no-alternative title

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ស្វាគមន៍ក្រុមប្រណាំងរថយន្ដ TRD មកពីប្រទេសថៃ និងការបង្ហាញជូននូវរថយន្ដ Hilux Revo TRD

កាលពីថ្ងៃទី 18 ខែសីហា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផល យានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្ធកម្មវិធីទទួលស្វាគមន៍ក្រុមប្រណាំងរថយន្ដ TRD មកពីប្រទេសថៃ និងការដាក់បង្ហាញជូននូវរថយន្ដ Hilux Revo TRD នៅក្រុមហ៊ុនតូយូតា (ខេមបូឌា) សាខាបាក់ទូក ដែលមានការអញ្ជើញចូលរួមពី លោក លី ប៊ុនហៃ នាយកចាត់ការទូទៅផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្រុមប្រណាំងរថយន្ដ TRD ព្រមទាំងវត្ដមានថ្នាក់ដឹកនាំ និង ភ្ញៀវកិត្ដិយសជាច្រើនទៀតផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

មានប្រសាសន៍នៅក្នុង កម្មវិធីនេះ លោក លី ប៊ុនហៃ បានបង្ហាញឲ្យដឹងថា នេះគឺជាមោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលក្រុមប្រណាំងរថយន្ត Hilux Revo TRD បានអញ្ចើញមកដល់ប្រទេសកម្ពុជា និងបាននាំយកនូវរថយន្ដប្រភេទ Pick Up ដ៏ទំនើប និងទាន់សម័យនេះ មកបង្ហាញជូនដល់អតិថិជន នូវភាពភាពលេចធ្លោ និងទាក់ទាញ ជាមួយនឹងការបំពាក់នូវគ្រឿងតុបតែងលម្អ TRD។ 

លោក លី ប៊ុនហៃ បានបញ្ជាក់ទៀតថា រថយន្ដ Hilux TRD នេះ បានចូលរួមប្រកួតប្រជែងបើកបរឆ្លងប្រទេស ជាមួយនឹងបណ្តារថយន្ដផ្សេងៗទៀត ហើយការប្រកួតនេះ បានចាប់ផ្តើមនៅថ្ងៃ 11 ខែសីហា ឆ្នាំ 2018 ដែលចំណុចចាប់ផ្តើមគឺចេញពីទីក្រុងបាងកកប្រទេសថៃ និងមាន 6 ជើង។ តំបន់ធំៗ ដែលបានឆ្លងកាត់រួមមាន៖ ផាត់តាយ៉ា និងបូរីរាំជាដើម និងចូលមកដល់ប្រទេសកម្ពុជា ដោយឆ្លងកាត់តាមរយៈ អូរស្មាច់ កំពង់ធំ កំពង់ចាម និងរាជធានីភ្នំពេញដែលជាចំណុចបញ្ចប់។

លោកនាយកចាត់ការទូទៅបានបន្ថែមទៀតថា រថយន្ត Hilux Revo TRD  គឺជារថយន្ដដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ទាំងលើ ផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព។ រថយន្ដនេះ គឺពិតជាស័ក្តសមឥតខ្ចោះ សម្រាប់ការបើកបរ លើគ្រប់ស្ថានភាពផ្លូវ មិនថាស្ថានភាពផ្លូវលំបាកកម្រិតណានោះទេ។ 

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានបង្ហាញជូនដល់អតិថិជនរបស់ខ្លួន ឲ្យបានឃើញកាន់តែច្បាស់ពីភាពស្រស់ស្អាតរបស់រថយន្ត Hilux Revo TRD នេះ ជាមួយការបំពាក់បន្ថែមនូវគ្រឿងតុបតែងលម្អរថយន្ដ TRD ដែលធ្វើឲ្យរថយន្ដទាំងមូលកាន់តែមានភាព ទាក់ទាញជាប្រភេទលក្ខណៈស្ព័រ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន