no-alternative title

លោក Elon Musk បានជួលក្រុមអ្នកអភិវឌ្ឍវីដេអូហ្គេម អោយបង្កើតហ្គេមសម្រាប់លេងនៅរថយន្ត Tesla របស់ខ្លួន

កាលពីសប្តាហ៍មុននេះ លោក Musk បានធ្វើអោយគ្រប់គ្នា មានការភ្ញាក់ផ្អើលនៅពេលដែលលោកយកបណ្តាញសង្គម Twitter ក្នុងការប្រកាសថា លោកនឹងជួលក្រុមអ្នកអភិវឌ្ឍនូវវីដេអូហ្គេម។ លោកបានប្រកាសថា ក្រុមហ៊ុន Tesla កំពុងតែត្រៀមខ្លួនក្នុងការនាំយកនូវវីដេអូហ្គេមជាច្រើនសម្រាប់រថយន្ត Tesla។ ជាមួយនឹងគម្រោងនេះ លោកបានជម្រុញអោយអ្នកអភិវឌ្ឍកម្មវិធីជាច្រើន ចូលរួមជាមួយនឹងក្រុមការងាររបស់គាត់ ដើម្បីបង្កើតនូវហ្គេមជាច្រើនសម្រាប់ប្រព័ន្ធផ្តល់ព័ត៌មានរបស់រថយន្ត Tesla។ នៅពេលនេះ លោកកំពុងតែស្វែងរកនូវអ្នកណាដែលពូកែផលិតនូវហ្គេមសប្បាយៗ ហើយធ្លាប់ផលិតហ្គេមផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Musk និយាយថា “ប្រសិនបើអ្នកស្ថិតនៅក្នុងអ្នកអភិវឌ្ឍវីដេអូហ្គេមនោះ អ្នកអាចដាក់ពាក្យមកកាន់ក្រុមហ៊ុន Tesla បាន។ យើងបចង់បានហ្គេមណា ដែលមានភាពរីករាយសម្រាប់ដាក់បញ្ចូលនៅក្នុងអេក្រង់របស់យើង។ សូមធ្វើការផ្ញើនូវការងារពីមុនរបស់អ្នកនៅពេលដែលអ្នកដាក់ពាក្យមកនោះ។ យើងកំពុងតែស្វែងរកនូវហ្គេមណាដែលមានការច្នៃប្រឌិតខ្ពស់បំផុត។” អ្នកប្រើប្រាស់នៅលើ Twitter ម្នាក់ បានសួរថា តើលោក Musk កំពុងតែស្វែងរកនូវហ្គេមស្រដៀងគ្នាទៅនឹងហ្គេម “Pokémon GO” មែនទេសម្រាប់រថយន្ត Tesla នោះ លោកបញ្ជាក់ថា ហ្គេមនេះ គួរតែសម្រាប់មនុស្សវ័យជំទង់ទេ។ 

លោក Musk បានប្រកាសថា យ៉ាងហោចណាស់ហ្គេមចំនួន 3 របស់ Atari នឹងមានការ Update មកនៅលើរថយន្ត Tesla V9.0 ។ លោកបាន បង្ហាញថា ហ្គេមមួយដែលនឹងបង្ហាញខ្លួននាពេលខាងមុខនេះគឺហ្គេម Pole Position។ សម្រាប់ហ្គេមពីរទៀតគឺ Tempest និង Missile Command លោក Musk នៅមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែទំនង ប្រហែលជានៅមិនទាន់ដំណើរការនៅឡើយទេ។ ក្រុមហ៊ុន Jackbox Games និងក្រុមហ៊ុន PlayerUnknown ក៏បានចូលរួមផ្តល់គំនិតសម្រាប់ក្រុមហ៊ុនរបស់លោក Musk ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន