no-alternative title

តើការការបង្កើតនូវរោងចក្រថ្មីរបស់ក្រុមហ៊ុន BMW នៅប្រទេសហុងគ្រី អាចនឹងធ្វើអោយមានប្រតិកម្មយ៉ាងណា ចំពោះសង្រ្គាមពាណិជ្ជកម្មនាពេលបច្ចុប្បន្ន?

នៅក្នុងពាក្យថា “ការធ្វើពាណិជ្ជកម្មដោយសេរី” និង “ពន្ធគយ” ស្ថិតនៅក្នុងព័ត៌មានជាច្រើននៅក្នុងរយៈពេលថ្មីៗនេះ ដែលមានហេតុផលល្អ និងអក្រក់ផងដែរ ដោយសារតែការប៉ះពាល់ទៅលើសង្គ្រាមពន្ធរបស់សហរដ្ឋអាមេរិកទៅលើដៃគូពាណិជ្ជកម្មយូរអង្វែងជាច្រើនរបស់ខ្លួននៅក្នុងអ៊ឺរ៉ុបរួមទាំងប្រទេសម៉ិកស៊ិកកូ និងប្រទេសកាណាដា ដែលបានធ្វើអោយកិច្ចសហប្រតិបត្តិការជាច្រើននៅទូទាំងពិភពលោក ត្រូវការពារទៅលើផលប្រយោជន៍ផ្លាស់ខ្លួន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុន BMW ទើបតែបង្ហាញអំពីគម្រោងជាច្រើនរបស់ខ្លួនក្នុងការបើកនូវរោងចក្រផលិតថ្មីតម្លៃ 1.2 ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសហុងគ្រី ហើយនេះ គឺជារោងចក្រថ្មីដំបូងបំផុតរបស់ក្រុមហ៊ុននេះ ចាប់តាំងពីឆ្នាំ 2000 មក។ Bloomberg បានរាយការណ៍ថា រោងចក្រនេះ នឹងធ្វើការផលិតបានរថយន្ត 150,000 គ្រឿងក្នុងមួយឆ្នាំ។ តើវត្តមានរបស់រោងចក្រថ្មីនេះ មានអ្វីខ្លះដែលពាក់ព័ន្ធជាមួយនឹងពន្ធ និងការធ្វើពាណិជ្ជកម្មនោះ? 

ពេលនេះ ក្រុមហ៊ុន BMW កំពុងតែធ្វើការយ៉ាងប្រាកដថា ប្រតិបត្តិការជាច្រើនរបស់ខ្លួន គឺមានការធានានៅក្នុងទ្វីបអ៊ឺរ៉ុប ហើយក៏មានការបត់បែននាពេលអនាគតជាមួយនឹងការនាំចេញជាច្រើនទៀត។ នៅក្នុងការប្រៀបធៀបនោះ រោងចក្រ Spartanburg របស់ក្រុមហ៊ុន BMW ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង Carolina ធ្វើការផលិតរថយន្តច្រើនជាង 400,000 គ្រឿង ជារៀងរាល់ឆ្នាំ។ ដូចនេះរោងចក្រថ្មីនៅក្នុងប្រទេសហុងគ្រីនេះ គឺមិនមែនជាការជំនួសថ្មីនោះទេ។ Spartanburg គឺជាកន្លែងដែលក្រុមហ៊ុនBMW ធ្វើការផលិតនូវរថយន្តលក់ដាច់ខ្លាំងបំផុតប្រភេទ SUVs ដែលមានដូចជា X4, X5 និង X6។

ក្រុមហ៊ុន BMW បានជម្រុញទៅលើការបង្កើននូវតម្លៃរបស់រថយន្ត X5 និង X6 នៅក្នុងប្រទេសចិន ដោយសារតែវាមានការគិតទៅលើពន្ធនាំចូលថ្មីនោះ។ ប៉ុន្តែអតិថិជនប្រាប់ថា តើរថយន្តដដែលនេះ នឹងគិតពន្ធយ៉ាងម៉េចបើធ្វើការផលិតនៅក្នុងរោងចក្រនៅក្នុងប្រទេសហុងគ្រីនោះ? របាយការណ៍ខាងលើនិយាយថា សហភាពអ៊ឺរ៉ុប និងប្រទេសចិន មិនស្ថិតនៅក្នុងជម្លោះពាណិជ្ជកម្មជាមួយគ្នានោះទេ ដូចនេះតម្លៃនេះ មិនមែនជារឿងសំខាន់នោះទេ។ នេះមិនមែនមានន័យថា រោងចក្រ Spartanburg កំពុងតែបិទទ្វារនោះទេ ប៉ុន្តែដោយសារតែការផលិតនៅមានភាពយឺតយ៉ាវនោះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BMW ចង់ពង្រឹងជំហររបស់ខ្លួននៅក្នុងទ្វីបអ៊ឺរ៉ុប និងទីផ្សារជាច្រើនទៀតផងដែរ។ ក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត ដូចជាក្រុមហ៊ុន Audi និង Mercedes-Benz ក៏មានរោងចក្ររបស់ខ្លួនជាច្រើននៅក្នុងប្រទេសហុងគ្រីផងដែរ។ លោក Harald Krueger នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BMW បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា “ពេលនេះ យើងធ្វើការពង្រឹងទៅលើសកម្មភាពរបស់យើងនៅក្នុងតំបន់អ៊ឺរ៉ុបក្នុងការរក្សានូវតុល្យភាពនៃផលិតផលនៅតំបន់អាស៊ី អាមេរិក និងទ្វីបរបស់យើង៕”

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន