយន្តស៊េរីថ្មី C-Class របស់ខ្លួនជាមួយនឹងការផ្លាស់ប្តូរជាច្រើននៅក្នុងឆ្នាំ 2019 ខាងមុខនេះ។ តាមរយៈនៃធ្វើការតេស្ត៍ទៅលើរថយន្ត C-Class រួមទាំងរថយន្ត AMG-tuned C43 ជាដើម។ មួយវិញទៀតក្រុមហ៊ុន Mercedes ក៏នឹងធ្វើការពង្រឹងទៅលើសមត្ថភាពជាច្រើនរបស់រថយន្ត C63 AMG coupe, sedan, wagon និង cabriolet នៅក្នុងឆ្នាំ 2019 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តស៊េរីថ្មីឆ្នាំ 2019 នេះ គឺមានការកែប្រែលក្ខណៈខាងក្រៅដោយសារតែវាមានការបន្ថែមនូវ Panamericana grille ដែលត្រូវគេប្រទះឃើញនៅលើរថយន្ត AMG នាពេលកន្លងមក។ ជាមួយនឹងរថយន្ត C63 ឆ្នាំ 2019 នេះក៏មានការផ្លាស់ប្តូរទៅលើផ្នែកជាច្រើន និងប្រព័ន្ធអំពូលភ្លើងផងដែរ។

ការផ្លាស់ប្តូរផ្នែកខាងក្នុង៖  ផ្នែកខាងក្នុងរបស់រថយន្ត C63 ដែលជាប្រភេទរថយន្ត 2019 C-Class នៅពេលនេះ គឺមានការបន្ថែមនូវបច្ចេកវិទ្យា AMG Touches ដោយមានការភ្ជាប់ជាមួយនឹងអេក្រង់ COMAND display screen ទំហំ 10.3-inch ប៉ុន្តែអតិថិជនក៏អាចមានជម្រើសអេក្រង់ទំហំ 12.3-inch ផងដែរ។ សម្រាប់អេក្រង់នេះ គឺមានការភ្ជាប់ជាមួយនឹង Touchpad ដែលមានការច្នៃប្រឌិតខ្ពស់បំផុត ដោយមានការរចនាឡើងវិញទៅលើផ្នែកចង្កូតរបស់រថយន្ត S63 Cabriolet 2018 នាពេលកន្លងមក។

សម្រាប់មុខងារថ្មីមួយទៀតសម្រាប់ចង្កូតរថយន្តនេះ គឺការប្រើប្រាស់នូវមុខងារ AMG Drive Unit ដែលមានការច្របាច់បញ្ចូលនៃអេក្រង់ទាំងពីរនេះ នៅក្នុងការបង្ហាញនូវ Drive Modes និង Settings ជាច្រើនទៀត។ ក្នុងនោះ ក៏មានការប្រើប្រាស់នូវកញ្ចប់ AMG Track Pace package ដែលអាចបង្ហាញអំពីពេលវេលានៃការប្រណាំង និងកម្រិតនៃការប្រណាំងជាលក្ខណៈ Real-Life ផងដែរ។ សម្រាប់ការ Upgrade ទៅលើផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយកៅអីរបស់រថយន្ត AMG Performance ក៏បំពាក់នូវមុខងារជាច្រើនដូចជាប្រព័ន្ធខ្យល់ និងប្រព័ន្ធកម្តៅផងដែរ។

ការ Upgrade ទៅលើសមត្ថភាពដ៏ខ្លាំងក្លា៖ នៅលើរថយន្តស៊េរីថ្មី C63 គឺមានប្រើប្រាស់នូវម៉ាស៊ីនទំហំ 4.0-liter twin-turbo V8 ដែលបានច្នៃប្រឌិតចេញពីម៉ូដែល 2018 ជាមួយនឹងកម្លាំង 469 សេះ និងកម្លាំងរមួល 479 lb-f។ ចំពោះ រថយន្ត C63 S Series នោះ គឺមានកម្លាំងម៉ាស៊ីនទំហំ 503 សេះ ជាមួយនឹងកម្លាំងរមួលដល់ទៅ 516 lb-ft ជាមួយនឹងការប្រើប្រាស់ចង្កឹះលេខ 9 វគ្គ។ ក្នុងនោះក៏មានការប្រើប្រាស់នូវ Manual Mode ផងដែរ។ រថយន្ត C63 អាចបង្កើនល្បឿនដល់ទៅ 60 mph លឿនជាងម៉ូដែលឆ្នាំ 2018 ។

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់: ក្រុមហ៊ុន Mercedes នៅមិនទាន់ប្រកាសអំពីដាក់លក់រថយន្តស៊េរីថ្មី  C63 ឆ្នាំ 2019 នោះទេ ហើយក្រុមហ៊ុន ក៏មិនទាន់ទម្លាយអំពីតម្លៃរបស់វាផងដែរ។ មានការព្យាករណ៍ថា រថយន្តនេះ នឹងមានតម្លៃចាប់ពី $66,000 សម្រាប់ប្រភេទ C66 sedan និងតម្លៃប្រហែលជា $74,000 សម្រាប់ប្រភេទ S Model៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន