no-alternative title

ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ សហការណ៍ជាមួយនឹង KOICA រួមនិងក្រសួងសាធារណការនិងដឹកជញ្ជូន ចូលរួមយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កុមារកម្ពុជា

នៅថ្ងៃនេះ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA រួមនិងក្រសួងសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីផ្សព្វផ្សាយនូវយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កុមារកម្ពុជា បានផ្តល់នូវមួកសុវត្ថិភាព និងរនាំងការពារ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាកុលាប 1។ 

ពិធីនេះ បានប្រព្រឹត្តិទៅនៅសាលាបឋមសិក្សាកុលាប ទី1 ក្រោមវត្តមានលោក Brian Ko ដែលជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន ហ៊ីយ៉ាន់ដាយខេមកូម៉ូ ធ័រ និងលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខានៃអគ្គលេខាធិការដ្ឋាននៃ គណកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយនិង លោក ញ៉ែម សារ៉ន នាយកសាលាបឋមសិក្សាកូលាប 1 ក៏ដូចជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA នឹងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅសាលានេះជាច្រើនរូប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Brian Ko ដែលជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូម៉ូធ័រ បានមានប្រសាសន៍ ថា កាលពីខែវិច្ឆិកា ឆ្នាំ 2011 កន្លងទៅ មានរឿងមួយដែលលោកមិនអាចបំភ្លេចបាន គឺនៅពេលដែលលោកបានបើកបរឆ្លងកាត់ផ្លូវសហព័ន្ធរូស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយក៏បានប្រទះឃើញគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានបណ្តាលអោយក្មេងពីរនាក់ រងគ្រោះនៅក្នុងថ្លុកឈាម ជាមួយម៉ូតូខ្ទេចខ្ទី ដែលត្រូវបានឡានកិន ស្របពេលម្តាយរបស់ពួកគេ បានត្រឹមតែទ្រហោយំអាណិតកូនប៉ុណ្ណោៈ ដោយគ្មាននរណាម្នាក់អាចជួយកូនគាត់បានឡើយ។ លោកបានមើលឃើញថា ប្រសិនបើពាក់មួកសុវត្ថិភាព ក្មេងទាំងពីរនោះ នឹងគ្មានគ្រោះថ្នាក់ឡើយ។  

ហេតុដូច្នេះហើយ គោលដៅរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA រួមនិងក្រសួងសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ គឺធ្វើយ៉ាងណាចូលរួមកាត់បន្ថយការស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងចំណោមកុមារទំាងឡាយ តាមរយៈការយល់ដឹងនិងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

គោលដៅផ្សេងទៀត គឺចូលរួមកែលំអអាកប្បកិរិយារបស់អ្នកប្រើប្រាស់ផ្លូវគោក ដើម្បីកែលំអកន្លែងសម្រាប់ថ្មើរជើងឆ្លងកាត់សម្រាប់កុមារ និងដើម្បីលើកកម្ពស់ចំណេះដឹងក្នុងចំណោមកុមារនៅពេលធ្វើដំណើរតាមផ្លូវ។ អ្វីដែលពិសេស គឺចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា នៅក្នុងការលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅក្នុងចំណោមកុមារ ដែលជាអ្នកប្រើប្រាស់ផ្លូវ និងជាជនងាយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ហើយនិងដើម្បីកាត់បន្ថយការស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

ជាមួយនឹងយុទ្ធនាការនៅថ្ងៃនេះ ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បានធ្វើការឧបត្ថម្ភប្រគល់មួកសុវត្ថិភាព និងរនាំងសុវត្ថិភាព ជូនទៅសាលាបឋមសិក្សាកុលាបទី 1 ដើម្បីចែកជូនជូនលោកគ្រូ អ្នកគ្រូនៅសាលានេះ នៅក្នុងគោលបំណងចូលរូមចំណែកក្នុងសកម្មភាពសង្គមលើសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ 

គួររំលឹកផងដែរថា កាលពីថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ខេមកូម៉ូធ័រ រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិកូរ៉េ (KOICA) ក៏បានផ្ដល់មួកសុវត្ថិភាពចំនួន 894 មួក ស្លាកចំណាំងផ្លាតសម្រាប់កង់ និងម៉ូតូចំនួន 10000 ផ្ទាំង, ផ្លិតអប់រំសុវត្ថិភាពចំនួន 21600 ផងដែរ ជូនទៅក្រសួងសាធារណការនិងដឹកជញ្ជួន។ ហើយសម្ភារៈមួយចំនួន ក៏ត្រូវបានប្រគល់ជូនសិស្សានុសុស្សនៃសាលាបឋមសិក្សាកុលាបទី1 ផងដែរ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន