no-alternative title

ក្រុមហ៊ុន Jaguar បង្ហាញអំពីតម្លៃ និងការផ្លាស់ប្តូរនូវបច្ចេកវិទ្យាថ្មីៗជាច្រើនសម្រាប់រថយន្ត F-Pace ឆ្នាំ 2019

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Jaguar បានប្រកាសរួចហើយនូវរថយន្ត F-Pace ឆ្នាំ 2019 រួមជាមួយនឹងកំណែថ្មី SVR version ដែលមានកម្លាំងដល់ទៅ 550 សេះ។ មានការផ្លាស់ប្តូរជាច្រើនសម្រាប់ឆ្នាំ 2019 នេះ តាមរយៈការពង្រឹងទៅលើលក្ខណៈខាងក្រៅ និងផ្នែកខាងក្នុងជាច្រើនដែលមានការពង្រឹងទៅលើផ្នែកកៅអី អំពូលភ្លើង និងផ្នែកខាងក្រោយផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត F-Pace ឆ្នាំ 2019 នេះ ក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Jaguar's 10-inch InControl Touch Pro ដែលមានបន្ទះឈីប quad-core processor និងការភ្ជាប់ទំនាក់ទំនងទិន្នន័យថែមទៀតផង។  សម្រាប់ប្រព័ន្ធផ្តល់ព័ត៌មាន infotainment system ថ្មី ក៏មានផ្តល់នូវមុខងារសម្រាប់រៀបចំនៅលើ Home Screen មុខងារ Multi-Task និងការបញ្ជាតាមកាយវិការ និងសមត្ថភាពនៃការចែករំលែក ETA តាមសារនិង  arrival mode ជាមួយនឹងកម្រិត 360 ដឺក្រេនៃការមើលផងដែរ។

ក្រុមហ៊ុនផលិតរថយន្ត Jaguar បានផ្តោតទៅលើការធ្វើអោយរថយន្ត F-Pace កាន់តែមានសុវត្ថិភាពសម្រាប់ឆ្នាំ 2019 នេះ ជាមួយនឹងមុខងារស្តង់ដារាច្រើនរួមមានប្រព័ន្ធ lane keep assist, driver condition monitor, automatic emergency braking, rear-view camera និង parking sensors ។ វាក៏មានការបន្ថែមជាមួយនឹងមុខងារ Adaptive cruise control ភ្ជាប់ជាមួយនឹង steering assist, blind spot assist, driver assistance systems ថែមទៀត។ យើងនៅមិនទាន់បានដឹងអំពីតម្លៃពិតប្រាកដរបស់រថយន្ត 2019 F-Pace នៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេ។

សម្រាប់រថយន្ត F-Pace ស៊េរីថ្មីចុងក្រោយនេះ មានម៉ាស៊ីន 2.0-liter turbocharged inline-four ដែលមានកម្លាំងម៉ាស៊ីនដល់ទៅ 247 សេះ។ សម្រាប់ម៉ូដែល 25t មានតម្លៃ $44,600 ហើយម៉ូដែល Premium trim មានតម្លៃ  $47,000 ស្របពេលដែលម៉ូដែល Prestige trim មានតម្លៃ $51,600 និង R-Sport trim មានតម្លៃ $55,900 ។ រីឯម៉ាស៊ីនម៉ាស៊ូត  2.0-liter diesel engine ទំហំ 180 សេះ មានតម្លៃ  $48,500 សម្រាប់រថយន្ត 20d Premium trim ខណៈម៉ូដែល Prestige trim មានតម្លៃ $53,100 និង R-Sport trim មានតម្លៃ  $57,400។ សម្រាប់ម៉ាស៊ីន 2.0-liter turbocharged engine មានកម្លាំងម៉ាស៊ីន 296 សេះ មានតម្លៃចាប់ផ្តើមពី $50,000 សម្រាប់ម៉ូដែល 30t Premium trim ខណៈម៉ូដែល Prestige trim មានតម្លៃ $54,600 ចំនែកម៉ូដែល R-Sport trim មានតម្លៃ  $58,900 និង Portfolio trim មានតម្លៃ $63,000 ។

បន្ថែមពីនេះ ម៉ាស៊ីន 3.0-liter supercharged V6 វិញ គឺមានកម្លាំងដល់ទៅ 380 សេះ ជាមួយនឹងតម្លៃចាប់ផ្តើម  $61,500 សម្រាប់ប្រភេទ S trim។ សម្រាប់រថយន្ត 5.0-liter supercharged V8 SVR ឆ្នាំ 2019 នេះមានតម្លៃ $79,990 ។ សម្រាប់រថយន្ត F-Pace នៅតែបន្តក្លាយខ្លួនជារថយន្តមួយដ៏ល្អបំផុតនៅលើទីផ្សាររថយន្ត SUVs ហើយរថយន្តឆ្នាំ 2019 នេះ នឹងធ្វើអោយការលក់របស់រថយន្ត Jaguar កាន់តែខ្លាំងក្លាជាងមុនថែមទៀត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន