no-alternative title

Honda បានច្នៃប្រឌិតរូបរាងថ្មី ព្រមទាំងបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពកាន់តែទំនើបសម្រាប់រថយន្តស៊េរីថ្មី Civic Sport ឆ្នាំ 2019

ក្រុមហ៊ុនផលិតរថយន្ត Honda ទើបតែធ្វើការកែលម្អរទៅលើរថយន្ត Civic ឆ្នាំ 2019 របស់ខ្លួនជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ Honda Sensing advanced driver assistance និងបច្ចេកវិទ្យានៃប្រព័ន្ធសុវត្ថិភាពស្តង់ដារនៅលើរថយន្ត Sedan និងរថយន្ត Coupe របស់ខ្លួន។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Honda ក៏បានបង្ហាញនូវរថយន្តស៊េរីថ្មី Civic Sport trim ជាមួយនឹងការប្រើប្រាស់ចង្កឹះលេខដៃផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកមួយដ៏សំខាន់របស់រថយន្ត Civic sedan ឆ្នាំ 2019  និង Coupe នេះ គឺជារថយន្តជំនាន់ទី 10 ដែលទទួលបានការលក់ដាច់បំផុតនៅក្នុងអាមេរិក។ សម្រាប់ម៉ូដែលថ្មីនេះ ក្រុមហ៊ុន Honda បានធ្វើការកែលម្អរទៅលើរចនាបថ និងស្ទយ៍កាន់តែទាក់ទាញរបស់វា។ ផ្នែកខាងមុខរបស់រថយន្តនេះក៏មានការប្រើប្រាស់នូវពណ៌ថ្មីកាន់តែស្រស់ស្អាតបំផុត។ រថយន្តនេះ មានការកែលម្អរទៅលើភ្លើង LED ដែលមានការរចនាថ្មីកាន់តែស្រស់ស្អាតទាក់ទាញអ្នកប្រើប្រាស់ថែមទៀត។ ផ្នែកខាងក្រោយរបស់រថយន្តនេះក៏មានការកែលម្អរថ្មីផងដែរ។ 

Civic sedan ឆ្នាំ 2019 ប្រើប្រាស់នូវកង់រថយន្តដែលមានទំហំ 18 អ៊ីង ជំនួសអោយកង់ទំហំ 17 អ៊ីង សម្រាប់រថយន្តស៊េរីមុនរបស់ខ្លួន។ ពេលនេះ បច្ចេកវិទ្យាដែលប្រើប្រាស់នៅលើរថយន្តនេះគឺ Honda Sensing standard ដែលលោកអ្នកនឹងទទួលបាននូវប្រព័ន្ធជូនដំណឹងនៅពេល ដែលមានបញ្ហានៅលើខ្សែភ្លើង ការបើកបរធ្លាក់ផ្លូវ ការបើកបរចេញពីគន្លង និងការចតនៅលើដងផ្លូវផងដែរ។សម្រាប់ប្រព័ន្ធ Adaptive cruise control ក៏ប្រើប្រាស់នៅលើរថយន្តនេះផងដែរ។

រថយន្តស៊េរីថ្មី Civic Sport នេះស្ថិតនៅចន្លោះរថយន្ត LX និង EX ហើយក្រុមហ៊ុន Honda ក៏ធ្វើការរចនារថយន្តស៊េរីថ្មីនេះអោយកាន់តែទាក់ទាញបំផុតស្របទៅតាមចិត្តរបស់អ្នកប្រើប្រាស់តែម្តង។ សម្រាប់អ្នកប្រើប្រាស់ដែលកំពុងតែស្វែងរកនូវរថយន្តដែលមានតម្លៃសមរម្យថោកនោះអាចធ្វើការជ្រើសរើសរថយន្តនេះបាន។ នៅលើរថយន្តនេះក៏ប្រើប្រាស់នូវម៉ាស៊ីន 2.0-liter 16-valve DOHC VTEC engine ដែលផ្តល់នូវ CVT ឬការប្រើប្រាស់ចង្កឹះលេខ 6 វគ្គនោះ។ 

នៅក្នុងរថយន្តនេះមានប្រើប្រាស់នូវប្រព័ន្ធផ្តល់ព័ត៌មាន 7-inch Display Audio infotainment system ដោយភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ផងដែរ។ នៅពេលនេះ នៅមិនទាន់ដឹងអំពីតម្លៃរបស់រថយន្ត Civic Sport 2019 នៅឡើយទេ។ សម្រាប់រថយន្ត 2018 Civic LX និង EX sedans នេះ មានតម្លៃ $18,940 និង $21,340 ។ ដូចនេះរថយន្តនេះ ប្រហែលជាមានតម្លៃខ្ទង់ 20,000 ដុល្លារ៕

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន