no-alternative title

ក្រុមហ៊ុន FORD រៀបចំព្រឹត្តិការណ៍អបអរសារទរនៃការផលិតបានរថយន្ត MUSTANG លេខរៀងទី 10 លានរបស់ខ្លួន

ថ្មីៗនេះ ក្រុមហ៊ុន Ford ប្រារព្ធនូវកម្មវិធីអបអរសារទរនូវការផលិតបានរថយន្ត Mustang ទី 10 លានរបស់ខ្លួន ដែលនេះគឺជារថយន្តស្ព័រដែលលក់ដាច់បំផុតនៅក្នុងទឹកដីសហរដ្ឋអាមេរិកនៅក្នុងរយៈពេល 50 ឆ្នាំចុងក្រោយនេះ ហើយក៏ជារថយន្តលក់ដាច់បំផុតនៅក្នុងពិភពលោកនៅក្នុងរយៈពេល 3 ឆ្នាំជាប់ៗគ្នាផងដែរ។ Ford Mustang លេខរៀងទី 10 លាននេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ដែលមានម៉ាស៊ីន V8 ឆ្នាំ 2019 កម្លាំងដល់ទៅ 460 សេះ ជាមួយនឹងការប្រើប្រាស់ចង្កឹះលេខដៃ 6 វគ្គ រួមនិងបច្ចេកវិទ្យា Driver Assist Technology។

រូបភាពពាណិជ្ជកម្ម
no-alternative title

Mustang ទី 10 លានផលិតនៅក្នុងរោងចក្រ Flat Rock Assembly របស់ក្រុមហ៊ុន Ford នៅក្នុងរដ្ឋ Michigan។ សម្រាប់រថយន្ត Mustang (VIN 001) ដំបូងបំផុតគឺផលិតឡើងនៅក្នុងឆ្នាំ 1964 ដែលមានពណ៌ដូចគ្នាជាមួយនឹងការប្រើប្រាស់នូវ ម៉ាស៊ីន V8 កម្លាំង 164 សេះ និងមានចង្កឹះលេខដៃ 3 វគ្គ ។

លោក Jim Farley ប្រធានផ្នែកទីផ្សារពិភពលោករបស់ក្រុមហ៊ុន Ford Motor Company បាននិយាយថា “Mustang គឺជាបេះដូង និងដួងព្រលឹងរបស់ក្រុមហ៊ុននេះ ហើយវាគឺជារថយន្ត ដែលមានការពេញនិយមបំផុតនៅលើពិភពលោកនោះ។ ខ្ញុំពិតជាមានការរំភើបខ្លាំងណាស់ដែលឃើញរថយន្ត Mustang បានបង្ហាញខ្លួននៅលើផ្លូវមួយនៅក្នុងតំបន់ Detroit និងនៅទីក្រុងឡុងដ៏ ហើយនិងទីក្រុងប៉េកាំង ដែលខ្ញុំមានអារម្មណ៍ថា គឺដូចជា រថយន្តដំបូងបំផុតដែលខ្ញុំបានទិញគឺ Mustang Coupe 1966 នៅពេលដែលខ្ញុំនៅក្មេង។  Mustang គឺជារថយន្តដែលពេញនិយមបំផុតនៅលើពិភពលោកនេះ។”

ក្រុមហ៊ុន Ford កំពុងតែរៀបចំនូវកម្មវិធីពិសេសមួយជាមួយនឹងការអបអរសារទរពីបុគ្គលិករបស់ខ្លួននៅក្នុងទីស្នាក់ការកណ្តាល Dearborn និងរោងចក្រ Flat Rock Assembly Plant ដែលរួមមានការហោះហើរចេញពីយន្តហោះចម្បាំង WWII-era P-51 Mustang ពីលើចំនួន 3 គ្រឿង ហើយរថយន្ត Mustangs ក៏មានការផលិតច្រើនជាង 5ទសវត្សន៍ផងដែរ ចេញពីរោងចក្រ Dearborn ទៅកាន់ Flat Rock ដែលជាកន្លែងរថយន្ត Mustang នៅពេលនេះ ត្រូវបានផលិតនោះ។

នៅក្នុងអំឡុងពេលនៃការផលិតអស់រយៈពេល 54 ឆ្នាំនោះ រថយន្ត Mustang នេះ ក៏មានការផលិតផងដែរនៅក្នុងតំបន់ San Jose, Calif., Metuchen, N.J និងរោងចក្រ Dearborn, Mich។ រថយន្ត Ford Mustang ជំនាន់ចុងក្រោយបំផុតនេះមានការបន្ថែមនូវបច្ចេកវិទ្យាជាច្រើន កម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាថែមទៀត។  សម្រាប់ម៉ូដែលឆ្នាំ 2019 នេះ គឺមានឈ្មោះថា Mustang Bullitt ប្រើប្រាស់នូវម៉ាស៊ីនប្រភេទ V8 engine  5.0-liter មានកម្លាំង 480 សេះ រួមនិងការរចនារូបរាងយ៉ាងប្រណិតបំផុតនោះ។ 

រថយន្ត Mustang 2019 ដែលមានម៉ាស៊ីន V8 5.0-liter ទាំងអស់ គឺប្រើប្រាស់នូវចង្កឹះលេខដៃ Mustang GT 6 វគ្គ និងប្រព័ន្ធសំលេង 1,000-watt B&O PLAY high-performance sound system រួមជាមួយនឹងការប្រើប្រាស់ជាមួយនឹង Apple CarPlay™ សម្រាប់ Ford+Alexa និង Waze via SYNC® 3 ផងដែរ។ គួរបញ្ជាក់ផងដែរថា ពេលនេះ រថយន្ត Ford Mustang គឺវិវត្តន៍មកដល់ជំនាន់ទី 6 ហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន