no-alternative title

ក្រុមហ៊ុន Bentley នឹងនាំយកនូវមុខងារពិសេសៗកាន់តែច្រើនសម្រាប់រថយន្តគ្រប់ម៉ូដែលឆ្នាំ 2019

Bentley Motors Limited ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ ដែលបានបង្កើតឡើងដោយវិស្វករជនជាតិអង់គ្លេសម្នាក់ឈ្មោះថា Walter Owen Bentley និងបងប្អូនប្រុសរបស់គាត់នៅក្នុងឆ្នាំ 1919។ នៅក្នុងគោលបំណងក្នុងការបង្វែរទៅលើអាជីវកម្មផ្នែកម៉ាស៊ីននៅលើរថយន្ត។ រយៈពេលមិនយូរប៉ុន្មានពួកគេក៏បង្កើតនូវឈ្មោះមួយសម្រាប់ខ្លួនឯងគឺរថយន្ត Grand Tourers ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នៃការប្រណាំងជាច្រើនដូចជា LeMans 24 Hours។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលជាមួយគ្នា គឺនៅពេលដែលក្រុមហ៊ុនមើលឃើញចំណែកភាគហ៊ុនរបស់ខ្លួនមានការឡើង និងចុះជាមួយនឹងម្ចាស់ជាច្រើននាក់នោះ បានធ្វើអោយលោក W.O. Bentley បង្កើតនូវរថយន្តដែលមានល្បឿនលឿន រថយន្តដែលល្អមួយ និងល្អបំផុតក្នុងការប្រើប្រាស់។ ដើម្បីធ្វើការអបអរសាទរនូវប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះ សម្រាប់រថយន្ត Bentleys ក្នុងឆ្នាំ 2019 ទាំងអស់នឹងប្រើប្រាស់នូវមុខងារ និងលក្ខណៈពិសេសជាច្រើនទៀត។

នៅក្នុងការប្រើប្រាស់នូវស្លាកសញ្ញា Centenary នោះ គឺមានការប្រើប្រាស់នូវកៅអីប្លែកភ្នែកស្រស់ស្អាត ជាមួយនឹងផ្ទាំងកញ្ចក់ 1919-2019 display និងមុខងារជាច្រើនដែលធ្លាប់ប្រើប្រាស់នៅលើរថយន្តទាំងអស់តាំងពីខែមករាដល់ខែធ្នូ ឆ្នាំ 2019 នេះ។ សម្រាប់ចង្កូតរថយន្ត ហ្គែរនឹងមានការរចនាខុសប្លែក ពីជំនាន់មុនបន្តិចជាលក្ខណៈ Centenary Gold ដែលនឹងប្រើប្រាស់នៅលើឡូហ្គូ និងផ្នែកជាច្រើនទៀត។ សម្រាប់ពណ៌នេះ ធ្លាប់ប្រើប្រាស់នៅលើរថយន្ត Bentleys កាលពីពេលមុននេះ ដូចជារថយន្ត EXP 2 នៅក្នុងឆ្នាំ 1919 និងរថយន្តប្រណាំងដ៏ល្បីឈ្មោះ 1929 Birkin Blower។

បន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនទសវត្ស៍នោះ នៅទីបំផុតក្រុមហ៊ុន Bentley ក៏បានចូលរួមនៅក្នុងខ្សែសង្វាក់ Blancpain Endurance Series ឡើងវិញហើយ។ បើយើងត្រឡប់ទៅកាន់ឆ្នាំ 1920s លោក W.O. Bentley បានប្រើប្រាស់នូវបរិយាកាសនៃការប្រណាំងដ៏តានតឹងបំផុតនៅក្នុងការបង្កើតនូវម៉ូដែលប្រណិតៗជាច្រើន ក្នុងនោះរួមមានដូចជារថយន្ត ‘Bentley Boys’ ផងដែរ។ នៅក្នុងការឈ្នះការប្រកួត Le Mans រយៈពេល 5 ដងនោះ រថយន្ត Bentley ក៏ធ្លាប់ឈ្នះពានរង្វាន់នៅក្នុងការប្រកួត Brooklands, Indianapolis និង Isle of Man ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន