no-alternative title

ក្រុមហ៊ុន Hyundai ចង់រចនាម៉ូដឡានរបស់ខ្លួនអោយកាន់តែស៊ិចស៊ីខ្លាំងជាងរថយន្ត Alfa Romeo ដោយប្រើរយៈពេលមិនលើសពី 10 ឆ្នាំ

គិតរហូតមកដល់នឹងពេលនេះ គឺនៅមិនទាន់មានសំណួរចោទឡើងនោះទេ សម្រាប់ការរចនារូបរាងរបស់រថយន្ត  Hyundai អស់រយៈពេលជាយូរមកហើយចាប់តាំងពីរថយន្តដំបូងបានបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 1986 នោះ។ ក្រុមហ៊ុន Hyundai ក៏បានចាប់ផ្តើមផ្តោតទៅលើរចនាម៉ូដសម្រាប់រថយន្តរបស់ខ្លួន។ នៅថ្ងៃនេះ ក្រុមហ៊ុន Hyundai ក៏មានអ្វីថ្មីដែលបង្ហាញសម្រាប់អ្នកគ្រប់គ្នាអោយបានឃើញអំពីការរចនាម៉ូដដ៏ប្រណិតរបស់រថយន្តខ្លួនផងដែរ។ 

នៅក្នុងបទសម្ភាសន៍ជាមួយនឹង Automotive News លោក SangYup Lee ដែលជាអនុប្រធានផ្នែករចនាម៉ូដរបស់ក្រុមហ៊ុន Hyundai បានបង្ហាញជំហរថាសម្រាប់ការរចនារថយន្ត Hyundai នាពេលអនាគតនឹងស៊ិចស៊ីដូចគ្នាទៅនឹងរថយន្ត Alfa Romeo។ នេះពិតជាការរចនាម៉ូដដ៏អស្ចារ្យ ហើយលោក Lee ក៏បានបង្ហាញនូវការងាររបស់គាត់ផងដែលធ្លាប់ធ្វើកន្លងមកផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការងារពីមុនរបស់គាត់មានដូចជាគំនិតនៃការរចនាទៅលើរថយន្តជំនាន់ទី 5 របស់ Chevrolet Camaro រថយន្ត C6 Corvette Stingray និងរថយន្ត Bentley’s EXP 10 Speed 6។ មួយនៅក្នុងចំណោមគម្រោងជាច្រើនរបស់លោកនៅក្នុងក្រុមហ៊ុន Hyundai  គឺគំនិតនៃការរចនារថយន្ត  Le Fil Rouge ដែលយកមកតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Geneva កាលពីខែមីនាឆ្នាំមុននេះ។ គំនិតនេះ បានបង្ហាញអំពីការរចនារូបរាងដ៏ប្រណិតសម្រាប់រថយន្តជាច្រើនទៀតរបស់ក្រុមហ៊ុន Hyundai នោះ។

លោក Lee បានពន្យល់ថា “រថយន្តនេះ គឺជាផលិតផលដ៏អស្ចារ្យ។ យើងចង់ផ្តល់នូវគុណតម្លៃសម្រាប់អ្នកប្រើប្រាស់។ រថយន្ត Alfa Romeo និង Maserati គឺជារថយន្តដ៏ស៊ិចស៊ី ហើយក្រុមហ៊ុនអាល្លឺម៉ង់ ជាច្រើនក៏ចាប់អារម្មណ៍ខ្លាំងពីរថយន្តរបស់អ៊ីតាលីផងដែរ។ នេះគឺដោយសារតែភាពស្រស់ស្អាតរបស់វា។ សម្រាប់ក្រុមហ៊ុន Hyundai នឹងផ្តល់នូវការរចនាកាន់តែស៊ិចស៊ីជាងរថយន្ត Alfa Romeo ហើយនេះ គឺជាបេសកកម្មដែលយើងចង់សម្រេចបាន។ ក្រុមហ៊ុន Hyundai មានរថយន្តស៊ិចស៊ីជាច្រើនស៊េរី ហើយវាស៊ិចស៊ីជាងរថយន្ត  Alfa Romeo។ នេះគឺជាសារដែលខ្ញុំចង់ប្រាប់ទៅកាន់ពិភពលោក៕”

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន