no-alternative title

ក្រុមហ៊ុន Ford កំពុងតែប្រើប្រាស់នូវបច្ចេកវិទ្យាដ៏ទំនើបបំផុត ដើម្បីពង្រឹងទៅលើគុណភាពនៃការផលិតរបស់ខ្លួន

ជាទូទៅបច្ចេកវិទ្យាត្រូវបានប្រើប្រាស់នៅលើរថយន្តស្ព័រកំពូលៗជាច្រើន នៅលើពិភពលោក ដើម្បីធ្វើការបង្ហាញអំពីសមត្ថភាពរបស់រថយន្តនេះ នៅលើដងផ្លូវ និងការធានាថា អ្វីដែលក្រុមហ៊ុនធ្វើការផលិតរថយន្តនេះ គឺមានលក្ខណៈល្អឥតខ្ចោះ ដូចគ្នានៅក្នុងវិស័យវីដេអូហ្គេមអញ្ចឹង។ បុគ្គលិកជាច្រើននៅក្នុងរោងចក្រ Valencia Engine Assembly Plant របស់ក្រុមហ៊ុន Ford នៅក្នុងប្រទេសអេស្ប៉ាញ បានកំពុងតែប្រើប្រាស់នូវឧបករណ៍ពាក់ដ៏ពិសេសមួយ ដែលប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ធ្វើការតាមដានទៅលើចលនារបស់មនុស្ស (body tracking technology)។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់គម្រោងសាកល្បងធ្វើការបង្កើតឡើងដោយក្រុមហ៊ុន Ford និងវិទ្យាស្ថាន Instituto Biomecánica de Valencia ដែលមានបុគ្គលិកដល់ទៅ 71 នាក់ដេលធ្វើការនៅក្នុងផ្នែកចំនួន 21 នោះ។ បច្ចេកវិទ្យាសម្រាប់ធ្វើការតាមដានទៅលើអ្នកប្រើប្រាស់នេះគឺប្រើប្រាស់សម្រាប់ធ្វើការថតនូវសកម្មភាពនៅក្នុងការហ្វឹកហាត់របស់គ្រូបង្វឹក និងអ្នកចូលរួមប្រកួតនោះ។ ក្រុមហ៊ុនFord កំពុងតែប្រើប្រាស់នូវបច្ចេកវិទ្យានេះសម្រាប់ការពង្រឹងទៅលើគុណភាពនៃការផលិតរបស់ខ្លួននោះ។ 

លោក Javier Gisbert នាយកគ្រប់គ្រងផ្នែកផលិតរបស់ក្រុមហ៊ុននេះនៅក្នុងរោងចក្រ Ford Valencia Engine Assembly Plant បាននិយាយថា “វាមានការបង្ហាញថា សម្រាប់រថយន្តស្ព័ររបស់យើងក៏មមានការប្រើប្រាស់នូវបច្ចេកវិទ្យាសម្រាប់ធ្វើការតាមដាន motion tracking technology ដែលអ្នកប្រើប្រាស់នឹងទទួលបាននូវគុណសម្បត្តិជាច្រើន។ សម្រាប់បុគ្គលិករបស់យើងនោះ ការផ្លាស់ប្តូរជាច្រើននឹងកើតឡើងនៅក្នុងកន្លែងការងារដោយប្រើប្រាស់នូវបច្ចេកវិទ្យាស្រដៀងគ្នានេះដែលអាចធ្វើការធានាថា ទោះបីជាធ្វើការច្រើនម៉ោង ក៏ពួកគេអាចធ្វើការដោយមានអារម្មណ៍ផាសុកភាពបំផុត។”

សូមធ្វើការទស្សនាវីដេអូនៅទីនេះ៖


ក្រុមវិស្វករជាច្រើនក៏ធ្វើការជម្រុញទៅលើឧបករណ៍ពាក់នេះដែលវាមានការបង្ហាញអំពីរបៀបដែលមនុស្សយន្តត្រូវធ្វើការផ្លាស់ប្តូរសកម្មភាពរបស់មនុស្ស និងប្រើប្រាស់នៅកន្លែងដែលប្រើប្រាស់កម្លាំងពលកម្មនោះ។ មួយវិញទៀត រោងចក្រដែលប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ គឺសម្រាប់ធ្វើការផលិតនូវរថយន្ត Ford Transit Connect និងម៉ាស៊ីន 2.0-litre EcoBoost Duratec នៅក្នុងខែនេះផងដែរ។

នៅពេលនេះ ក្រុមហ៊ុន Ford ពិចារណាក្នុងការបើកនូវរោងចក្រជាច្រើនទៀត នៅក្នុងតំបន់អ៊ឺរ៉ុប។ នេះគឺជាផ្នែកមួយក្នុងការកាត់បន្ថយនូវហានិភ័យគ្រោះថ្នាក់ ដែលអាចកើតឡើងនៅក្នុងពេលផលិតរថយន្តតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន និងការផ្លាស់ប្តូរទៅលើដំណើរការនៃការបើកបរនោះ៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន