no-alternative title

Ford Ranger 2019 នឹងមានផ្តល់នូវមុខងារពិសេសថ្មីៗជាច្រើន រួមជាមួយនឹងប្រព័ន្ធរ៉ាដាទៀតផង

រថយន្ត Ford Ranger ដែលដាក់លក់នៅទីផ្សារបរទសនាពេលបច្ចុប្បន្ននេះ គឺមានផ្តល់នូវមុខងារថ្មីៗ ជាច្រើនសម្រាប់ការបើកបរនៅលើផ្លូវរបស់អ្នកកាន់តែមានសុវត្ថិភាពជាងមុន ប៉ុន្តែលោកអ្នកនៅតែត្រូវការរថយន្តប្រភេទនេះ សម្រាប់ធ្វើការសណ្តោងភ្ជាប់ឥវ៉ាន់ ឬទូកជាដើម។ រថយន្ត Ford Ranger 2019 ដាក់លក់នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក នឹងមានពង្រីកប្រើប្រាស់នូវប្រព័ន្ធ Blind Spot Information (BLIS) system ដែលអ្នកអាចមើលឃើញនូវផ្នែកខាងក្រោយរបស់រថយន្តនោះ ដោយនឹងមានការផ្លាស់ប្តូរទាំងអស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Ford នោះ ប្រព័ន្ធរ៉ាដា ដែលស្ថិតនៅផ្នែកខាងក្រោយនៃរថយន្តនេះ នឹងធ្វើការគ្រប់គ្រងទៅលើផ្នែកទីងងឹតទៅលើផ្នែកខាងក្រោយទាំងអស់ ដែលមានការតភ្ជាប់សណ្តោងនោះ។ ប្រព័ន្ធថ្មីនេះ នឹងធ្វើការជូនដំណឹងទៅកាន់អ្នកបើកបរប្រសិនបើរថយន្តនេះ ធ្វើដំណើរជាប់កៀកជាមួយនឹងអ្វីដែលសណ្តោងនៅខាងក្រោយនេះ។ 

សម្រាប់រថយន្ត XLT  និង Lariat trims គឺនឹងប្រើប្រាស់នូវប្រព័ន្ធផ្តាច់មុខ BLIS system  ដែលធ្វើការតម្លើងនៅលើប្រភេទស្តង់ដារខណៈពេលដែលរថយន្ត XL trim នឹងមានជំរើសមួយផ្សេងទៀត។ មុខងារជាច្រើនដូចជា adaptive cruise control និង lane keep assist នឹងដាក់ដំណើរការអោយប្រើប្រាស់រួមជាមួយនឹងប្រព័ន្ធ emergency braking ស្វ័យប្រវត្តិក៏មានការប្រើប្រាស់នៅលើរថយន្តស្តង់ដារនេះផងដែរ។

ក្រៅពីការបន្ថែមនូវមុខងារសុវត្ថិភាពទាំងនេះ រថយន្ត Ranger 2019 ក៏មានលក្ខណៈពិសេសជាច្រើនទៀត គឺការប្រើប្រាស់នូវម៉ាស៊ីន 2.3-liter EcoBoost turbocharged engine រួមជាមួយនឹងការប្រើប្រាស់នូវចង្កឹះលេខ 10 វគ្គអូតូ ដែលភ្ជាប់រួចជាស្រេចនៅលើរថយន្ត F-150 ដែលអាចដំណើរការយ៉ាងងាយស្រួលនៅលើស្ថានភាពផ្លូវដែលពិបាកៗ ហើយវាក៏មានការប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងតំបន់កម្រិតខ្ពស់ (advanced terrain management system) សម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្តជាច្រើនទៀត ដែលនឹងដាក់លក់នៅឆ្នាំក្រោយនេះផងដែរ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន