no-alternative title

នៅទីបំផុត រថយន្ត Mazda 6 ឆ្នាំ 2018 អាចប្រើប្រាស់បានជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto បានហើយ

យើងនិយាយជាច្រើនឆ្នាំមកហើយ ប្រព័ន្ធព័ត៌មានរបស់ក្រុមហ៊ុន Mazda តែងតែបានធ្វើការ Update ស្របពេលរថយន្តរបស់ខ្លួនមួយចំនួន នៅមិនទាន់អាចទ្រទ្រង់ជាមួយនឹងប្រព័ន្ធ Apple Carplay ឬ Android Auto បាននោះ។ រហូតដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានខិតខំប្រឹងប្រែងធ្វើការ Update ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារផងដែរ។ ថ្មីៗនេះ យើងទទួលបានព័ត៌មានថា រថយន្តជាច្រើនម៉ូដែលរបស់ក្រុមហ៊ុន Mazda ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធ MZD Connect នឹងអាចប្រើប្រាស់បានជាមួយនឹងប្រព័ន្ធ Android Auto និង Apple CarPlay ហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពេលនេះ ក្រុមហ៊ុនផលិតរថយន្តនេះ បានបញ្ជាក់អំពីគម្រោងជាច្រើនក្នុងការធ្វើការ Update ទៅលើរថយន្ត Mazda 6 របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ចាប់ពីដើមខែកញ្ញានេះ ម្ចាស់រថយន្ត 2018 Mazda 6 ដែលជាប្រភេទ Sedan នេះ នឹងអាចធ្វើការតម្លើងនូវកម្មវិធី Android Auto និង Apple CarPlay upgrade ដោយមិនគិតថ្លៃនោះទេ។ ប្រសិនបើអ្នកទិញរថយន្ត Sport វិញនោះ អ្នកមិនអាចធ្វើការតម្លើងនូវប្រព័ន្ធនេះបាននោះទេ។ សម្រាប់ផ្នែក hardware និង software updates គឺមានរយៈពេលប្រមាណជា 2 ម៉ោងក្នុងការតម្លើងនោះ។ បន្ថែមពីការតម្លើងនូវប្រព័ន្ធ Apple CarPlay និង Android Auto នោះ ការ Upgrade ទៅលើរថយន្តម៉ូដែល Mazda6 នេះ នឹងមានថាមពលខ្លាំងជាងមុន ការបញ្ចូលនូវ -charging 2.1-amp USB លឿនជាងមុន និងការប្រើប្រាស់នូវជំនាន់ចុងក្រោយបំផុតនៃប្រព័ន្ធព័ត៌មាន Mazda Connect infotainment system ថែមទៀត។

ចាប់ពីខែវិច្ឆិកាតទៅ ប្រព័ន្ធ Apple CarPlay និង Android Auto នឹងផ្តល់ជូនសម្រាប់រថយន្ត Mazda 6 ឆ្នាំ 2018 ដែលមានជាប្រភេទ Touring, Grand Touring, Grand Touring Reserve និង Signature trim។ រថយន្ត Mazda6 បានដាក់លក់នៅក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំនេះ។ សម្រាប់តម្លៃចាប់ផ្តើមរបស់រថយន្តនេះគឺ $21,950 សម្រាប់ប្រភេទធម្មតាដែលមានការប្រើប្រាស់នូវកង់ទំហំ 17-inch alloy ភ្លើងមុខ និងក្រោយប្រភេទ LED ប្រព័ន្ធ infotainment system និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព dual-zone climate control ថែមទៀត។ សម្រាប់ប្រភេទ Signature trim គឺមានតម្លៃចាប់ផ្តើម $34,750 ដែលមានការ Update ទៅលើផ្នែកខាងក្រៅ កាមេរ៉ា 360 ដឺក្រេ និងជាច្រើនទៀត។

រថយន្ត Mazda 6 ឆ្នាំ 2018 មានជម្រើសនៃម៉ាស៊ីនពីរ គឺប្រភេទទំហំ 2.5-liter ដែលមានកម្លាំងម៉ាស៊ីន 187 hp និងកម្លាំងរមួល 186 lb-ft ហើយសម្រាប់ម៉ាស៊ីនប្រភេទ turbocharged 2.5-liter មានកម្លាំង 250 hp និងកម្លាំងរមួល 310 lb-ft ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន