no-alternative title

ក្រុមហ៊ុនផលិតរថយន្ត General Motors បាននាំយកនូវរថយន្ត Truck ដែលមានអនុភាពខ្លាំងត្រឡប់មកវិញ

កាលពីជំនាន់ឆ្នាំ 1980s និងឆ្នាំ 1990s នៅក្នុងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តពល្បីៗ បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងជាមួយនឹងការបើកបរ ដែលធ្វើអោយមនុស្សគ្រប់គ្នា មានការស្រឡាញ់រថយន្តយ៉ាងខ្លាំង។ កត្តានេះ បានធ្វើអោយក្រុមហ៊ុនផលិតរថយន្តជាច្រើន បានចាប់ផ្តើមធ្វើការអភិវឌ្ឍ និងស្រាវជ្រាវសម្រាប់ការផលិតចេញនូវរថយន្តទំនើបៗរបស់ខ្លួន។ នៅកំឡុងពេលនោះ រថយន្ត Camaro Crossover គឺមានការពេញនិយមជាងគេ ដោយសារតែមានថាមពលខ្លាំង។ 

នៅថ្ងៃនេះ ក្រុមហ៊ុន General Motors បាននាំយកនូវរថយន្តស៊េរីថ្មី Blazer ដែលមានរូបរាងស្រដៀងគ្នាទៅនឹងរថយន្ត Camaro Crossover អញ្ចឹងសម្រាប់ឆ្នាំ 2019 នេះ ក្នុងនោះក៏មានការនាំយកនូវត្រកូល Tripower ត្រឡប់មកវិញផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អ្នកដែលធ្លាប់ប្រើប្រាស់នូវរថយន្ត ដែលមានសមត្ថភាពខ្លាំងៗ ប្រហែលជានៅចាំឈ្មោះ Tripower ដែលប្រើប្រាស់នូវម៉ាស៊ីន Pontiac V8 engines នៅក្នុងឆ្នាំ 1950s និង 1960s។ នៅក្នុងសារព័ត៌មាន Automotive News គេបានរាយការណ៍ថា ក្រុមហ៊ុន GM នឹងប្រើប្រាស់ឈ្មោះ Tripower នេះ ជាលើកដំបូងបំផុតចាប់ពីឆ្នាំ 1966។ ត្រឡប់ទៅកាន់ឆ្នាំ 1966 រថយន្ត Tripower សំដៅទៅលើរថយន្ត Pontiac's 389 cubic-inch V8 engine ដែលមានកម្លាំងម៉ាស៊ីន 360 សេះ ដែលពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទេនៅពេលនោះ។ 

សម្រាប់ឈ្មោះ Tripower ត្រូវប្រើប្រាស់សម្រាប់រថយន្ត Chevy Silverado 2019 ដែលមានម៉ាស៊ីន 2.7-liter turbo 4 ស៊ីឡាំង ហើយម៉ាស៊ីននេះ ក៏ប្រើប្រាស់នៅលើរថយន្ត GMC Sierra ផងដែរ។ ម៉ាស៊ីន 2.7-liter 4 ស៊ីឡាំងរបស់ក្រុមហ៊ុន GM នេះ គឺពិតជាម៉ាស៊ីនដ៏អស្ចារ្យ និងទាក់ទាញ។ វាអាចធ្វើការផលិតបានកម្លាំងម៉ាស៊ីន 310 hp និងកម្លាំងរមួល 348 lb-ft ហើយវាសន្សំសំចៃប្រេងច្រើនជាងម៉ូដែល V6 ថែមទៀត។ 

ការប្រើប្រាស់ឈ្មោះ Tripower សំដៅទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យាចំនួន 3 សម្រាប់ធ្វើការសន្សំប្រេងនៅក្នុងម៉ាស៊ីន។ សម្រាប់បច្ចេកវិទ្យាទីមួយ គឺធ្វើការបិទនូវស៊ីឡាំង 2 ដើម្បីធ្វើការសន្សំប្រេងនៅពេលដែលបើកលឿន។ បច្ចេកវិទ្យាពីរទៀតគឺសម្រាប់ធ្វើការគ្រប់គ្រងទៅលើកំដៅ ដែលធ្វើអោយម៉ាស៊ីនរក្សានូវតុល្យភាពនៃកំដៅ និងការពង្រឹងទៅលើការសន្សំប្រេង។ បច្ចេកវិទ្យាថ្មីនេះរបស់ Tripower technology គឺជាបច្ចេកវិទ្យាកម្រិតខ្ពស់ជាងរថយន្តជំនាន់មុន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន