no-alternative title

Nissan Sentra ឆ្នាំ 2019 បង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យាជាច្រើន ហើយតម្លៃក៏កើនឡើងបន្តិចដែរ!

បើទោះបីជារថយន្ត Sedan ធុនស្រាលមានការធ្លាក់ចុះក៏ដោយ ថ្មីៗនេះ ក្រុមហ៊ុន Nissan នៅតែបញ្ចេញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនស៊េរីថ្មីឆ្នាំ 2019 ដែលមានការប្រើប្រាស់នូវម៉ាស៊ីន 2.0-liter variable-compression turbo 4-ស៊ីឡាំង និងប្រព័ន្ធ AWD system ថែមទៀតផង។ នេះគឺជារថយន្ត Sentra ដែលមានការអាប់ឌែតថ្មីជាច្រើនមុនពេលដែលរថយន្តជំនាន់បន្ទាប់នឹងត្រៀមបង្ហាញខ្លួននៅក្នុងឆ្នាំក្រោយនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តស៊េរីថ្មី 2019 Sentra នេះ មានតម្លៃ $17,790 ដែលមានតម្លៃថ្លៃជាងម៉ូដែលមុនដល់ទៅ $800។ សម្រាប់ប្រភេទស្តង់ដារ រថយន្ត Sentra នេះនៅតែភ្ជាប់ជាមួយនឹងរង្វង់កង់ 16-inch steel wheels ប្រព័ន្ធសំលេង 4 speaker audio system និងការតភ្ជាប់តាមរយៈប្រព័ន្ធ Bluetooth connectivity ផងដែរ។ សម្រាប់ម៉ូដែល Sentra S នេះក៏មានករភ្ជាប់ជាមួយនឹងអេក្រង់ផ្តល់ព័ត៌មាន NissanConnect infotainment system ទំហំ 7 អ៊ីង ដែលមានមុខងារ Android Auto និង Apple CarPlay ផងដែរ។

ជាមួយនឹងរថយន្ត Sentra SV ដែលមានតម្លៃចាប់ផ្តើម $18,480 គឺមានភ្ជាប់ជាមួយនឹងកញ្ចប់ពិសេស SV Special Edition Package ដែលមានរង្វង់កង់ 17-inch aluminum-alloy wheels ដំបូលកញ្ចក់ moonroof ហើយវាក៏មានការប្រើប្រាស់នូវសញ្ញា Special Edition badge និងប្រព័ន្ធ Blind Spot Warning, Rear Cross Traffic Alert រួមជាមួយនឹង Intelligent Cruise Control assists ផងដែរ។

សម្រាប់រថយន្ត Sentra SR វិញនោះ គឺមានតម្លៃ $20,590 ដែលមានរូបរាងស្ព័រជាមួយនឹងកង់រង្វង់ទំហំ 17-inch 10-spoke aluminum-alloy wheels ជាមួយនឹងការរចនារូបរាងខាងក្រៅយ៉ាងស្រស់ស្អាត និងការរចនាផ្នែកខាងក្រោយជាមួយនឹងភ្លើង LED ភ្លើងកាត់អ័ព្ទ និងជាច្រើនទៀត។ ប្រសិបើអ្នកចង់បាននូវម៉ូដែលកាន់តែប្រណិតជាងនេះទៀតនោះ អ្នកអាចសម្លឹងមើលរថយន្ត Santra SL ដែលមានតម្លៃ $23,020 ភ្ជាប់ជាមួយនឹងកៅអីស្បែក និងផ្នែកខាងក្នុងធ្វើពីស្បែកថែមទៀត។ រថយន្តនេ មានកញ្ចក់មើលក្រោយស្វ័យប្រវត្តិ និងមានដំបូល Moonroof ប្រព័ន្ធ HomeLink និងប្រព័ន្ធសំឡេង 8-speaker Bose audio system ផងដែរ។

សម្រាប់ម៉ូដែលកំពូលគឺ Sentra Nismo ដែលមានតម្លៃចាប់ផ្តើមពី $25,840 មានលក្ខណៈពិសេសទាំងពីផ្នែកខាងក្នុង និងផ្នែកខាងក្រៅរបស់វា។ វាភ្ជាប់ជាមួយនឹងប្រព័ន្ធ sport-tuned suspension ការពង្រឹងទៅលើចង្កូតរថយន្ត និងរង្វង់កង់ទំហំ 18-inch alloy wheels ផងដែរ។ រថយន្តជាច្រើនម៉ូដែលត្រកូល Sentra នេះប្រើប្រាស់នូវកម្លាំងម៉ាស៊ីនទំហំ 1.8-liter 4-cylinder engine ដែលមានកម្លាំង 124 សេះ និងប្រព័ន្ធ Xtronic transmission កម្រិតខ្ពស់ផងដែរ។ការប្រើប្រាស់ចង្កឹះលេខដៃ 6 វគ្គ គឺមាននៅលើរថយន្ត Sentra S។ 

ម៉ូដែលនេះមានកម្លាំងដល់ទៅ 130hp ។សម្រាប់រថយន្ត Sentra SR Turbo និង Sentra Nismo ប្រើប្រាស់ម៉ាស៊ីនទំហំ 1.6-liter Direct Injection Gasoline turbocharged engine ដែលមានកម្លាំង 188 សេះ និងរថយន្ត Sentra Nismo ពេលនេះមានចង្កឹះលេខដៃ 6 វគ្គ និងប្រព័ន្ធ Xtronic transmission ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន