no-alternative title

Ford “baby Bronco” នឹងបង្ហាញរូបរាងដ៏រឹងមាំជាមួយនឹងអនុភាពនៃការបើកបរកាន់តែអស្ចារ្យបំផុត

ក្រុមហ៊ុន Ford កំពុងតែមានគម្រោងក្នុងការវិនិយោគទឹកប្រាក់យ៉ាងច្រើន ចូលទៅក្នុងរថយន្ត Bronco ដែលជាប្រភេទរថយន្ត SUV រូបរាងតូចដ៏ស្រស់ស្អាត ដែលមានសមត្ថភាព អាចធ្វើការបើកបរបាននៅស្ថានភាពផ្លូវដ៏លំបាកៗផងដែរ។ “baby Bronco” នៅមិនទាន់មានឈ្មោះជាផ្លូវការនៅឡើយទេ។ សម្រាប់រថយន្ត SUV តូចនេះ គឺមានគោលដៅសម្រាប់អ្នកបើកបរដែលស្វែងរកនូវរថយន្តស៊េរីថ្មីដែលមានស្ទាយ៍ទាក់ទាញបំផុតនោះ។ ក្រុមហ៊ុន Ford ធ្លាប់ប្រកាសរួចមកហើយថា ខ្លួននឹងចាប់ផ្តើមនូវរថយន្ត Bronco នេះតាំងពីឆ្នាំមុននេះ ហើយរថយន្តស៊េរីថ្មីនេះ គឺជាប្រភេទរថយន្តធុនស្រាល ដែលមានមូលដ្ឋានផ្អែកទៅលើរថយន្ត Ford Ranger pickup ជាមួយនឹងការរចនាតួខ្លួនកាន់តែស្រស់ស្អាតសម្រាប់ការបើកបរនៅលើស្ថានភាពផ្លូវដ៏លំបាកៗ។

រថយន្ត “baby Bronco” ត្រូវបានប្រើប្រាស់នូវរចនាបថ ដូចគ្នាទៅនឹងរថយន្ត Focus និង Escapes នេះ បើតាមការបញ្ជាក់របស់លោក Hau Thai-Tang អនុប្រធានផ្នែកអភិវឌ្ឍផលិតផលរបស់ក្រុមហ៊ុន Ford ប្រាប់ទៅកាន់ Reuters នៅក្នុងសប្តាហ៍នេះ។ ស្របពេលដែលរថយន្ត Escape ត្រូវប្រើប្រាស់នៅលើដងផ្លូវច្រើនជាងនៅលើស្ថានភាពផ្លូវដែលពិបាកនោះ ពេលនេះ លោក Thai-Tang បន្ថែមថា រថយន្តស៊េរីថ្មីនេះអាចធ្វើការបើកនៅលើស្ថានភាពផ្លូវពិបាកៗជាមួយនឹងទេពកោសល្យដ៏អស្ចារ្យរបស់វា។ នេះគឺជាផ្នែកមួយនៃការជម្រុញរបស់ក្រុមហ៊ុន Ford ក្នុងការពង្រឹងទៅលើរថយន្ត SUVs, Crossovers, Pickups និងរថយន្ត Trucks ខណៈពេលដែលរថយន្ត Sedan និងHatchback គឺជាជម្រើសមួយដែលមានការពេញនិយមនៅក្នុងសហរដ្ឋអាមេរិកនោះ។ នៅក្នុងខែមេសាឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនក៏ប្រកាសបង្ហាញនូវរថយន្តស៊េរីថ្មីចំនួន ២ ម៉ូដែលគឺ Mustang និង Focus Active crossover ។ នៅក្នុងពេលនេះ ក្រុមហ៊ុន Ford បង្ហាញរថយន្តថ្មីចំនួន ៦ ម៉ូដែលនៅក្នុងសហរដ្ឋអាមេរិកហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពេលដូចគ្នានេះ ក្រុមហ៊ុន Ford ក៏បានអះអាងថា នឹងបង្កើននូវប្រសិទ្ធិភាពសម្រាប់ផ្នែកម៉ាស៊ីន និងប្រតិបត្តិការរបស់ខ្លួនដែលមានន័យថា សម្រាប់រថយន្ត Crossover និង SUV នឹងមានសមត្ថភាពកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់។ សម្រាប់រថយន្ត “baby Bronco” នេះគឺនឹងធ្វើការបង្ហាញនូវអ្វីដែលជាការងារបន្តទៀតរបស់ក្រុមហ៊ុនFord សម្រាប់អតិថិជនដែលត្រូវការរថយន្តនេះក្នុងការប្រើប្រាស់នោះ។ រថយន្តស៊េរីថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 ជាមួយនឹងម៉ូដែលឆ្នាំ 2020 នោះ។ រថយន្តនេះត្រូវគេហៅឈ្មោះថា Ford Bronco៕

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន