no-alternative title

ក្រុមហ៊ុន Ford កំពុងតែផ្តោតទៅលើរថយន្ត SUVs ដើម្បីក្តោបយកនូវភាពជោគជ័យនៅក្នុងទ្វីបអ៊ឺរ៉ុប

ក្រុមហ៊ុន Ford បានបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃរថយន្ត SUVs រសប់ខ្លួននៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក នៅពេលដែលក្រុមហ៊ុននេះ បានប្រកាសថា រថយន្តគ្រប់ម៉ូដែលទាំងអស់ ដែលមិនមែនជាប្រភេទ SUV (លើកលែងតែរថយន្ត Mustang និង Focus Active) នឹងត្រូវគេសម្លាប់ជាក់ជាមិនខាន។ ទីផ្សារនៅក្នុងសហរដ្ឋអាមេរិក គឺមានការពេញនិយមយ៉ាងខ្លាំងទៅលើរថយន្ត SUV ប៉ុន្តែសម្រាប់ទីផ្សារនៅអ៊ឺរ៉ុប នៅតែមានការពេញនិយមទៅលើរថយន្ត sedans និង hatchbacks ។  នៅពេលនេះ មានសំណួរដ៏ធំមួយសួរថា តើក្រុមហ៊ុន Ford នឹងសម្រេចចិត្តដូចគ្នាក្នុងការផ្តោតទៅលើទីផ្សាររថយន្ត SUVs នៅក្នុងអ៊ឺរ៉ុបមែនទេ? សារព័ត៌មាន Automotive News បានធ្វើការរាយការណ៍ថា ក្រុមហ៊ុន Ford នឹងជ្រើសរើសនូវរថយន្ត SUVs គឺជាជម្រើសអាទិភាពខ្ពស់ជាងគេប្រសិនបើក្រុមហ៊ុននេះ ពិតជាចង់រកប្រាក់ចំណេញនៅក្នុងទ្វីបអ៊ឺរ៉ុបមែននោះ។

លោក Jim Hackett ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បញ្ជាក់យ៉ាងច្បាស់ថា “យើងពិតជាមានការមមិនពេញចិត្តនោះទេជាមួយនឹងដំណើរការរបស់យើងនៅក្នុងទ្វីបអ៊ឺរ៉ុបនោះ។” ដោយសារតែរួមបញ្ចូលគ្នានៃ Brexit និងអ្នកប្រើប្រាសនោះ អាជីវកម្មរបស់ក្រុមហ៊ុន Ford នៅក្នុងអ៊ឺរ៉ុប គឺមានការធ្លាក់ចុះទឹកប្រាក់ 88 លានដុល្លារអាមេរិកកាលពីឆ្នាំមុននេះ និងការខាតបង់ទឹកប្រាក់ 73 លានដុល្លារអាមេរិកនៅក្នុងឆមាសទី 2 ឆ្នាំ 2018 នេះផងដែរ។ ក្រុមហ៊ុន Ford មានម៉ូដែលជាច្រើនស៊េរី ដែលមានការលក់ខាតបង់នៅក្នុងអ៊ឺរ៉ុប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Bob Shanks បាននិយាយថា “ការដំណើរការធ្លាក់ចុះនេះបង្ហាញអំពីការខាតបង់ប្រាក់ចំណូល ចំនួនរបស់យើងនៅក្នុងតំបន់។ រថយន្តដែលលក់យឺតមានជាប្រភេទរថយន្តតូច និងរថយន្ត C-Max ជាដើម។ ” លោក Shanks បាបបញ្ជាក់ថារថយន្តខ្លះក៏មានការលក់ទទួលបានប្រាក់ចំណេញផងដែររួមមានរថយន្ត Transit van, Kuga crossover, Ranger pickup និងរថយន្តដែលនាំចូល (សំដៅទៅលើរថយន្ត Mustang និង Edge)។ រថយន្តទាំងនេះ គឺស្មើទៅនឹងប្រាក់ចំណូល 200% របស់ក្រុមហ៊ុន Ford នៅអ៊ឺរ៉ុបខណៈពេលដែលវាទាបជាង 50% នៃការលក់របស់ក្រុមហ៊ុន Ford ទាំងអស់។ ក្រុមហ៊ុន Ford ត្រូវធ្វើការផ្តោតទៅលើយុទ្ធសាស្រ្តថ្មីឡើងវិញនៅក្នុងអ៊ឺរ៉ុប។ ក្រុមហ៊ុនប្រហែលជាលែងសូវផ្តោតទៅលើរថយន្តដែលមិនមែនជាប្រភេទ SUVs ទៀតនោះទេ ប៉ុន្តែនៅក្នុងទ្វីបអ៊ឺរ៉ុបក៏ប្រហែលជាមានលក្ខណៈដូចគ្នាទៅនឹងសហរដ្ឋអាមេរិកផងដែរ។

ដូច្នេះ តើវាមានន័យដូចម្តេចទៅសម្រាប់រថយន្តរបស់ក្រុមហ៊ុន Ford នៅអ៊ឺរ៉ុបនោះ? រថយន្ត C-Max អាចនឹងក្លាយជាម៉ូដែលមុនគេដែលត្រូវបិទ ហើយបន្ទាប់មកគឺរថយន្ត Mondeo ដែលត្រូវគេស្គាល់ថាជារថយន្ត Fusion នៅក្នុងសហរដ្ឋអាមេរិកនោះ។ ក្រុមហ៊ុន Ford ក៏បញ្ឈប់ការលក់រថយន្ត C-Max នៅក្នុងសហរដ្ឋអាមេរិក ហើយរថយន្ត Fusion ក៏ប្រហែលជាមិនយូរដែរនឹងធ្វើការបញ្ឈប់នៅទីនេះ។ រថយន្ត S-Max និង Galaxy minivans ប្រហែលជាផ្អាកនៅសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបផងដែរ។ ប៉ុន្តែរថយន្ត Fiesta ST ស៊េរីថ្មីនេះ នៅតែមានការពេញនិយម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន