no-alternative title

Ford បានប្រែក្លាយបុគ្គលិករបស់ខ្លួន អោយទៅជាមនុស្សយន្ត ROBOT កាន់តែអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវឧបករណ៍ Exoskeleton

ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនព្យាយាមក្នុងការជំនួសនូវការងាររបស់មនុស្សតាមរយៈការផលិតនូវមនុស្សយន្តដើម្បីសម្រួលកម្លាំងពលកម្មនោះ ក្រុមហ៊ុន Ford បានសម្រេចចិត្តក្នុងការប្រែក្លាយបុគ្គលិករបស់ខ្លួន អោយក្លាយជាមនុស្សកាន់តែអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវឧបករណ៍ Exoskeleton។ ដើម្បីកាត់បន្ថយនូវកិច្ចការលំបាកនៅក្នុងការបង្កើតនូវរថយន្តជាច្រើននោះនៅក្នុងដំណើរការនៃការផលិត EksoVest គឺជាឧបករណ៍ថ្មីដែលត្រូវប្រើប្រាស់នៅក្នុងរោងចក្រចំនួន 15 នៅទូទាំងពិភពលោក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Ford ចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Ekso Bionics នៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាដែលមានការទ្រទ្រង់ទៅលើកម្លាំងដៃរបស់មនុស្ស ខណៈពេលដែលកំពុងតែបំពេញការងារ ដើម្បីអោយពួកគេមានកម្លាំងនៅក្នុងការប្រើប្រាស់នូវសម្ភារៈដែលធ្ងន់ៗ នៅផ្នែកខាងក្រោមនៃរថយន្តនោះ។ លោក Bruce Hettle អនុប្រធានរបស់ក្រុមហ៊ុន Ford ផ្នែកផលិតកម្ម និងការងារបញ្ជាក់ថា “ការផលិតរថយន្តគឺជាការងារដ៏លំបាកបំផុត។ យើងយកចិត្តទុកដាក់ទៅលើបុគ្គលិករបស់យើង និងព្យាយាមជួយពួកគេអោយធ្វើការងាររបស់ពួកគេជាមួយនឹងការប្រើប្រាស់កម្លាំងចេញពីសារពាង្គកាយរបស់ពួកគេតែម្តង។”

បច្ចេកវិទ្យានេះ ត្រូវដំណើរការសាកល្បងនៅក្នុងរោងចក្រ Flat Rock Michigan របស់ក្រុមហ៊ុន Ford កាលពីប៉ុន្មានឆ្នាំមុននេះ ហើយបុគ្គលិកជាច្រើន ដែលប្រើប្រាស់នូវឧបករណ៍នេះ គឺមានការភ្ញាក់ផ្អើលអំពីប្រសិទ្ធិភាពការងាររបស់វាផងដែរ។ វាអាចប្រើប្រាស់បានសម្រាប់មនុស្សដែលមានកម្ពស់ 5 feet 2 inches ដល់ 6 feet 4 inches ។ វាអាចជួយអោយលើកទំងន់បានដល់ទៅ 15 ផោនក្នុងដៃម្ខាង។ ការប្រើប្រាស់នូវឧបករណ៍នេះនៅក្នុងការផលិតរថយន្តនោះ ដូចនេះរថយន្ត Mustangs និង F-150s ស៊េរីថ្មីនឹងមិនមានការពន្យារពេលនោះទេ។

ស្របពេលដែលឧបករណ៍នេះ ត្រូវបង្កើតឡើងជាចម្បងសម្រាប់ការកាត់បន្ថយទៅលើហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតឡើងនៅក្នុងការផលិតរថយន្តនោះ EksoVest  ក៏អាចប្រើប្រាស់បានសម្រាប់ការប្រើប្រាស់កាន់តែងាយស្រួលពី Skynet នៅក្នុងគម្រោងរបស់ពួកគេ ដើម្បីធ្វើការគ្រប់គ្រងពិភពលោកនោះ។ 

លោក Jack Peurach អគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ekso Bionics បាននិយាយថា បេសកកម្មរបស់យើងក្នុងការបង្កើតនូវមនុស្សដ៏អស្ចារ្យជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យនេះ គឺជាជំហានដ៏ធំដែលកំពុងតែឈានទៅមុខយ៉ាងខ្លាំងខណៈពេលដែលភាពជាដៃគូរបស់ក្រុមហ៊ុន Ford កំពុងតែដាក់ពង្រាយនូវឧបករណ៍ EksoVest នេះទៅជុំវិញពិភពលោកនោះ៕

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន