no-alternative title

បែកធ្លាយរូបភាពរថយន្តស៊េរីថ្មី Lexus ស៊េរី LX Black Edition S 2019 មុនពេលការបង្ហាញវត្តមានជាផ្លូវការ

ក្រុមហ៊ុន Lexus បានត្រៀមខ្លួនក្នុងការបង្ហាញនូវរថយន្តជំនាន់ថ្មីរបស់ខ្លួនប្រភេទ LX SUV ស្របពេលដែលពេលនេះ ស្រាប់តែមានរូបភាពបែកធ្លាយជាច្រើនដែលបង្ហោះនៅលើទំព័ររបស់ Instagram ចេញពីគណនីមួយដែលមានឈ្មោះថា hamad1two3 ដែលបានបង្ហាញនូវរថយន្ត Lexus LX 570 Black Edition S 2019 ជំនាន់ថ្មីនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពនេះ ហាក់ដូចជាបង្ហាញនៅក្នុងកម្រិតភាពច្បាស់ទាប ប៉ុន្តែអ្នកអាចមើលឃើញនូវម៉ូដែលប្រភេទពិសេសជាមួយនឹងការរចនាកាន់តែប្រណិតសម្រាប់អំពូលភ្លើងខាងមុខ និងភ្លើងខាងក្រោយ កញ្ចក់ ដៃកាន់ទ្វារ និងកង់រថយន្តផងដែរ។ដែលធ្វើឱ្យរថយន្ត SUV នេះ ប្រណិតបំផុតក្នុងការប្រើប្រាស់។ រថយន្តស៊េរីថ្មីនេះ គឺផ្អែកទៅលើរថយន្ត Lexus LX Superior ដែលលក់ផ្តាច់មុខនៅក្នុងប្រទេសរុស្សី ហើយរថយន្ត LX 570 ប្រភេទ Black Edition ក៏អាចលក់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។

រថយន្តទំនើបមួយនេះ ទំនងប្រហែលជាធ្វើការផលិតនៅក្នុងចំនួនកំណត់ប៉ុណ្ណោះ គឺត្រឹមតែប៉ុន្មានរយគ្រឿងប៉ុណ្ណោះ។ សម្រាប់ម៉ាស៊ីនរបស់ Lexus LX Black Edition S 2019 នេះ ក៏ទំនងជាមានការផ្លាស់ប្តូរផងដែរ ដែលអាចនឹងប្រើប្រាស់នូវម៉ាស៊ីន 5.7-liter V8 ដូចគ្នាទៅនឹងម៉ូដែលស្តង់ដារ ដែលមានកម្លាំងដល់ទៅ 383 សេះ។

ជាមួយនិងការទម្លាយនូវរថយន្ត Lexus LX 570 Black Edition S ថ្មីនេះ នៅលើទំព័ររបស់ Instagram ក៏មានការទម្លាយនូវរូបភាពជាច្រើនសន្លឹករបស់រថយន្ត  Toyota Land Cruiser 2019 ផងដែរ។ សម្រាប់រថយន្ត Land Cruiser ស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅប៉ុន្មានឆ្នាំខាងមុខនេះ ដូចនេះ ក្រុមហ៊ុន Toyota នឹងបន្តនូវការ Updates របស់ខ្លួនជាបន្តទៀត។ សម្រាប់រថយន្ត Toyota Land Cruiser GXR 2019 គឺនឹងមានលក់តែនៅតំបន់មជ្ឈឹមបូព៌ាប៉ុណ្ណោះ៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន