no-alternative title

រថយន្ត Honda Civic Sedan និង Coupe ស៊េរីថ្មី 2019 បង្ហាញខ្លួនជាមួយនឹងរូបរាងថ្មី Sport Trim និងបច្ចេកវិទ្យា Honda Sensing

ជាមួយនឹងការមកដល់នូវជំនាន់ទី 10 នៃរថយន្ត Honda Civic ក្រុមហ៊ុនជប៉ុនមួយនេះ នឹងមានការផ្តល់ជូនអតិថិជនជាច្រើននូវម៉ូដែលស៊េរីថ្មីៗ ចំនួនពីរជម្រើសរថយន្ត Honda Civic Sedan និង Coupe ឆ្នាំ 2019 ដែលមានការធ្វើបច្ចុប្បន្នភាពជាមួយការរចនាស្ទាយ៍ប្រភេទ Sport trim និងមានបំពាក់នូវបច្ចេកវិទ្យា Honda Sensing® technology ថែមទៀត។ ការធ្វើបច្ចុប្បន្នភាពទៅលើរថយន្ត Civic Sedan និង Coupe គឺពិតជាអស្ចារ្យបំផុតបើធៀបជាមួយនឹងរថយន្ត Civic Sedan ដែលបានបង្ហាញខ្លួន កាលពីរដូវស្លឹកឈើជ្រុះឆ្នាំ 2015 កន្លងទៅ។ 

រថយន្ត Civic នេះ គឺទទួលបានចំណាត់ថ្នាក់ថាលក់ដាច់បំផុតរយៈពេល 3 ឆ្នាំជាប់គ្នា ដែលមានការពេញនិយមខ្លាំងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។  សម្រាប់ការរចនារូបរាងដ៏ប្រណិតរបស់រថយន្ត Civic ជំនាន់ទី 10 នេះ គឺពិតជាធ្វើឱ្យរថយន្តនេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំងជាក់ជាមិនខានពីអ្នកប្រើប្រាស់។ រថយន្ត Sedan និង Coupe ឆ្នាំ្ 2019 នេះ មានភាពស្រស់ស្អាតជាមួយនឹងរចនាបទថ្មីនៃផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា។ រថយន្តនេះប្រើប្រាស់នូវភ្លើង LED Headlights និងការប្រើប្រាស់សម្បកកង់ទំហំ 18-inch ថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្ត Civic Sport trim នេះ គឺស្ថិតនៅចន្លោះរថយន្ត LX និង EX ។ រថយន្តនេះ ប្រើប្រាស់កម្លាំងម៉ាស៊ីន 2.0-liter 16-valve DOHC i-VTEC® engine ជាមួយនឹងប្រព័ន្ធ G-Shift Control  និងលេខអូតូ 6 វគ្គផងដែរ។ រថយន្តនេះ ក៏នឹងធ្វើការបំពាក់នូវអេក្រង់ 7-inch Display Audio ជាមួយនឹងការប្រើប្រាស់មុខងារ Apple CarPlay™ និង Android Auto™  និងប៊ូតុង Volume ផងដែរ។ 

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Honda ក្នុងការបំពាក់នូវប្រព័ន្ធ Honda Sensing® standard នៅលើរថយន្តទាំងអស់ របស់ខ្លួននៅត្រឹមឆ្នាំ 2022 ហើយពេលនេះរថយន្តទាំងអស់របស់ Honda Civic Sedan និង Coupe 2019 ចាប់ពី LX ទៅដល់ Touring គឺប្រើប្រាស់នូវបច្ចេកវិទ្យា Honda Sensing® technology ដែលមានប្រព័ន្ធ Collision Mitigation Braking System™ (CMBS™) ជាមួយនឹងប្រព័ន្ធ Forward Collision Warning; Road Departure Mitigation (RDM) និង Lane Departure Warning (LDW); Lane Keeping Assist System (LKAS); និង Adaptive Cruise Control (ACC) ផងដែរ។ សម្រាប់ម៉ូដែលឆ្នាំ 2019 នេះ Honda Sensing®ត្រូវប្រើប្រាស់ជាប្រព័ន្ធស្តង់ដារតែម្តង។

រថយន្ត Civic ជំនាន់ទី 10 នេះ ក៏នឹងមានរថយន្តជាច្រើន ម៉ូដែលទៀតដូចជា Hatchback, Civic Si Coupe, Si Sedan និង Civic Type R ផងដែរ។ រថយន្ត Civic នេះ ក៏ទទួលបានពានរង្វាន់ជាច្រើនដូចជា 2016 North American Car of the Year award, 2017 Kelley Blue Book Overall Best Buy of the Year, 2018 Car and Driver 10Best និង 2018 AUTOMOBILE All-Stars award ផងដែរ។ សម្រាប់រថយន្ត Civic Sedan និង Coupe ទាំងអស់ដែលដាក់លក់នៅក្នុងសហរដ្ឋអាមេរិក នឹងធ្វើការផលិតនៅក្នុងរោងចក្រ Greensburg, Indiana និង Alliston, Ontario របស់ក្រុមហ៊ុនHonda ផងដែរ។ សម្រាប់ម៉ាស៊ីន 1.5-liter Dual VTC Turbo និង 2.0-liter i-VTEC® របស់រថយន្ត Civic នឹងធ្វើការផលិតនៅក្នុងរោងចក្រ Anna, Ohio និង Alliston, Ontario ៕

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន