no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Nissan ប្រកាសប្រមូលនូវរថយន្ត 166,000 គ្រឿងដោយសារបញ្ហាត្រង់ផ្នែកបញ្ឆះម៉ាស៊ីន Defective Ignition Switches

 ឆ្នាំនេះ ក្រុមហ៊ុន Nissan ហាក់ដូចជាមានសំណាងមិនល្អនោះទេ ដោយបានជួបនូវបញ្ហាជាច្រើន រហូតដល់មានធ្វើការប្រកាសប្រមូលមកវិញនូវរថយន្តចំនួន 166,000 គ្រឿង នៅក្នុងអាមេរិកខាងជើង  (153,000 នៅក្នុងសហរដ្ឋអាមេរិក  និង 13,000 នៅក្នុងប្រទេសកាណាដា) ដោយសារតែវាមានបញ្ហាពាក់ព័ន្ធជាមួយនឹងការបញ្ឆះម៉ាស៊ីន defective ignition switches។ រថយន្តដែលមានបញ្ហានេះ មានរថយន្តស៊េរីឆ្នាំ 2017 និងឆ្នាំ 2018 ដូចជារថយន្ត Jukes, Frontier pickup truck, Sentra, Versa, Versa Note, Micra , NV, NV200 និង NV Taxi ។ 

ក្រុមហ៊ុន Nissan បានបញ្ជាក់ថា ក្រុមហ៊ុនធ្វើការប្រមូលនូវរថយន្តជាច្រើន ដែលមានបញ្ហាបញ្ឆេះដោតសោរ key-in-switch ignition ប៉ុណ្ណោះ។ សម្រាប់រថយន្ត ដែលភ្ជាប់ជាមួយនឹងប៊ូតុងបញ្ឆេះ គឺមិនមានបញ្ហានោះទេ។ ក្រុមហ៊ុន Nissan មានការព្រួយបារម្ភអំពីបញ្ហាទៅលើប្រព័ន្ធផ្នែកបញ្ឆេះម៉ាស៊ីន ដោយសារតែរឿងនេះ សោរដែលដោតចូលទៅក្នុងរថយន្តនេះគឺមានការផ្លាស់ប្តូរពី “ON” ទៅជា “ACC” នៅក្នុងខណៈពេលបើកបរផងដែរ។ នេះអាចធ្វើការបិទទៅលើផ្នែកម៉ាស៊ីន និងប្រព័ន្ធពោងសុវត្ថិភាពថែមទៀត។ ជាសំណាងល្អនោះ ក្រុមហ៊ុន Nissan បានរាយការណ៍ថា នៅមិនទាន់មានអ្នកណាម្នាក់ដែលរងគ្រោះដោយសារតែបញ្ហានេះនៅឡើយទេ។

ក្រុមហ៊ុន Nissan សម្រេចចិត្តធ្វើការប្រមូលរថយន្តដែលមានបញ្ហាមុនពេលដែលបញ្ហាគ្រោះថ្នាក់អាចនឹងកើតមានឡើង។ ក្រុមហ៊ុន នឹងធ្វើការជូនដំណឹងទៅកាន់ម្ចាស់រថយន្តដែលមានបញ្ហានៅខែក្រោយនេះ ជាមួយនឹងការផ្តល់នូវការណែនាំដ៏ជាក់លាក់ជាច្រើន។ សម្រាប់បញ្ហានេះ អាចធ្វើការជួសជុលបានដោយឥតគិតថ្លៃតាមហាងចែកចាយរបស់ក្រុមហ៊ុន Nissan ផងដែរ។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម