no-alternative title

ព័ត៌មានថ្មី! Hyundai Santa Cruz រថយន្ត Pick-Up ស៊េរីថ្មី ត្រៀមខ្លួនប្រកាសជាផ្លូវការហើយ!

គិតមកមកទល់នឹងពេលនេះ គឺមានរយៈពេលពីរឆ្នាំមកហើយ ដែលមានព័ត៌មានចុះផ្សាយថា រថយន្ត Pick-Up ស៊េរីថ្មី Hyundai Santa Cruz នឹងមានការបង្ហាញខ្លួននៅក្នុងហាងលក់នៅក្នុងសហរដ្ឋអាមេរិក។ ឥលូវនេះ ស្រាប់តែមាន ព័ត៌មានថ្មីបបង្ហាញថា នៅឆ្នាំ 2020 ខាងនេះ យើងនឹងឃើញនូវរថយន្តប្រភេទ Pick-Up ខ្នាតតូចរបស់ក្រុមហ៊ុន Hyundai បើកបរនៅលើដងផ្លូវនាពេលឆាប់ៗនេះហើយ។ 

នៅក្នុងព័ត៌មានខាងលើនេះ មានការបញ្ជាក់ថា Hyundai Santa Cruz ដែលជារថយន្តស៊េរីថ្មីនេះ នឹងមានការផលិតមួយឆ្នាំមុននេះ ហើយលោក Brian Smith ដែលជា COO របស់ក្រុមហ៊ុន Hyundai Motor America ក៏បានប្រាប់ទៅកាន់ Motor Trend ផងដែរថា ពួកគេស្រឡាញ់រថយន្តនេះ ហើយពួកគេនិយាយអំពីរថយន្តនេះ គ្រប់ពេលវេលាថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Kyung Soo “Ken” Lee ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Motor America បានប្រសាសន៍បញ្ជាក់ទៅកាន់ Detroit Bureau ថា ក្រុមហ៊ុន Hyundai មានគម្រោងក្នុងការប្រកាសចេញនូវរថយន្ត Hyundai Santa Cruz ស៊េរីថ្មីនេះ នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2020 ឬឆាប់ៗនេះ។ លោក Lee នៅមិនទាន់ធ្វើការទម្លាយព័ត៌មានអ្វីអំពីការរចនាទៅលើរថយន្តនេះនោះទេ។  

សំណួរដែលធំជាងគេដែលទាក់ទងនឹងព័ត៌មាននៃ Hyundai Santa Cruz នោះគឺថា តើរថយន្តនេះ នឹងមានទំហំធំប៉ុណ្ណា ហើយតើរូបរាងរបស់វាយ៉ាងម៉េចទៅ? តើក្រុមហ៊ុន Hyundai នឹងធ្វើការបញ្ចេញនូវរថយន្តដែលមានទំហំ Mid-Size នេះ សម្រាប់រថយន្ត SantaFe ផ្អែកទៅលើរថយន្ត Toyota Tacoma, Chevy Colorado និង Nissan Frontier នោះ? តើរថយន្តនេះ នឹងមានតម្លៃថោក និងទំហំតូចជាងមុនទេ? 

សូមជំរាបថា កាលពីប៉ុន្មានឆ្នាំមុននេះ មានការប៉ាន់ស្មានថា រថយន្ត Hyundai Santa Cruz នេះ នឹងធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត Ranger Raptor របស់ Ford ដែលពេលនេះ មិនទាន់បង្ហាញខ្លួននៅក្នុងអាមេរិកខាងជើងនៅឡើយទេ ស្របពេលដែលនៅក្នុងទ្វីបជាច្រើនទៀត រថយន្ត Ford Ranger Raptor កំពុងតែមានការពេញនិយមខ្លាំងណាស់៕

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន