no-alternative title

តោះ! ក្រឡេកមើលរូបភាពដ៏អស្ចារ្យរបស់រថយន្តស៊េរីថ្មី Volkswagen Arteon មុនពេលដែលរថយន្តនេះ បង្ហាញខ្លួនជាផ្លូវការ

កាលពីខែកុម្ភៈឆ្នាំមុននេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការឆ្លើយប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Chicago Auto Show នៅពេលដែលក្រុមហ៊ុននេះ ប្រកាសសម្ពោរថយន្តស៊េរីថ្មី Arteon four-door coupe នោះ។ ពេលនេះ ក្រុមហ៊ុន ក៏ធ្វើការជំនួស និងបញ្ឈប់នូវម៉ូដែលប្រភេទ Passat CC ជាមួយនឹងម៉ូដែល Arteon ដែលជាប្រភេទរថយន្ត Sedan ដ៏ស្រស់ស្អាតនៅក្នុងសហរដ្ឋអាមេរិក ស្របពេលដែលរថយន្ត Passat មិនមានការពេញនិយមនៅទីនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រថយន្តនេះ គឺមានរូបរាងរលើបរលោងទាន់សម័យ និងស៊ិចស៊ីក្នុងការប្រើប្រាស់។ យើងធ្លាប់ បានលឺពាក្យចចាមអារ៉ាមជាច្រើនអំពីរឿងនេះ ហើយយើងរំពឹងថា រថយន្តកម្រិតខ្ពស់ Arteon R នឹងបង្ហាញខ្លួនផងដែរ។ រថយន្ត Arteon គឺផ្អែកទៅលើ MQB platform របស់ក្រុមហ៊ុន VW នោះ។ បើនិយាយអំពីកម្លាំងម៉ាស៊នរបស់រថយន្តនេះគឺប្រើប្រាស់នូវ 2.0-liter turbo four ដែលមានកម្លាំងដល់ទៅ 268 សេះ ដែលខ្ពស់ជាងរថយន្ត Atlas crossover។ សម្រាប់កម្លាំងរមួលរបស់រថយន្តស៊េរីថ្មីនេះគឺ 258 lb-ft មានចង្កឹះលេខ 8 វគ្គ នឹងប្រើប្រាស់នូវប្រព័ន្ធ 4Motion all-wheel drive system ផងដែរ។ 

ពេលនេះ រថយន្តស៊េរីថ្មីនេះ ក៏ត្រូវបានថតដោយអ្នកជំនាញផ្នែករូបភាព Douglas Sonders នៅក្នុងព្រឹត្តិការណ៍ Petersen Automotive Museum នៅក្នុងទីក្រុង Los Angeles ផងដែរ។ រូបភាពនេះ បានបង្ហាញអំពីភាពស្រស់ស្អាតរបស់រថយន្តនេះដែលពិតជាមិនធម្មតានោះទេ។ សម្រាប់កាលបរិច្ឆេទនៃការលក់រថយន្ត Arteon នេះ នៅក្នុងសហរដ្ឋអាមេរិកនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាប្រហែលជាបង្ហាញខ្លួននៅចុងឆ្នាំនេះជាក់ជាមិនខាន៕

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន